សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ការងារ​របស់​លោក​ជំទាវ​ Louise​ MUSHIKIWABO​ អគ្គលេខាធិការ​នៃ​អង្គការ​អន្តរជាតិ​ហ្វ្រ​ង់​កូ​ហ្វូ​នី​ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​

នៅ​ថ្ងៃ​ទី​៧​ ខែមីនា​ ឆ្នាំ​២០២៦​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ដំណើរ​ទស្សនកិច្ច​ការងារ​របស់​ លោក​ជំទាវ​ Louise​ Mushikiwabo​ អគ្គលេខាធិការ​អង្គការ​អន្តរជាតិ​នៃ​ប្រទេស​ប្រើប្រាស់​ភាសា​បារាំង​ (OIF)​ មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​ជំទាវ​ Louise​ Mushikiwabo​ បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​កម្ពុជា​ ពី​ថ្ងៃ​ទី​១​ ដល់​ ៤​ ខែមីនា​ ឆ្នាំ​២០២៦​ ដើម្បី​គាំទ្រ​ការ​រៀបចំ​កិច្ចប្រជុំ​កំពូល​ Francophonie​ លើក​ទី​២០​។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf