សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលលើការបង្កើនការប្រុងប្រយ័ត្ន និងវិធានការបង្ការការឆ្លងជំងឺគ្រុនផ្តាសាយបក្សី H5N1
នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសមួយអំពីការប្រុងប្រយ័ត្ន និងវិធានការបង្ការការឆ្លងជំងឺគ្រុនផ្តាសាយបក្សី H5N1 ដែលបានផ្ទុះឡើងនៅខេត្តត្រា ប្រទេសវៀតណាមកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។ វិធានការរបស់ក្រសួងសុខាភិបាលមានដូចជា៖
- អប់រំប្រជាពលរដ្ឋពីការឆ្លងជំងឺផ្តាសាយបក្សី H5N1 ជាពិសេសប្រជាជននៅតាមបណ្ណាខេត្តជាប់ព្រំដែនប្រទេសវៀតណាមមិនអោយទទួលទានសត្វបក្សីឈឺឬងាប់និងត្រូវចំអិនបក្សីអោយបានឆ្អិនល្អមុនពេលបរិភោគ។
- ត្រូវលាងដៃអោយបានញឹកញាប់ជាមួយសាប៊ូមុនពេលហូបអាហារ និងបន្ទាប់ពីប៉ះពាល់ផ្ទាល់ជាមួយសត្វបក្សី។
- បើនរណាម្នាក់មានគ្រុនក្តៅលើសពី ៣៨.៥អង្សារសេ ក្អក ពិបាកដកដង្ហើម និងមានប្រវតិ្តប៉ះពាល់ជាមួយសត្វបក្សីឈឺ ឬងាប់ក្នុងរយះពេល១៤ថ្ងៃត្រូវប្រញាប់រកគ្រូពេទ្យ ឬ ទាក់ទងទូរសព្ទទាន់ហេតុការណ៍១១៥។
ក្រសួងសុខាភិបាល