សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ករណី​វិជ្ជមាន​វីរុស​កូ​រី​ដ​១៩​លើ​បុរស​ជនជាតិ​ខ្មែរ​វ័យ​៣៨​ឆ្នាំ​ម្នាក់​នៅ​ខេត្តសៀមរាប​

នៅ​ថ្ងៃ​ទី​ ៧​ ខែមីនា​ឆ្នាំ​ ២០២០​ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​នៅ​លើ​គេហទំព័រ​បណ្តាញ​សង្គម​ផ្លូវការ​របស់​ខ្លួន​ដែល​និយាយ​អំពី​ករណី​វិជ្ជមាន​វីរុស​កូ​រី​ដ​១៩​ លើ​បុរស​ជនជាតិ​ខ្មែរ​អាយុ​ ៣៩​ ឆ្នាំ​ដែល​មាន​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​បុរស​ជំនួញ​ជប៉ុន​ដែល​មាន​ផ្ទុក​វីរុស​នោះ​។​ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ ក្រសួងសុខាភិបាល​បាន​កំណត់​អត្តសញ្ញាណ​បុគ្គល​ចំនួន​ ៤​ នាក់​ដែល​មាន​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​បុរស​ជនជាតិ​ជប៉ុន​និង​ធ្វើ​តេ​ស្តិ៍​ពួក​គេ​។​ លទ្ធផល​បង្ហាញ​ថា​បុរស​ខ្មែរ​ម្នាក់​មាន​ភាព​វិជ្ជមាន​ចំពោះ​ជំងឺ​នេះ​ រីឯ​មនុស្ស​ ៣​ នាក់​ទៀត​មាន​ភាព​អវិជ្ជមាន​។​ សេចក្តី​ប្រកាស​បាន​បន្ត​ថា​ទោះ​បី​ជា​ ៣​នាក់​ផ្សេង​ទៀត​មិន​មាន​រោគ​សញ្ញា​អ្វី​ក៏​ដោយ​ ក្រសួង​បាន​ដាក់​អ្នក​ទាំង​បី​នោះ​នៅ​ដាច់​ពី​គ្នា​ និង​រង​ចាំ​តាមដាន​ពិនិត្យ​យ៉ាង​ម៉ត់ចត់​ជាទី​បំផុត​។

ក្រសួងសុខាភិបាល

ទាញយក៖ pdf