រដ្ឋាភិបាលថ្នាក់ជាតិ

ក្រសួង និងស្ថាប័នរដ្ឋ

ប្រទេស​ចិន​ ផ្តល់​រថយន្ត​សង្គ្រោះ​បន្ទាន់​ដល់​ប្រទេស​កម្ពុជា​ចំនួន​ ២០០​គ្រឿង​ សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​សុខាភិបាល​

កាលពី​ថ្ងៃ​សុក្រ​ រដ្ឋាភិបាល​ប្រទេស​ចិន​ បាន​ផ្តល់​រថយន្ត​សង្គ្រោះ​បន្ទាន់​ ចំនួន​២០០​ គ្រឿង​ ជូន​ក្រសួងសុខាភិបាល​កម្ពុជា​ ដើម្បី​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​វិស័យ​សុខាភិបាល​។​ ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ប្រទេស​កម្ពុជា​ លោក​ ប៊ូ​ ជាំ​ង​គូ​ បាន​ចុះហត្ថលេខា​ លើ​ ការ​ផ្តល់​ជូន​រថយន្ត​សង្គ្រោះ ...

បុគ្គលិកសារព័ត៌មាន People's Daily Online
http://english.peopledaily.com.cn/n/2014/0912/c90883-8782114.html

ក្រសួង​អប់រំ​​នឹង​ធ្វើ​ឲ្យ​ដំណើរ​ការ​បើក​ប្រាក់​ខែ​គ្រូបង្រៀន​មាន​ភាព​ងាយ​ស្រួល​

លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួងអប់រំ​ យុវជន​ និង​កីឡា បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិលមិញ​ថា ​គ្រូបង្រៀន​នឹង​ទទួល​បាន​​ប្រាក់​ខែ​គោល​ និង​ប្រាក់​ឧបត្ថម្ភ​​បន្ថែម​នៅ​ក្នុង​កញ្ចប់​តែ​មួយ​​ចាប់​ពី​ចុង​ខែ​នេះទៅ​​ ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ដំណើរ​ការ​បើក ...

អ៊ាង ម៉េងឡេង
http://www.cambodiadailykhmer.com/news/19316/

ដាក់​សម្ពោធ​បទដ្ឋាន​ស្តង់ដារ​នៃ​ការ​ថែទាំ​ជន​រងគ្រោះ​ពី​ការ​ជួញ​ដូរ​និង​រំលោភ

ក្រសួង​សង្គមកិច្ច អង្គការ​ទស្សន​ពិភពលោក និង​អង្គការ​ពាក់​ព័ន្ធ កាល​ពី​ម្សិល​មិញ បាន​ផ្សព្វ​ផ្សាយ​បទដ្ឋាន​អប្បបរមា សម្រាប់​ការ​ថែ​ទាំ​ជន​រង​គ្រោះ​ដោយ​អំពើ​ជួញ​ដូរ​និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ ដែល​ស្នាក់​ក្នុង​មជ្ឈ​មណ្ឌល​ឲ្យ​មាន​កម្រិត​ស្តង់ដារ​សម្រាប់​ធានា​សុវត្ថិភាព​ដល់​ជន​រង​គ្រោះ។ ស្រប ...

សែន ដាវីត
http://bit.ly/1uvHX3o

ក្រសួង​បញ្ឈប់​ទិញ​ឈើ​ពី​ក្រុម​ហ៊ុន​សម្បទាន ៦

រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន បាន​បញ្ឈប់​ការ​ទិញ​ឈើ​អារ​ពី​ក្រុម​ហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចំនួន ៦ នៅ​ក្នុង ខេត្ត​ព្រះវិហារ និង ឧត្តរ​មាន​ជ័យ បន្ទាប់​ពី​រដ្ឋ​មន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ​និង​ជា ប្រធាន​គណៈ​កម្មការ​អន្តរ​ក្រសួង​ ដើម្បី​សម្រប​សម្រួល​រៀបចំ​និង​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​នៅ​តាម​បណ្តោយ​ព្រំដែន​ទិស​ខាង ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1orS306

ជន​ជា​តិ​វៀត​ណាម​ពីរនាក់​ទៀត​ត្រូវ​បាន​និរទេស​ខណៈការ​ធ្វើ​ជំរឿនកំពុង​បន្ត​

នគរ​បាល​ខេត្ត​រតនគិរី​បាន​និរទេស​ជន​ជាត​ិ​វៀតណាម​ពីរនាក់​ទៀត​ដែល​រស់នៅ​ខុស​ច្បាប់​នៅក្នុង​ខេត្ត​ភាគ​ខាង​ជើងនេះកាលពី​សប្តាហ៍មុន ដោយ​ធ្វើឲ្យ​ចំនួននៃការ​បណ្តេញ​ចេញ​កើនឡើងដល់​១៤នាក់​ហើយ​ ខណៈដែល​ការ​បន្ត​ធ្វើ​ជំរឿន​លើ​ជន​បរទេស​របស់​ក្រសួង​មហា​ផ្ទៃ។ លោក ប៊ុនធឿន បាន​មាន​ប្រសាសន៍ថា បើតាម​ក្រុម​មន្ត្រីនៅ ...

ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/news/19287/

ប្រទេស​កម្ពុជា​នាំ​ចូល​សម្ភារៈ​សំណង់​ដែល​មាន​តម្លៃ​ ២២៩​លាន​ដុល្លារ​អា​មេ​រិ​ក​ នៅ​ក្នុង​៦​ខែ​ដំបូង​

​ប្រទេស​កម្ពុជា​ បាន​ចំណាយ​ប្រាក់​ប្រហែល​ ២២៩​ លាន​ដុល្លារ​អា​មេ​រិ​ក​ លើ​ការ​ទិញ​សម្ភារៈ​សំណង់​ពី​បរទេស​នៅ​ក្នុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០១៤​ គឺ​កើនឡើង​៣​ភាគរយ​ ពី​២២៣​លាន​ដុល្លារ​ក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ យោង ...

បុគ្គលិកសារព័ត៌មាន Global Post
http://www.globalpost.com/dispatch/news/xinhua-news-agency/140909/cambodia-imports-construction-materials-worth-229-mln-usd-fi

រោងចក្រ ស៊ីងហ្វាង គ្រោង​លុប​ឈ្មោះ​កម្មករ​ជាង ១០០ នាក់

មន្រ្តី​រោងចក្រ ស៊ីងហ្វាង ដែល​កម្មករ​ធ្វើ​ការ​តវ៉ា​ជិត​មួយ​ខែ​មក​ហើយ​បាន​ប្រកាស​ថា នឹង​ធ្វើ​ការ​លុប​ឈ្មោះ​កម្មករ​ជាង ១០០ នាក់​ចេញ​ពី​បញ្ជី​ក្រុម​ហ៊ុន​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ​នេះ​ដោយ​សារ​កម្មករ​មិន​បាន​គោរព​តាម​ដីកា​របស់​តុលាការ និង​ការ ...

មុំ គន្ធា
http://bit.ly/1wfQ6JA

រដ្ឋា​ភិបាល​ហាម​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ដើម្បី​កាត់​បន្ថយ​ការ​ស្លាប់ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍

ក្រុម​មន្ត្រីនៅ​ក្រសួង​ព័ត៌មាន​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា ស្ថានីយ​ទូរទស្សន៍ និង​វិទ្យុ​ទាំង​អស់​នឹង​​ត្រូវ​ ហាម​មិន​ឲ្យ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​​នៅ​​អំឡុង​ម៉ោង​​៦ល្ងាច​ដល់​ម៉ោង​៨យប់​ ព្រោះ​ម៉ោង​នេះ​ជា​ម៉ោង​សំខាន់​​ដែល​មនុស្ស​មើល ...

អូន ភាព
http://www.cambodiadailykhmer.com/news/19271/

កម្ពុជា​ត្រួត​ពិនិត្យ​ជំងឺ​​ Ebola​ នៅ​ច្រក​អន្តរជាតិ

ប្រទេស​កម្ពុជា​ បាន​ដាក់​ពង្រាយ​ប្រព័ន្ធ​ត្រួត​ពិនិត្យ​ជំងឺ​ឆ្លង​ចំនួន​បី​ប្រភេទ​យ៉ាង​គ្រោះ​ថ្នាក់​ដល់ជីវិត ហើយដែល​កំពុង​រាត​ត្បាត​នៅ​ប្រទេស​ចិន​ នៅ​តំបន់​មជ្ឈឹម​បូព៌ា​ និង​នៅ​តំបន់​អាហ្វ្រិក។​ ...

គង់ សុឋានរិទ្ធ
http://khmer.voanews.com/content/cambodia-takes-measures-to-detect-ebola-virus-in-travelers/2442966.html

រដ្ឋមន្ត្រី​អប់រំ​៖​ គ្រូបង្រៀន​ជាង​១១០០​ ត្រូវ​បាន​ផ្តល់​មូលនិធិ​សម្រាប់​ការ​អប់រំ​ក្រៅ​ប្រព័ន្ធ​

លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ​ ហ​ង្​ ស​ជួនណា​រ៉ុ​ន​ បានឱ្យ​ដឹង​ថា​កាលពី​ថ្ងៃ​ច័ន្ទ​ថា​ មាន​គ្រូបង្រៀន​ចំនួន​ ១១២៧​ ត្រូវ​បាន​ផ្តល់​មូលនិធិ​ដោយ​រដ្ឋាភិបាល​ សម្រាប់​ការ​អប់រំ​ក្រៅ​ប្រព័ន្ធ​។​ ​ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/detail/1?page=15&token=N2RlNWZjZGNhNjl

អង្គការ​យល់​ពី​កម្ពុជា​ផ្តល់​ឱកាស​ឲ្យ​កូន​កំព្រា​រៀន​ដល់​ថ្នាក់​ឧត្តម

អង្គការ​យល់​ពី​កម្ពុជា (Awareness Cambodian) បាន​សម្ពោធ​គម្រោង​អគារ​សិក្សា​ដ៏​ធំ​មួយ​ស្ថិត​នៅ ភូមិ​តាងៅ​ក្រោម សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ កាល​ពី​ម្សិល​មិញ​ដើម្បី​ផ្តល់​កន្លែង​ស្នាក់​នៅ​ដល់​កុមារ​កំព្រា​ដើម្បី​ទទួល​បាន​ការ​សិក្សា​រហូត​ដល់​ថ្នាក់​បរិញ្ញាបត្រ។ អគារ​ថ្មី​ដែល​មាន​កម្ពស់ ៤ ជាន់​ត្រូវ​បាន​គេ ...

សែន ដាវីត
http://bit.ly/WEkgcO

ជីវិត​អ្នក​ចូល​ព្រៃ​កាប់​ឈើ​លក់​ឲ្យ​ក្រុម​ហ៊ុន ទ្រីភាព នៅ​ភ្នំ​ក្រវាញ

អង្គុយ​ក្នុង​តង់​ខៀវ​នៅ​ក្នុង​ចំណោម​តង់​ជាច្រើន​នៅ​ក្រោម​ដើម​ឫស្សី​ជាប់​មាត់​ស្ទឹង ស្ថិត​នៅ ឃុំ​រកាត ស្រុក​ភ្នំ​ក្រវាញ ខេត្ត​ពោធិ៍សាត់ ដែល​ទើប​តែ​មក​តាំង​នៅ​ថ្មី​ប្រមាណ ២​ខែ តាម​រយៈ​មេការ​លោក ញៀន (ឈ្មោះ​ដាក់​ឲ្យ) បាន​ធ្វើ​ដំណើរ​ពី ខេត្ត​កំពង់ស្ពឺ ដោយ​បាន​ចំណាយ​ពេល​ជាច្រើន​ឆ្នាំ​ក្នុង​ការ ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1xxnhfW

ក្រសួង​ការ​បរទេស​ច្រាន​ចោល​របាយ​ការណ៍​ថា​មិន​បាន​ជួយ​ស្ត្រី​ខ្មែរ​រង​គ្រោះ​នៅ​ចិន

ក្រសួង​ការ​បរទេស បាន​ច្រាន​ចោល​របាយ​ការណ៍​បញ្ជាក់​មួយ​ថា ស្ថានទូត​និង​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា នៅ​បរទេស​មិន​បាន​ខិត​ខំ​ជួយ​សង្គ្រោះ​ស្រ្តី​ដែល​គេ​ជួញ​ដូរ​រៀបការ​នៅ ប្រទេស​ចិន និង​បុគ្គលិក​ខ្មែរ​ផ្សេង​ទៀត​នៅ​ប្រទេស​ផ្សេង។ នេះ​បើ​តាម​របាយ​ការណ៍​របស់​ក្រសួង​ដែល​គេ ...

វង្ស សុខេង
http://bit.ly/1qvSKKS

រក​ឃើញ​ឈើ​ប្រណីត​ជាង ៥០០ ដុំ​នៅ ស្រុក​អូរជុំ

ឈើ​ខុស​ច្បាប់​ប្រមាណ​ជា ៥០០ កំណាត់​ត្រូវ​បាន​សហគមន៍​ជន​ជាតិ​ដើម​និង​អង្គការ​សិទ្ធិ​មនុស្ស​បាន​រក​ឃើញ​នៅ​ក្នុង ស្រុក​អូរជុំ ហើយ​ត្រូវ​បាន​គេ​អះអាង​ថា មាន​ពាក់​ព័ន្ធ​ទៅ​នឹង​មន្រ្តី​អាជ្ញាធរ​មូលដ្ឋាន។ ...

ផាក់ ស៊ាងលី
http://bit.ly/1CIihFs

ពលករ​កម្ពុជា​ចំនួន​១៦​នាក់​ ត្រូវ​បាន​ជួយ​សង្គ្រោះ​នៅ​ក្នុង​ប្រទេស​ថៃ​ និង​ម៉ា​ឡេ​ស៊ី

ស្ថានទូត​កម្ពុជា​ បាន​ជួយ​សង្គ្រោះ​ពលករ​កម្ពុជា​ចំនួន​១៣​នាក់​ នៅ​ក្នុង​ប្រទេស​ថៃ​ និង​ពលករ​បម្រើ​តាម​ផ្ទះ​ នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី​ចំនួន​៣​នាក់​ យោង​តាម​ លោក​ កុយ​ គួ​ង​ អ្នកនាំពាក្យ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បានឱ្យ​ដឹង​ថា​កាលពី​ថ្ងៃ​សៅរ៍ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/detail/1?page=11&token=YzZmNTA3ZTljZjN

ក្រសួង​តម្រូវ​ឲ្យ​ក្រុម​ហ៊ុន​ប្រើ​បុគ្គលិក​បរទេស​មិន​លើស​ពី ១០%

ក្រសួង​ការងារ បាន​តម្រូវ​ឲ្យ​ក្រុម​ហ៊ុន សហគ្រាស ឬ​គ្រឹះស្ថាន​នានា​ត្រូវ​ជ្រើស​រើស​និយោជិត ជា​ជន​ជាតិ​បរទេស​មិន​ឲ្យ​លើស​ពី ១០ ភាគ​រយ​នៃ​ចំនួន​កម្មករ​និយោជិត​ជា​ជនជាតិ​ខ្មែរ​សរុប​នោះ​ទេ ក្នុង​គោល​បំណង​ដើម្បី​លើក​កម្ពស់​តម្លៃ​ហត្ថ​ពលកម្ម​ជនជាតិ​ខ្មែរ​ជា​អាទិភាព។ ...

សែន ដាវីត
http://bit.ly/1u5ZeRf

រដ្ឋាភិបាល​ជំរុញ​ឲ្យ​សិប្បកម្ម​ផលិត​ទឹក​ត្រី និង​ទឹក​ស៊ីអុីវ​​​បន្ថែម​ជាតិ​ដែក​​លើ​ផលិត​ផល​របស់​ខ្លួន​

មន្ត្រី​រដ្ឋាភិបាល​បាន​លើក​ឡើង​កាល​ពី​ម្សិលមិញ​ថា សិប្បកម្ម​ផលិត​ទឹក​ត្រី និង​ទឹក​ស៊ីអុីវ​គួរ​តែ​បន្ថែម​ជាតិ​ដែក​លើ​ផលិត​ផល​របស់​ខ្លួន​ ដើម្បី​ធ្វើ​ឲ្យ​សុខភាព​របស់​ប្រជា​ពល​រដ្ឋខ្មែរ​ប្រសើរ​ឡើង​។ អំឡុង​សិក្ខាសាលា​មួយ​ស្ដីពី​ការ​បន្ថែម​ជាតិ​ដែក​លើ​​ទឹក ...

កង សុធា
http://www.cambodiadailykhmer.com/news/19177/

សាលា​​​រាជ​​​ធានី​​​​​​ដក​​​ការ​​​អះ​​​អាង​​​របស់​​​ខ្លួន​​​ ខណៈសាធារណ​​​ជន​​​អំពាវ​​​នាវ​​​ឲ្យ​​​អភិរក្ស​​​អគារ​​​ប៊ូឌីង​​​

ដោយ​​​មាន​​​ការ​​​អំពាវ​​​នាវ​​​ឲ្យ​​​អភិរក្ស​​​ជា​​​ជាង​​​ការ​​​វាយ​​​កម្ទេច​​​អគារ​​​ប៊ូឌីង ដ៏ល្បីឈ្មោះ​​​​​ ...

ហ៊ុល រស្មី
http://www.cambodiadailykhmer.com/news/19172/

កម្ពុជា​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​អ្នក​ផឹក​ស្រា​កំណត់​ចាប់​ពី​អាយុ ២១​ឆ្នាំ​​​​​ឡើង

សេចក្តី​ព្រាង​ច្បាប់ ស្តីពី​ការ​គ្រប់​គ្រង​លើ​ការ​ផឹក​គ្រឿង​ស្រវឹង​នៅ​កម្ពុជា​នឹង​កំណត់​អាយុ​ផឹក​គ្រឿង​ស្រវឹង​ចាប់​ពី​អាយុ ២១ ឆ្នាំ​ឡើង​ទៅ។ នេះ​បើ​សិន​សេចក្តី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត។ បើ​យោង​តាម​មន្រ្តី​ដែល​ចូល​រួម​ក្នុង​ការ​រៀបចំ​សេចក្តី​ព្រាង​ច្បាប់ ...

Joe Freeman
http://bit.ly/1xjKUIV

លោក ហ៊ុន សែន លើក​ឡើង​ថា លទ្ធផល​ប្រឡង​គឺ​ជាការ​​ព្រមាន​ដល់​សិស្ស​

កាលពី​ម្សិលមិញ​​ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា អត្រា​ប្រឡង​ជាប់​២៥​ភាគរយ​​នៅ​ក្នុង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិកាល​ពី​ខែ​មុន​ ចាត់ទុក​ជា​ការ​ព្រមាន​ថា សិស្ស​មិន​អាច​​សូកប៉ាន់​បាន​ទៀត​ឡើយ​ ហើយ​បាន​ជំរុញ​ឲ្យ​សិស្ស​ដែល​ប្រឡង​ធ្លាក់​​ក្ដាប់ ...

ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/news/19110/

ក្រសួង​មហាផ្ទៃ​យក​អគារ​ថ្មី​របស់​ក្រសួង​បរិស្ថាន​ដែល​បោះ​បង់​ចោល

ក្រសួង​មហា​ផ្ទៃ បាន​ស្នើ​សុំ​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ដោះ​ដូរ​យក​ទីតាំង​ស្នាក់ការ​ថ្មី របស់​ក្រសួង​បរិស្ថាន ដែល​មាន​តម្លៃ ១ លាន​ដុល្លារ​អាមេរិក ស្ថិត​នៅ​ក្នុង សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ដើម្បី​ធ្វើ​ជា​ទីតាំង អគ្គ​នាយកដ្ឋាន​ពីរ​ដែល​ទើប​បង្កើត​ថ្មី។ ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1rKdH6Y

កម្មករ​រាប់ពាន់នាក់​ធ្វើកូដកម្ម​ជុំវិញ​ប្រាក់​កម្រៃ​នៅ​រោងចក្រ​កាត់ដេរ​ក្នុង​ខេត្ត​កំពង់ចាម

កម្មករ​​ជាង​៥.០០០​នាក់​មកពី​រោងចក្រ​ស្បែកជើង​មួយ​ក្នុង​ខេត្ត​កំពង់ចាម បាន​ធ្វើ​កូដកម្ម​កាលពី​ម្សិលមិញ​ទាមទារ​ឲ្យ​អ្នក​គ្រប់​គ្រង​រោងចក្រ​ដំឡើង​ប្រាក់​កម្រៃ​របស់​ខ្លួន​។ ក្រុម​កម្មករ​បាន​ប្រមូល​ផ្ដុំគ្នា​តវ៉ា​នៅ​ខាង​ក្រៅ​រោងចក្រ​ស្បែកជើង​ Juhui​ ដែល​កាន់​កាប់​ដោយ​ជនជាតិ​ចិនតៃវ៉ាន់ នៅ ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/news/19104/

ក្រសួង​ការពារ​ជាតិ​ជ្រើសរើស​ទាហាន​បន្ថែម​ជួយ​កងរាជអាវុធហត្ថ​ក្នុង​ការ​បង្ក្រាប​ការ​តវ៉ា

កាលពី​ថ្ងៃ​សៅរ៍ លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ បាន​មាន​ប្រសាសន៍​ថា លោក​នឹង​បន្ថែម​ទាហាន​ប្រហែល​៧០០​នាក់​ ទៅ​អង្គភាព​កងពល​តូច​៧០​ មាន​មូលដ្ឋាន​ក្នុង​រាជធានី​ភ្នំពេញ​នា​ឆ្នាំ​ក្រោយ ដូច្នេះ​អង្គភាព​នេះ​អាច​ជួយ​កងរាជ​អាវុធហត្ថ​បង្ក្រាប​ការ​តវ៉ា​បាន​ប្រសើរ​ជាង​មុន។​​​​​ ...

ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/19097/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

wuRrB
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!