អបអរសាទរ​ទិវា​ស្ថិតិ​ពិភពលោក​ឆ្នាំ​ ២០២០!

​ភ្ជាប់​ពិភពលោក​ជាមួយ​ទិន្នន័យ​ដែល​យើង​អាច​ទុកចិត្ត​បាន​

​ថ្ងៃ​ទី​២០​ ខែតុលា ​ឆ្នាំ​២០២០​ គឺជា​ទិវា​ស្ថិតិ​ពិភពលោក​លើក​ទី​៣​ ជា​ថ្ងៃ​ដែល​ប្រមូលផ្តុំ​សហគមន៍​នៅ​ជុំវិញ​ពិភពលោក​ដើម្បី​អបអរសាទរ​និង​រំលឹក​ឡើង​វិញ​នូវ​សារៈសំខាន់​នៃ​ស្ថិតិ​។​តាម​រយៈ​សេចក្តីសំរេច​លេខ​ ៦៩/២៨២​ របស់​ខ្លួន​ មហាសន្និបាត​អង្គការសហប្រជាជាតិ​ (​អ​។​ ស​។​ ប​)​ បាន​បង្កើត​ការ​ប្រារព្ធ​ទិវា​ស្ថិតិ​ពិភពលោក​ រៀង​រាល់​៥​ឆ្នាំ​ម្តង​ ដែល​ការ​ប្រារព្ធ​ចុង​ក្រោយបង្អស់​គឺ​នៅ​ឆ្នាំ​២០១៥​ ក្រោម​ពាក្យស្លោក​ “​ទិន្នន័យ​កាន់តែ​ប្រសើរ​ ជីវិត​កាន់តែ​ប្រសើរ​”​ ។​ ប្រធានបទ​ឆ្នាំ​ ២០២០​ ភ្ជាប់​ពិភពលោក​ជាមួយ​ទិន្នន័យ​ដែល​យើង​អាច​ជឿ​ទុកចិត្ត​បាន “ឆ្លុះ​បញ្ចាំង​ពី​សារៈសំខាន់​នៃ​ការ​ទុកចិត្ត​ ទិន្នន័យ​ជា​ផ្លូវការ​ ភាព​ច្នៃប្រឌិត​ និង​ភាពល្អ​ប្រសើរ​សាធារណៈ​នៅ​ក្នុង​ប្រព័ន្ធ​ស្ថិតិ​ជាតិ​​ ”​។​

​ក្នុង​ឱកាស​ទិវា​ស្ថិតិ​ពិភពលោក​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ លើកទឹកចិត្ត​អ្នក​វិទ្យាសាស្ត្រ​ទិន្នន័យ​ អង្គការ​សង្គម​ស៊ី​វិល​ មន្ត្រី​រដ្ឋាភិបាល​ និង​ក្រុមហ៊ុន​ឯកជន​ឱ្យ​ឆ្លៀត​យក​ឱកាស​នេះ​ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​អំពី​តួនាទី​ទិន្នន័យ​នៅ​ក្នុង​ជីវិត​របស់​យើង​ សារៈសំខាន់​នៃ​ភាព​ត្រឹមត្រូវ​ និង​ការ​វិភាគ​ពេលវេលា​ និង​តម្រូវការ​ចែករំលែក​ទិន្នន័យ​បន្ថែម​នៅ​កម្ពុជា​។​ យើង​ក៏​លើកទឹកចិត្ត​អ្នក​ឱ្យ​ចែករំលែក​គំនិត​របស់​អ្នកតា​មរយៈ​#StatsDay2020​។​

​ទិន្នន័យ​និង​ស្ថិតិ​សម្រាប់​ការ​អភិវឌ្ឍន៍​

​ស្ថិតិ​ដែល​អាច​ទុកចិត្ត​បាន​សំរាប់​សាធារណៈ​ផ្តល់​អត្ថប្រយោជន៍​ដល់​យើង​ម្នាក់ៗ​។​ ប្រព័ន្ធ​ស្ថិតិ​មាន​ស្ថេ​រ​ភាព​ គួរ​ឱ្យ​ទុកចិត្ត​ មានមុខ​ងារ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធានា​ផ្លូវ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ និង​ជា​គន្លឹះ​សម្រាប់​ការ​សម្រេចចិត្ត​នៅ​កម្រិត​បុគ្គល​។​
​ទិន្នន័យ​ដែល​មានគុណ​ភាព​ខ្ពស់​គឺជា​កត្តា​កំណត់​ការ​បង្កើត​សូចនាករ​ដែល​អាច​ទុកចិត្ត​បាន​ហើយ​អាច​វាស់វែង​វឌ្ឍនភាព​ប្រកបដោយ​ប្រសិទ្ធភាព​ និង​តាមដាន​ការ​រីក​ចម្រើន​ និង​ការ​អភិវឌ្ឍន៍​។​ តាម​ពិត​សារៈសំខាន់​នៃ​ភាព​គួរ​ឱ្យ​ទុកចិត្ត​នៃ​ទិន្នន័យ​ត្រូវ​បាន​បង្កប់​នៅ​ក្នុង​និមិត្តសញ្ញា​ផ្លូវការ​នៃ​ទិវា​ស្ថិតិ​ពិភពលោក​ឆ្នាំ​នេះ​ រូបរាង​ជា​រង្វង់​តំណាង​រាង​ពិភពលោក​ជាមួយ​សញ្ញា​ធី​ក​ដែល​តំណាង​ឱ្យ​សុវត្ថិភាព​ដែល​អាច​ទុកចិត្ត​បាន​។​ ដូច​គ្នា​នេះ​ដែរ​ ស្ថិតិ​ផ្លូវការ​ក៏​ជា​សូចនាករ​នៃ​កំរិត​តម្លាភាព​ និង​អភិបាលកិច្ច​ល្អ​នៅ​ក្នុង​ប្រទេស​មួយ​ផង​ដែរ​។​ ប្រព័ន្ធ​ស្ថិតិ​ជាតិ​ប្រកបដោយ​ប្រសិទ្ធភាព​គឺ​ផលិត​ និង​បោះពុម្ពផ្សាយ​ទិន្នន័យ​ពេញលេញ​ជា​ប្រចាំ​ ដែល​បង្កើន​ទំនុកចិត្ត​និង​ភាព​ជឿជាក់​របស់​សាធារណជន​។​

​ដូច្នេះ​ ទោះបី​វា​មើលទៅ​ដូច​ជា​មិន​មាន​ភស្តុ​តាង​ក៏​ដោយ​ ស្ថិតិ​មាន​សារៈសំខាន់​ខ្ពស់​ចំពោះ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​។​ ស្ថិតិ​ជា​ឧបករណ៍​សម្រាប់​សាធារណជន​ដើម្បី​រក្សា​រដ្ឋាភិបាល​ និង​ស្ថាប័ន​ផ្សេង​ទៀត​ឱ្យ​មាន​ទំនួល​ខុស​ត្រូវ​។​ ប្រព័ន្ធ​អេកូឡូស៊ី​ស្ថិតិ​មាន​ភាព​ចាំបាច់​ដើម្បី​ពង្រឹង​ការ​គិតពិចារណា​ និង​សង្គម​ដែល​ប្រកបដោយ​ការ​យល់​ដឹង​ពី​ព័ត៌មាន​ ដែល​កត្តា​នេះ​អាច​ប្រឆាំង​នឹង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​និង​ក្លែងក្លាយ​ ហើយនឹង​បង្កើន​ការ​វិភាគ​ទិន្នន័យ​សម្រាប់​ការ​ជជែក​ដេញដោល​ផ្អែក​លើ​ភ័ស្តុតាង​ និង​ការ​សម្រេចចិត្ត​ទាំង​ក្នុង​វិស័យ​សាធារណៈ​ និង​ឯកជន​។​

​ស្របគ្នា​នឹង​ទិវា​ស្ថិតិ​ពិភពលោក​ឆ្នាំ​នេះ​ អង្គការ​សហ​វ​ប្រជាជាតិ​កំពុង​រៀបចំ​វេទិកា​ទិន្នន័យ​ពិភពលោក​នៅ​ថ្ងៃ​ទី​១៩-២១​ ខែតុលា​។​ អ្នក​រាល់គ្នា​ដែល​ចាប់អារម្មណ៍​ចង់​រៀន​ពី​ទិន្នន័យ​ឈានមុខ​គេ​ និង​អ្នកជំនាញ​ស្ថិតិ​អាច​ចុះ​ឈ្មោះ​ចូល​ក្នុង​វេទិកា​ជាក់ស្តែង​តាម​រយៈ​តំណ​ភ្ជាប់​នេះ​ទៅ​កាន់​ផ្នែក​ស្ថិតិ​របស់​អង្គការសហប្រជាជាតិ​។​

​ស្ថិតិ​នៅ​កម្ពុជា​

​ប្រព័ន្ធ​ស្ថិតិ​ជាតិ​របស់​កម្ពុជា​ដឹកនាំ​ដោយ​វិទ្យាស្ថាន​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ជាតិ​ស្ថិតិ​ (NIS)​ និង​រួម​បញ្ចូល​ទាំង​ក្រសួង​ស្ថាប័ន​ចំនួន​២៧​ និង​ស្ថាប័ន​រដ្ឋាភិបាល​និង​ធនាគារជាតិ​នៃ​កម្ពុជា​។​ស្ថាប័ន​ក្រសួង​ និង​រដ្ឋាភិបាល​នីមួយៗ​ត្រូវ​រាប់​បញ្ចូល​អង្គភាព​ដែល​ទទួលខុសត្រូវ​ចាត់ចែង​ការ​រៀបចំ​ស្ថិតិ​។​ សូចនាករ​ដែល​មាន​លក្ខណៈ​ស្តង់ដារ​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ផ្នែក​ផ្សេងៗ​គ្នា​ ដើម្បី​វាយតម្លៃ​ពី​ស្ថានភាព​ប្រជាសាស្ត្រ​ និង​សេដ្ឋកិច្ច​សង្គម​របស់​ប្រជាពលរដ្ឋ​ ក៏​ដូច​ជា​ដើម្បី​វាយតម្លៃ​ការ​ជឿនលឿន​ និង​ចន្លោះ​ប្រហោង​ឆ្ពោះទៅ​រក​ផែនការ​ និង​យុទ្ធសាស្ត្រ​ជាតិ​របស់​រដ្ឋាភិបាល​។​ ក្រៅពី​នេះ​ របាយ​ការ​ណ៏​ការ​ត្រួតពិនិត្យ​ជាតិ​ដោយ​ស្ម័គ្រចិត្ត​ដែល​បាន​បោះពុម្ពផ្សាយ​ក្នុង​ឆ្នាំ​២០១៩​ ដែល​ដឹកនាំ​ដោយ​ក្រសួងផែនការ​ បាន​ពិនិត្យ​ឡើង​វិញ​នូវ​វឌ្ឍនភាព​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​របៀបវារៈ​ឆ្នាំ​ ២០៣០​ និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​។​

​ប្រភព​សំខាន់​នៃ​ទិន្នន័យ​ស្ថិតិ​ផ្លូវការ​គឺ​គេហទំព័រ​ផ្លូវកា​របស់​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ដែល​ទិន្នន័យ​ និង​របាយការណ៍​សំខាន់ៗ​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​អ៊ីនធឺណិត​។​ វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ធ្វើការ​ស្ទង់​មតិ​សេដ្ឋកិច្ច​ សង្គមកិច្ច ​ជំរឿនកំនើនប្រជាជន​ និង​ជំរឿន​សេដ្ឋកិច្ច​តាម​កាលកំណត់​ក៏​ដូច​ជា​ការ​ស្ទង់​មតិ​ប្រជាសាស្ត្រ​ និង​សុខភាព​។​ ទោះ​យ៉ាងណា​ ទិន្នន័យ​ដែល​ផលិត​ និង​បោះពុម្ពផ្សាយ​នៅ​កម្ពុជា​មិន​តែងតែ​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​ពេញលេញ​និង​មិន​ច្បាស់​នោះ​ទេ​។​ភាព​អាច​រកបាន​នៃ​ព័ត៌មាន​នៅ​តែ​មាន​កម្រិត​នៅ​តាម​ផ្នែក​ខ្លះ​ ហើយ​មិន​ត្រូវ​បាន​គេ​ធ្វើ​ឲ្យ​ទៅ​ជា​ទិន្នន័យ​ឌី​ជី​ថ​ល​នោះ​ទេ​។​ នៅ​ក្នុង​សេណា​រី​យ៉ូ​បែប​នេះ​ ការងារ​របស់​អូ​ឌី​ស៊ី​គឺជា​គន្លឹះ​ក្នុង​ការ​ជួយ​សម្រួល​ដល់​ការ​ទទួល​បាន​ទិន្នន័យ​ដែល​ងាយស្រួល​យល់​ ស្វែងរក​ និង​ប្រើប្រាស់​ឡើង​វិញ​សម្រាប់​ការ​វិភាគ​បន្ត​ទៀត​។​
​ប្រទេស​កម្ពុជា​បាន​បោះ​ជំហាន​យ៉ាង​ខ្លាំង​ក្នុង​ការ​បង្កើន​បរិមាណ​និង​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​គុណភាព​នៃ​ប្រព័ន្ធ​ស្ថិតិ​របស់​ខ្លួន​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។​ នៅ​ពេល​ដែល​ប្រព័ន្ធ​អេកូឡូស៊ី​ទិន្នន័យ​នៅ​តែ​បន្ត​ពង្រីក​ វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ធានា​ថា​អ្នក​ប្រើប្រាស់​ម្នាក់ៗ​ត្រូវ​បានការ​ពារ​ និង​អាច​ប្រើប្រាស់​ទិន្នន័យ​ដែល​មាន​ស្រាប់​។​ ក្នុង​ទស្សនៈ​នេះ​ អូ​ឌី​ស៊ី​គាំទ្រ​គោលការណ៍​របស់​អង្គការ​ Mydata​ Asia​ ដែល​អង្គការ​នេះ​ផ្សំ​ឡើង​ដោយ​សមាជិក​ចម្រុះ​ដែល​ស្វែងរក​ចក្ខុវិស័យ​ផ្តោត​សំខាន់​លើ​ទិន្នន័យ​ផ្ទាល់ខ្លួន​ដែល​ធានា​នូវ​លក្ខខណ្ឌ​នៃ​សង្គម​ឌី​ជី​ថ​ល​ដែល​មាន​និរន្តរភាព​ និង​ភាព​រីក​ចម្រើន​។​ គោលការណ៍​ MyData​ គឺ​ផ្អែក​លើ​វិធីសាស្ត្រ​ផ្តោត​សំខាន់​លើ​មនុស្ស​ ហើយ​រាប់​បញ្ចូល​ការ​គ្រប់គ្រង​របស់​អ្នក​ប្រើប្រាស់​ទិន្នន័យ​ផ្ទាល់ខ្លួន​ ភាព​ឯកជន​នៃ​ទិន្នន័យ​ ការ​ផ្តល់​សិទ្ធិ​អំណាច​បុគ្គល​ ភាព​ចល័ត​ និង​អន្តរ​ប្រតិបត្តិការ​នៃ​ទិន្នន័យ​ និង​តម្លាភាព​និង​គណនេយ្យ​ភាព​របស់​អង្គការ​ដែល​កាន់កាប់​ទិន្នន័យ​ផ្ទាល់ខ្លួន​។​​

ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​អន្តរ​វិស័យ​បន្ថែម​ និង​ការ​ចែករំលែក​ជំនាញ​នៅ​ក្នុង​ប្រទេស​ ក៏​ដូច​ជា​នៅ​ទូ​ទាំង​តំបន់​ នឹង​មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ​ ដើម្បី​ជំរុញ​ហេដ្ឋារចនាសម្ព័ន្ធ​ទិន្នន័យ​ ជំនាញ​បច្ចេកទេស​ និង​ស្ថិតិ​ផ្អែក​លើ​ការ​វិភាគ​ទិន្នន័យ​ និង​ការ​ធ្វើ​សេចក្តី​សម្រេចចិត្ត​។​