កម្ពុជាជូនដំណឹងពីការបើកដំណើរការឲ្យស្មុំកូនជាថ្មី
កម្ពុជាបានជូនដំណឹងអំពីការចាប់ផ្តើមស្វាគមន៍ជាថ្មីទៀតចំពោះការស្មុំកូនអន្តរប្រទេស ដែលមានភាពចម្រូងចម្រាស បន្ទាប់ពីត្រូវបានផ្អាកចាប់តាំងពី ឆ្នាំ២០១១ មក។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសង្គមកិច្ច ដែលចេញកាលពីម្សិលមិញ បានឲ្យដឹងថា អាជ្ញាធរកណ្តាលស្មុំកូនអន្តរប្រទេស បានចាប់ផ្តើមទទួលស្វាគមន៍បណ្តាប្រទេស ដែលមានបំណងធ្វើកិច្ចសហប្រតិបត្តិការ ទាក់ទងនឹងការស្មុំកូនអន្តរប្រទេសជាមួយកម្ពុជា តាមរយៈកិច្ចព្រមព្រៀងទ្វេភាគី ស្តីពីការកំណត់ចំនួនទីភ្នាក់ងារ និងអនុញ្ញាតឲ្យទីភ្នាក់ងារស្មុំកូន ដែលបានចុះបញ្ជីត្រឹមត្រូវ នៅក្នុងប្រទេសជាដៃគូ អាចដាក់ស្នើសុំដើម្បីទទួលការអនុញ្ញាត ឲ្យធ្វើការដាក់សំណើស្មុំកូនចិញ្ចឹមដោយជនបរទេស។ …
សែន ដាវីត
http://bit.ly/1zXncOV