សេចក្តីប្រកាសព័ត៌មានស្តីពីកម្ពុជាបង្ហាញពីបេតិកភណ្ឌវប្បធម៌របស់ខ្លួននៅក្នុងព្រឹត្តិការណ៍សប្តាហ៍ហ្វ្រង់កូហ្វូនី នៅទីក្រុងតូក្យូ
នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីកម្ពុជាបង្ហាញពីបេតិកភណ្ឌវប្បធម៌របស់ខ្លួននៅក្នុងព្រឹត្តិការណ៍សប្តាហ៍ហ្វ្រង់កូហ្វូនី នៅទីក្រុងតូក្យូ។
ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមក្នុងព្រឹត្តិការណ៍សប្តាហ៍ហ្វ្រង់កូហ្វូនីឆ្នាំ២០២៦ ដែលប្រារព្ធឡើងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ នៅវិទ្យាស្ថានភាសាបារាំងនៃទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយបានរៀបចំស្តង់វប្បធម៌មួយដែលបង្ហាញពី បេតិកភណ្ឌ ប្រពៃណី ផលិតផលក្នុងស្រុកដ៏សម្បូរបែបរបស់កម្ពុជា និងទំនាក់ទំនងដ៏រស់រវើករបស់ខ្លួនទៅកាន់ពិភពហ្វ្រង់កូហ្វូន។
ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន
