សេចក្តី​ប្រកាស​រួម​ព័ត៌មាន​ ស្តី​ពី​ការ​រក​ឃើញ​ការ​បង្ក​កំណើត​របស់​ផ្កាថ្ម​ជា​លើក​ទី​៣​ នៅ​ប្រជុំ​កោះ​រ៉ុ​ង​ និង​លើក​ដំបូង​នៅ​ប្រជុំ​កោះ​ស្តេច​

នៅ​ថ្ងៃ​ទី​១៦​ ខែមីនា​ ឆ្នាំ​២០២៦​ ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ក្រសួងបរិស្ថាន​ សហការ​ជាមួយ​អង្គការ​សត្វព្រៃ​ និង​រុក្ខជាតិ​ អង្គការ​គាំពារ​ធនធាន​សមុទ្រ​ ព្រមទាំង​មូលនិធិ​សង្សារ​ បាន​ចេញ​សេចក្ដី​ប្រកាស​រួម​ព័​ត៍​មាន​ស្តី​ពី​ការ​រក​ឃើញ​ការ​បង្ក​កំណើត​របស់​ផ្កាថ្ម​ ជា​លើក​ទី​៣​ នៅ​ប្រជុំ​កោះ​រ៉ុ​ង​ និង​លើក​ដំបូង​នៅ​ប្រជុំ​កោះ​ស្តេច​។​

​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ក្រសួងបរិស្ថាន​ សហការ​ជាមួយ​អង្គការ​សត្វព្រៃ​ និង​រុក្ខជាតិ​ អង្គការ​ គាំពារ​ធនធាន​សមុទ្រ​ ព្រមទាំង​មូលនិធិ​សង្សារ​ មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​ប្រកាស​ពី​ការ​រក​ឃើញ​នូវ​ការ​បង្ក​កំណើត​ផ្កាថ្ម​ប៉ប្រះ​ទឹកជា​លើក​ទី​៣​ នៅ​ប្រជុំ​កោះ​រ៉ុ​ង​ និង​ជា​លើក​ដំបូង​នៅ​កោះ​សង្សារ​នៃ​ខេត្ត​ព្រះ​សីហ​នុ​ និង​ប្រជុំ​កោះ​ស្តេច​នៃ​ខេត្តកោះកុង​។​

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ទាញយក៖ pdf