បរិស្ថាន និងធនធានធម្មជាតិ

ការប្រែប្រួលអាកាសធាតុ

កម្ពុជា​ផលិត​ដំឡូង​មី ១៣ ​លាន​តោន​នៅ ២០១៨​

​កម្ពុជា​ផលិត​ដំឡូង​មី​បាន​ជាង ១៣ ​លាន​តោន​កាល​ ពី​ឆ្នាំ​មុន ​​គឺ​ធ្លាក់​ចុះ​ជិត ​១ ​ភាគរយ​ធៀប​នឹង​ឆ្នាំ ​២០១៧ ទោះ​បី​ជា​ទំហំ​នៃ​ការ​ដាំដុះ​បាន​កើន​ ៦​​ ភាគរយ​ ដល់​ ៦៥០ ​៥១០ ​ហិកតា​នៅ​ទូទាំង​ប្រទេស​ក៏​ដោយ​។ ...

ចេង សុខហ័ង
https://bit.ly/2FdMN1g

សាលា ៥ ត្រូវ​ជ្រើស​រើស​សម្រាប់​គម្រ​ង​​ឆ្លើយ​តប​នឹង​ ភាព​ធន់​នៃ​ការ​ប្រែប្រួល​អាកាស​ធាតុ

ក្រសួង​បរិស្ថាន​ដោយ​មាន​ការគាំទ្រ​ថវិកាពី​សម្ព័​ន្ធ​ប្រែ​ប្រួល​អាកាស​ធាតុ​កម្ពុជា Climate Change Alliance (CCCA) បាន​ជ្រើសរើស​​សាលារៀន​ចំនួន ​៥ ដើម្បី​អនុវត្ត​គម្រោង​វិធី​សាស្ត្រ​​ឆ្លើយតប​ទៅនឹង​ភាព​ធន់​នៃ​ ការ​ប្រែប្រួល​​អាកាស​ធាតុ ដោយ​មាន​ការ​ដាំ​ដើម​ឈើ កសាង​សួន​ជីវចម្រុះ និង​ធ្វើ​អាង​ត្រង​ទឹក​ភ្លៀង ...

វ៉ន ដារ៉ា
https://bit.ly/2UVWRSV

មានការលើក​ឡើង​ឲ្យ​បន្ថែម​ថវិកា​ថ្នាក់​ឃុំ ​ដើម្បី​ទប់​ទល់​បម្រែ​បម្រួល​អាកាស​ធាតុ

តំណាង​អង្គការ​ក្រៅ​រដ្ឋាភិ​បាល​សហ​គម​ន៍​តាម​មូល​ដ្ឋាន ​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​និង​មន្ត្រី​រាជ​រដ្ឋា​ភិបាល​ប្រ​មាណ​ជា​ ១០០ ​នាក់​បាន​ជួបប្រ​​ជុំ​គ្នា​នៅ​ក្នុង​សណ្ឋា​គា​រ​ហ៊ី​ម៉ាវ៉ា​រី​ រាជ​ធានី​ភ្នំ​ពេញ​កាល ...

ឡុង គីមម៉ារីតា
https://bit.ly/2CP4tiy

អង្គការ​វេទិកា​ស្រូវ​អង្ករ​ អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ជួយ​ដល់​វិស័យ​ស្រូវ​អង្ករ

អង្គការ​វេទិកា​ស្រូវ​អង្ករ​ប្រកប​ដោយ​ស្ថិរភាព ​(SRP​)​ ​អំពាវនាវ​ឲ្យ​មាន​ភាព​ជា​​​ដៃ​គូ​ឯកជន​សាធារណៈ​ដើម្បី​​ធានា​ការ​ផ្គត់ផ្គង់​អង្ករ​ពិភព​លោក​​ប្រកប​ដោយ​ស្ថិរភាព ​ខណៈ​វិស័យ​​នេះ​កំពុង​​ប្រឈម​​ផល​ប៉ះពាល់​​ជា ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://bit.ly/2WdUj3O

សាលា​ ១០ ​ត្រូវ​ជ្រើសរើស​សម្រាប់​បញ្ជ្រាប​ការប្រែប្រួល​អាកាសធាតុ

ក្រោម​ជំនួយ​ពី​សហភាព​អឺរ៉ុប​សាលារៀន​ចំនួន ១០ ​នៅក្នុង​ខេត្ត​ចំនួន​ ៤ ​ត្រូវ​បាន​ជ្រើសរើស​ធ្វើ​ជា​សាលា​ «​បញ្ជ្រាប​ការប្រែប្រួល​អាកាសធាតុ​ក្នុង​វិស័យ​អប់រំ (MCCE)» ខណៈ​ការប្រែប្រួល​អាកាសធាតុ​គឺជា​កង្វល់​ទូទាំង​ពិភពលោក​ក្នុង​នោះ​កម្ពុជា​ក៏​ជា​ប្រទេស​មួយ​ស្ថិត​ក្នុង​ចំណោម​នោះ​ដែរ​។ ...

វ៉ន ដារ៉ា
https://bit.ly/2FsRV4K

​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​តាម​រយៈ​ប្រសិទ្ធភាព​ឧស្សាហកម្ម​

​កម្មវិធី​ TEST​ ដែល​មាន​គោលបំណង​ប្រយុទ្ធ​ប្រឆាំង​នឹង​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ ដោយ​ជួយ​ដល់​សាជីវកម្ម​អនុម័ត​ដំណើរការ​ប្រកបដោយ​ប្រសិទ្ធភាព​ និង​បរិស្ថាន​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ម្សិលមិញ​នៅ​រាជធានី​ភ្នំពេញ​។​ ‘TEST’​ មាន​ន័យ​ថា​ ‘​ការ​ផ្ទេរ​បច្ចេកវិទ្យា​អំណោយផល ...

សុខ ចាន់
https://www.khmertimeskh.com/50545686/combating-climate-change-through-industrial-efficiency/

ការសង់​ទំនប់​ និង​ការប្រែប្រួល​អាកាសធាតុ​ធ្វើឲ្យ​បាត់បង់​ធនធាន​ត្រី

អ្នក​ជំនាញ​បាន​ឲ្យ​ដឹងថា ការសាងសង់​ទំនប់​វារីអគ្គិសនី​នៅ​តាម​ទន្លេមេគង្គ ការប្រែប្រួល​អាកាសធាតុ និង​ការនេសាទ​ហួស​ប្រមាណ​នឹង​ធ្វើឲ្យ​បាត់បង់​ត្រី ២៥ ភាគរយ​នៅ​ត្រឹម​ឆ្នាំ​ ២០២០ ហើយ​វា​នឹង​បន្ត​បាត់បង់​រហូត​ដល់ ៣៩ ​ភាគរយ​នៅ​ឆ្នាំ​ ២០៤០ ប្រសិន​បើ​មជ្ឈដ្ឋាន​ពាក់ព័ន្ធ​មិន​រួម​គ្នា​ដោះស្រាយ​បញ្ហា​ដែល​កំពុង​តែ​ប្រឈម​ទេ ...

ឃុត សុភចរិយា
https://bit.ly/2J2RPiF

ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ ផ្តល់​ប្រាក់​កម្ចី​ចំនួន​ ៩០​ លាន​ដុល្លារ​ ដើម្បី​ធ្វើ​ទំនើប​កម្មវិស័យ​កសិកម្ម​

ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ បាន​អនុម័ត​ប្រាក់​កម្ចី​ចំនួន​ ៩០​ លាន​ដុល្លារ​ កាលពី​ថ្ងៃ​ពុធ​ ដើម្បី​ជួយ​ដល់​ប្រទេស​កម្ពុជា​ ក្នុង​ការ​ធ្វើ​ទំនើប​កម្មវិស័យ​កសិកម្ម​ និង​លើកកម្ពស់​ភាព​ធន់​នឹង​អាកាសធាតុ​។​ គម្រោង​វិស័យ​សង្វា​ក់​តម្លៃ​ក​សិ​ធុរកិច្ច​ដែល​មាន​ភាតរភាព​ចំពោះ​បរិស្ថាន​នឹង ...

ស៊ុំ ម៉ាណេត
https://www.khmertimeskh.com/50508865/adb-disburses-90-million-loan-to-modernise-agriculture-industry/

​ការ​គាំទ្រ​ថ្មី​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​ចំពោះ​ប្រទេស​កម្ពុជា​ក្នុង​ភាព​ធន់​នឹង​អាកាសធាតុ​ និង​វិស័យ​កសិកម្ម​

​ក្រុមប្រឹក្សាភិបាល​ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ បាន​អនុម័ត​ប្រាក់​កម្ចី​ចំនួន​ ៩០​ លាន​ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​ជួយ​ប្រទេស​កម្ពុជា​ក្នុង​ការ​ពង្រឹង​ភាព​ធន់​នឹង​អាកាសធាតុ​ និង​ធ្វើ​ទំនើប​កម្មវិស័យ​កសិកម្ម​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​។​ គម្រោង​នេះ​នឹង​ជួយ​លើកកម្ពស់​ភាព​ធន់​នឹង ...

ធនាគារអភិវឌ្ឍន៍អាស៊ី
https://www.devdiscourse.com/Article/50186-adbs-fresh-support-to-cambodia-in-climate-resilience-and-agriculture-sector

​សាលារៀន​ទទួល​ឯកសារ​អប់រំ​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ

​ក្រសួងបរិស្ថាន​ និង​ក្រសួង​អប់រំ​បាន​បង្ហាញ​ឯកសារ​អប់រំ​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​សម្រាប់​មធ្យមសិក្សា​ទុតិយភូមិ​។​ លោក​ ឃុ​ត​ ចាន់​ដា​រ៉ា​ អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ថ្លែង​នៅ​ក្នុង​ការ​ចាប់ផ្តើម​ជា​ផ្លូវការ​នៃ​សៀវភៅ​នេះ​កាលពី​ថ្ងៃ​ចន្ទ​ថា​ វិស័យ​អប់រំ​បាន​ដើរតួ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50507849/schools-get-climate-change-textbook/

​របាយការណ៍​៖​ បម្រែបម្រួល​អាកាសធាតុ​នឹង​កាត់​បន្ថយ​ផលិតភាព​របស់​កម្ពុជា​

​របាយការណ៍​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​បានឱ្យ​ដឹង​ថា​ ទោះបីជា​កម្រិត​បច្ចុប្បន្ន​នៃ​ការ​ចំណាយ​លើ​ការ​បន្សាំ​ទៅ​នឹង​បម្រែបម្រួល​អាកាសធាតុ​ត្រូវ​បាន​រក្សា​ក៏​ដោយ​ ក៏​កំណើន​សីតុណ្ហភាព​នៅ​កម្ពុជា​នឹង​បន្ត​ប៉ះពាល់​ដល់​កំណើនសេដ្ឋកិច្ច​ដោយ​កាត់​បន្ថយ​ផលិតផល​ក្នុងស្រុក​សរុប ...

ម៉ៃ គុណមករា
https://www.khmertimeskh.com/50497852/climate-change-to-slash-cambodias-productivity-report/

​អង្គការ​មិនមែន​រដ្ឋាភិបាល​ជំរុញ​របៀបវារៈ​បម្រែបម្រួល​អាកាសធាតុ​

​អង្គការក្រៅរដ្ឋាភិបាល​មួយ​ចំនួន​រួម​ទាំង​ អង្គការ​ភ្លែ​ន​អន្តរជាតិ​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​យកចិត្តទុកដាក់​បន្ថែម​ទៀត​ ចំពោះ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​នៅ​ក្នុង​ប្រទេស​ដោយ​កត់​សម្គាល់ថា​ ប្រទេស​កម្ពុជា​ងាយ​រង​គ្រោះ​ចំពោះ​បញ្ហា​នេះ​ជាង​ប្រទេស​នៅ​អាស៊ី​ភាគច្រើន​។​ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50495413/ngos-push-climate-change-agenda/

​ម្ចាស់​អាជីវកម្ម​ត្រូវ​បាន​ជំរុញ​ឱ្យ​ទប់ស្កាត់​ការ​ប្រើ​ថង់​ប្លា​ស្ទីក​

​មន្ត្រី​ក្រសួងបរិស្ថាន​ជាន់ខ្ពស់​បាន​ជំរុញ​ឱ្យ​ម្ចាស់​អាជីវកម្ម​ធំៗ​ ជួយ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ដើម្បី​កាត់​បន្ថយ​ការ​ខូចខាត​លើ​បរិស្ថាន​ និង​សុខភាព​របស់​ប្រជាជន​។​ ​កាលពី​ម្សិលមិញ​ លោក​ ទិន​ ពន្លក​ អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ បាន​ដោះស្រាយ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50493621/business-leaders-urged-to-curb-plastic-bag-use/

ស្រូវឡើងទឹកគឺជាជម្រើសធន់នឹងអាកាសធាតុសម្រាប់ការផលិតស្បៀងអាហារនៅកម្ពុជា

ការដាំដុះនៅក្នុងទឹកជំនន់ និងលូតលាស់ដោយគ្មានថ្នាំសំលាប់សត្វល្អិត ស្រូវឡើងទឹកផ្តល់ឱ្យកម្ពុជានូវជម្រើសប្រកបដោយនិរន្តរភាពសម្រាប់ការផលិតស្បៀងអាហារដែលមិនប៉ះពាល់ដល់បរិស្ថានពេលមានការគំរាមកំហែងពីបម្រែបម្រួលអាកាសធាតុ។   ...

Pichayada Promchertchoo
https://www.channelnewsasia.com/news/asiapacific/floating-rice-cambodia-food-production-alternative-9937896

មន្រ្តី​កម្ពុជា​ហៅ​ការសម្រេច​របស់​ស.រ.អា ចាក​ចេញ​ពី​កិច្ច​ព្រមព្រៀង​អាកាសធាតុ​ជា​«ការ​ដោះដៃ​មិន​ទទួល​ខុស​ត្រូវ»

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​សម្រេច​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ​ក្នុង​ការ​ចាកចេញ​ពី​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ ដោយ​ចាត់​ទុក​ថា​ ទង្វើ​នេះ​គឺជា​«ការ​ដោះដៃ​មិន​ទទួល​ខុសត្រូវ»។ លោក​ ទិន ពន្លក អគ្គលេខាធិការ​នៃ​អគ្គ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ អភិវឌ្ឍន៍​ដោយ​ចិរភាព នៃ​ក្រសួង ...

ស៊ុន ណារិន
https://khmer.voanews.com/a/cambodia-says-regretful-and-irresponsible-of-trumps-decision-to-leave-paris-climate-accord/3889117.html

អាកាសធាតុ​មិន​ទៀងទាត់​ធ្វើ​ឱ្យ​មាន​ប្រផ្នូល​មិនល្អ​ដល់​កសិកម្ម​នា​ពេល​អនាគត​

​កំណត់​ត្រា​សីតុណ្ហភាព​ទាប​ និង​ភ្លៀង​កក់ខែ​កាលពី​ស​ប្តា​ហ៍​កន្លង​ទៅ​ ជា​សញ្ញា​បង្ហាញ​ពី​សក្តានុពល​ និង​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​កាន់តែ​ខ្លាំង​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នេះ​បើ​តាម​ប្រសាសន៍​របស់​អ្នកជំនាញ​នានា​បានឱ្យ​ដឹង​ថា​ បាតុភូត​មួយ ...

Laurence Stevens
https://www.cambodiadaily.com/news/erratic-weather-portends-future-farming-woes-128065/

ភ្នំពេញ​នឹង​ប្រឈម​​​គ្រោះថ្នាក់ ​នៃ​ការ​ប្រែប្រួល​អាកាសធាតុ

អង្គការ​សង្គម​ស៊ីវិលនិង​សហគមន៍​អន្តរជាតិបាន​ព្រមាន​ពី​ការ​កើន​ឡើង​នៅ​មុខ​សញ្ញា​គ្រោះថ្នាក់និង​គ្រោះ​មហន្តរាយ​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​ទីក្រុង​ភ្នំពេញនា​ពេល​ខាង​មុខ ដោយសារ​កំណើន​ប្រជាជន​ចំណាក​ស្រុក​មក​ទីក្រុង​កាន់​តែ​ច្រើន​ឡើងបញ្ហា​ប្រែប្រួល​អាកាសធាតុការ​ទប់​ទឹក​ដើម្បី​បម្រើ​វិស័យ​អគ្គិសនីនិង​កង្វះខាត ...

ប៉ិច សុធារី
http://bit.ly/2gDJA11

រដ្ឋាភិបាល​កម្ពុជា​កំពុង​ពិចារណា​យក​ពន្ធ​លើ​ការ​ហោះហើរ​ពី​កម្ពុជា​

ព័ត៌មាន​ក្នុង​ស្រុក​បាន​រាយការណ៍​កាល​ពី​ម្សិលមិញ​ថា​ កម្ពុជា​កំពុង​ពិចារណា​ការ​អនុវត្ត​ពន្ធ​អាកាសចរណ៍​សម្រាប់​​ជើង​ហោះ​ហើរ​ដែល​ចាក​ចេញ​ពី​កម្ពុជា​។ ​ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​ខណៈ​លោក ​សាយ​ សំអាល់​ រដ្ឋមន្ដ្រី​ក្រសួង​បរិស្ថាន​​បាន​ថ្លែង​សុន្ទរក​ថា នៅ ...

ភ្នំំពេញ ប៉ុស្តិ៍
http://bit.ly/2eM55MQ

កម្ពុជា​ត្រូវការ​ប្រាក់​ $៦០០ លាន​បន្សាំ​ការ​ប្រែប្រួល​អាកាសធាតុ

ការ​ស្រាវជ្រាវ​មួយ​បាន​បង្ហាញ​ថា​កម្ពុជា​ត្រូវការ​ថវិកា​ជាង ៦០០ ​លាន​ដុល្លារ​ទៀត​ពី​ពេល​នេះ​រហូត​ដល់​ឆ្នាំ​ ២០១៨​ សម្រាប់​អនុវត្ត​គម្រោង​បន្សាំ​ទៅ​នឹង​បម្រែបម្រួល​អាកាសធាតុ​នៅ​កម្ពុជា​ខណៈ​ដែល​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ប្រទេស​ងាយ​រងគ្រោះ​ពី​ការ ...

ទូច សុខា
http://bit.ly/2fnjs6S

សង្គម​ស៊ីវិល​ស្នើ​ឲ្យ​ការ​វិនិយោគ​ស្រប​តាម​ការ​អភិវឌ្ឍ​បៃតង​រយៈពេល​វែង

ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថានសង្គមនិង​ដើម្បី​ធានា​ការ​អភិវឌ្ឍ​​និរន្តរភាព​នៅ​កម្ពុជាសង្គម​ស៊ីវិលនិង​ភាគី​ពាក់ព័ន្ធ​បាន​ស្នើ​ឲ្យ​មាន​ការ​វិនិយោគ​នៃ​វិស័យ​ឯកជន​ប្រកាន់​ខ្ជាប់​ការ​ទទួល​ខុស​ត្រូវ​សង្គម។​ ​នៅ​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ម្សិលមិញ ដំណាង​អង្គការ​សង្គម​ស៊ីវិល វិស័យ​ឯកជន និង ...

ជា វណ្ណៈ
http://bit.ly/2fxiwRr

កាណាដា​ ត្រៀម​លុយ​ជួយ​ប្រទេស​ក្រីក្រ $២៦០០ លាន

លោក ស្តេហា្វន ឌីយ៉ុន (Stephane Dion) រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសកាណាដាកាលពីថ្ងៃសុក្របានជួបជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅវិមានសន្តិភាព រាជធានីភ្នំពេញដើម្បីពិភាក្សាគ្នារឹតបន្តឹងមិត្តភាព និងសហប្រតិបត្តិការគ្នាឲ្យបានរឹងមាំ។ ...

វង្ស សុខេង
http://bit.ly/2c7iUEC

លោកនាយករដ្ឋមន្ត្រីនឹងធ្វើដំណើរទៅកាន់ប្រទេសម៉ុងហ្គោលីសម្រាប់កិច្ចប្រជុំកំពូលអាស៊ីអ៊ឺរ៉ុប

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចាកចេញពីប្រទេសកម្ពុជាទៅកាន់ទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលីនៅសប្តាហ៍នេះសម្រាប់កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបរយៈពេល២ថ្ងៃដែលចាប់ផ្តើមនៅថ្ងៃទី ១៥ ខែកក្កដា។ ...

ឈាង សុខា
http://www.khmertimeskh.com/news/27108/pm-to-mongolia--for-asem-summit/

ការ​ប្រែប្រួល​អាកាសធាតុ​ខូច​ខាត ផ.ស.ស. កម្ពុជា ប្រមាណ​១០​ភាគរយ

បាតុភូតបម្រែបម្រួលអាកាសធាតុដែលជាបញ្ហាប្រឈមរបស់ពិភពលោកទាំងមូលត្រូវបានគេព្យាករណ៍ថាបានធ្វើឲ្យផលិតផលសរុបក្នុងស្រុក(ផ.ស.ស.)កម្ពុជាបាត់បង់ប្រមាណ ១០ ភាគរយកាលពីឆ្នាំ២០១៥។ នេះបើយោងតាមធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ខណៈដែលស្ថាប័នមួយនេះប្រកាសផ្តល់ចំនួនប្រមាណ ៩៦ លានដុល្លារគាំទ្រកម្ពុជា ក្នុងកម្មវិធីភាពធន់នៃការប្រែប្រួលអាកាសធាតុ។ ...

ជា វណ្ណៈ
http://bit.ly/29cFnK2

CARDI លើកឡើងពីការព្រួយបារម្ភនៃបម្រែបម្រួលអាកាសអាតុនៅក្នុងរបាយការណ៍របស់ខ្លួន

របាយការណ៍មួយចេញដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) ដែលជាអង្គភាពពាក់កណ្តាលស្វយ័ត បានបង្ហាញថាកសិករ ៨៣% ដែលបានធ្វើការស្ទង់មតិនៅក្នុងខេត្ត កំពង់ស្ពឺ កំពត និងកំពង់ចាមបានកត់សម្គាល់ឃើញពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ។ ...

កាលី កូតូស្គី និង ស៊ន​ សារ៉ាត់
http://www.phnompenhpost.com/national/cardi-raises-climate-change-concerns-report

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

6GhZb
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!