ក្រសួង​ថា ឆ្នាំ​២០១៤ បាន​ដោះ​ស្រាយ​ជម្លោះ​ដី​ធ្លី ៣៣០ ករណី

ក្រសួង​ដែន​ដី​នគរូប​នីយកម្ម​និង​សំណង់​បាន​ដោះ​ស្រាយ​វិវាទ​ដី​ធ្លី​បញ្ចប់​សរុប ៣៣០ ករណី ស្មើ​នឹង​ផ្ទៃ​ដី​ទំហំ ១៥៩៨ ហិកតា មាន​ពលរដ្ឋ​ពាក់​ព័ន្ធ ២៤៣២ គ្រួសារ​ដែល​ផ្ទុយ​ទៅ​នឹង​ការ​លើក​ឡើង​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ដែល​បាន​អះអាង​ថា អត្រា​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ដោយ​សារ​ជម្លោះ​ដីធ្លី​ថ្មី​បាន​កើន​ឡើង ៣ ដង មាន​ដល់​ទៅ​ជាង ១ ម៉ឺន​គ្រួសារ​ក្នុង ឆ្នាំ​២០១៤។ យោង​ទៅ​តាម​ការ​លើក​ឡើង​របស់​លោក ស្រី អ៊ូ វ័ឌី រដ្ឋ​លេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម​និង​សំណង់​បាន​អាន​របាយ​ការណ៍​សង្ខេប​បូក​សរុប​លទ្ធផល​នៃ​ការ​អនុវត្ត​ការងារ ឆ្នាំ​២០១៤ និង​លើក​ទិស​ដៅ​ការងារ ឆ្នាំ​២០១៥ ឲ្យ​ដឹង​ថា នៅ​ក្នុង ឆ្នាំ​២០១៤ ក្រសួង​បាន​ដោះ​ស្រាយ​វិវាទ​ដីធ្លី​បញ្ចប់ សរុប ៣៣០ ករណី​ស្មើ​នឹង​ផ្ទៃ​ដី​ទំហំ ១៥៩៨ ហិកតា ដែល​មាន​ពលរដ្ឋ​ពាក់​ព័ន្ធ​ចំនួន ២៤៣២ គ្រួសារ​ច្រាន​ចោល​ចំនួន ២៤៨ ករណី ភាគី​វិវាទ​សុំ​ដក​ពាក្យ​បណ្តឹង​វិញ​ចំនួន ៦២ ករណី។ ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1M2Dmfv