សេចក្ដីប្រកាសព័ត៌មាន សេចក្តីសម្រេចលើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធរបស់ បុរី វិមានសំណាង ម.ក
នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ផ្សារមូលបត្រកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីសេចក្តីសម្រេចលើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធរបស់បុរី វិមានសំណាង ម.ក។
ផ្សារមូលបត្រកម្ពុជា (ផមក) សូមជូនដំណឹងដល់សាធារណជនថា ផមក បានសម្រេច ឯកភាពជាគោលការណ៍ លើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ នៅទីផ្សារគោលរបស់ បុរី វិមានសំណាង ម.ក នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។ ដើម្បីអាចចុះបញ្ជី និងជួញដូរជាផ្លូវការនៅ ផមក បុរី វិមាន សំណាង ម.ក ត្រូវតែទទួលបានការអនុញ្ញាតឱ្យបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈពី និយ័តករមូលបត្រ កម្ពុជា (ន. ម.ក) និងត្រូវបំពេញនូវលក្ខខណ្ឌផ្សេងៗមួយចំនួនទៀតពាក់ព័ន្ធនឹងការចុះបញ្ជីនៅ ផមក។
ផ្សារមូលបត្រកម្ពុជា (ផមក)
