និស្សិត​ស្រី​កម្ពុជា​ជើងឯក​ផ្នែក​ព័ត៌មានវិទ្យា​ នៅ​មជ្ឈមណ្ឌល​ Passerelles​ Numeriques​ កម្ពុជា​

138604765011101743314_e7c67a680c_b

PN Cambodia Students Visiting ODC Team’s Workplace

ODC Desing Team Leader Huy Eng Presenting ODC Site Development

ODC Design Team Leader Huy Eng Presenting ODC Site Development

 

 

 

 

 

 

 

 

Passerelles​ Numeriques​ (PN)​ គឺជា​មជ្ឈមណ្ឌល​មួយ​បណ្តុះបណ្តាល​ផ្នែក​ព័ត៌មានវិទ្យា​ មិន​គិត​ពី​កម្រៃ​ហៅ​កាត់​ថា​ PN​។​ PN​ មានកម្ម​វិធី​ជា​ភាសា​បារាំង​ ខ្មែរ​ វៀតណាម​ និង​ហ្វី​លី​ពី​ន​។​ PN​ កម្ពុជា​បាន​ ចាប់ផ្តើម​ដំណើរការ​នៅ​ឆ្នាំ​២០០៥​។ ​ការ​ធានា​រ៉ាប់រង ​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ហៅ​កាត់​ថា​ ITC​ ក្រុមហ៊ុន​ SUPINFO,​ CISCO,​ Microsoft,​ HP,​ Accenture,​ Steria,​ និង​ Osiatis​។​ មជ្ឈមណ្ឌល​នេះ​ ផ្តល់​វគ្គ​បណ្តុះបណ្តាល Passerelles​ Numeriques​ (PN)​ គឺជា​មជ្ឈមណ្ឌល​មួយ​បណ្តុះបណ្តាល​ផ្នែក​ព័ត៌មានវិទ្យា​ មិន​គិត​ពី​កម្រៃ​ហៅ​ កាត់​ថា​ PN​។​ PN​ មានកម្ម​វិធី​ជា​ភាសាបារាំង​ ខ្មែរ​ វៀតណាម​ និង​ហ្វី​លី​ពី​ន​។​ PN​ កម្ពុជា ​បាន​ចាប់ផ្តើម​ដំណើរការ​នៅ​ឆ្នាំ​២០០៥​។ ​ការ​ធានា​រ៉ាប់រង ​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ហៅ​កាត់​ថា​ ITC​ ក្រុមហ៊ុន​ SUPINFO,​ CISCO,​ Microsoft,​ HP,​ Accenture,​ Steria,​ និង​ Osiatis​។​ មជ្ឈមណ្ឌល​នេះ​ ផ្តល់​វគ្គ​បណ្តុះបណ្តាល​ផ្នែក​ព័ត៌​មាន​វិទ្យា​​ ពេញ​ម៉ោង​រយៈពេល​២​ឆ្នាំ​ នៅ​ក្នុង​ប្រព័ន្ធ​ និង​បណ្តាញ​រដ្ឋបាល​ហៅ​កាត់​ថា​ (SNA)​ និង​កម្មវិធី​វិ​ប​(WEP)​ ដល់​និស្សិត​ក្រីក្រ​ថ្នាក់​ទី​១២​ ឬ​និស្សិត​ដែល​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​អង្គការ​។​ ​វគ្គ​បណ្តុះបណ្តាល​នេះ​ មានការ​អនុវត្តន៍​ជាក់ស្តែង​ ដោយ​ផ្តោត​ទៅ​លើ​ដំណោះស្រាយ​ឆ្ពោះ​ ទៅ​រក​ក្រុម​ហ៊ុន​ខ្លាំង​មួយ​។​ទស្សនកិច្ច​សិក្សា​ និង​កម្មវិធី​កម្មសិក្សា ​ត្រូវ​បាន​រួម​បញ្ចូល​នៅ​ក្នុង​កម្មវិធី​បណ្តុះបណ្តាល​។​ ​នៅ​ការិយាល័យ​ប្រទេស​កម្ពុជា​ មជ្ឈមណ្ឌល​ PN​ បាន​ផ្តល់​កន្លែង​ស្នាក់​នៅ ​និង​បណ្តុះបណ្តាល​ និស្សិត​ចំ​នួន​២០០​នាក់​ (៥០% ​ជា​និស្សិត​ស្រី​)​ និស្សិត​១០០​នាក់ ​សិក្សា​ទៅ​លើ​កម្មវិធី​ Web​ និង​១០០​នាក់​ទៀត​ទៅ​លើ​ SNA។​ ​នៅ​ថ្ងៃ​ទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ លោក​ ធនធាន​ ខែ​វ​ (​មន្ត្រី​ទំនាក់ទំនង​ក្រុមហ៊ុន​) ​និង ​លោក​ Jonathan​ Faucher​ (​គ្រូ​ផ្នែក​ WEP)​ របស់​មជ្ឈមណ្ឌល​ Passerelles​ Numeriques កម្ពុជា​ បាន​ នាំ​និស្សិត​ផ្នែកព័ត៌មានវិទ្យា​មួយ​ក្រុម ​ដែល​មាន​គ្នា​២៥​នាក់ ​ទៅ​ទស្សនា​ក្រុម​អង្គការអូឌីស៊ី​។​ ​យើង​មាន​ក្តី​សោមនស្ស ​ដែល​បាន​ទទួល​ក្រុម​និស្សិត​មាន​ឆន្ទៈ ​និង​អារម្មណ៍​ចង់​ចេះ​ចង់​ដឹង​។​ ប្រធាន​ ក្រុម​ផ្នែក​រចនាបថ​របស់​អង្គការ​អូឌីស៊ី ​កញ្ញា ​ហ៊ុយ​ អេ​ង​ មាន​ក្តី​រំភើប​យ៉ាង​ពិសេស​ ដោយ​បានឃើញ​ថា​និ​ស្សិត​ពី​១៧ ​ទៅ​ ២៥​នាក់ ​ជា​និស្សិត​ស្រី​។​ កញ្ញា ​បាន​នឹកឃើញ​អំពី​ សិក្ខាសាលា​មួយ​ ស្តី​ពី​ស្ត្រី​នៅ​ក្នុង​ប​ច្ចេ​ក​វិទ្យា ​ដែល​ត្រូវ​បាន​រៀបចំ​ឡើង ​ដោយ​អង្គការ​កែប្រែ​ សង្គម​តាម​បច្ចេកវិទ្យា ​ហៅ​កាត់​ថា​ (SILK)​ និង​បាន​ចូលរួម​ដោយ​អ្នកគ្រប់គ្រង​ផលិតផល​ Mozilla​ Crystal​ Beastey កាលពីដើម​ស​ប្តា​ហ៍​នេះ​។​ កញ្ញា ​ហ៊ុយ​ អេ​ង​ ជំរុញ​ក្រុម​និស្សិត​ ទាំងអស់​ឲ្យ​ខិតខំ​បន្ត​ក្តី​ស្រមៃ​របស់​ពួក​គេ​។​ កញ្ញា​ ក៏​បាន​ចែករំលែក​បទ​ពិ​សោ​ធន៍​របស់​កញ្ញា​ផ្ទាល់​ដែល​កាលនោះ​មាន​តែ​និស្សិត​ស្រី​ពីរ​នាក់​ប៉ុណ្ណោះ ​នៅ​ក្នុង​ថ្នាក់​ដែល​មាន​ចំនួន​សរុប៥០​នាក់​ ខណៈ​ដែលកញ្ញា​បាន​កំពុង​បន្ត​កំរិតសិក្សា​ផ្នែក​ព័ត៌មានវិទ្យា​របស់​កញ្ញា​។​ ​នៅ​អង្គការ​អូឌីស៊ី​ ការ​បង្កើន​សមត្ថភាព​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​ក្មេងៗ​កម្ពុជា​ អ្នក​បង្កើត​ផែនទី​ ក្រុម​អ្នក​ឯកទេស​អាយ​ធី​ និង​ក្រុម​បច្ចេកវិទ្យា​ ត្រូវ​បាន​ពិចារណា​ថា​ជា​ការ​ខិតខំ​ ដ៏​ពេញទំហឹង​ មួយ​។​ ​យើង​រីករាយ​និយាយ​ជាមួយ​និស្សិត​ទាំងអស់​ ចែករំលែក​បទ​ពិសោធន៍​របស់​យើង​និង​រៀនសូត្រ​ពី​ពួក​គេ​។​ ទស្សនកិច្ច​សិក្សា​ បាន​បញ្ចប់​ដោយ​មាន​ផែនការ​សម្រាប់​តំណាក់កាល​ខាង​មុខ​–​ឱកាស​មួយ​សំ​ រាប់​អង្គការ​អូឌីស៊ី និង​ PN​ កម្ពុជា​ធ្វើ​កិច្ចសហការ​។​ សូម​រង់ចាំ​ស្តាប់​។​ ​រូបថត​ជា​ច្រើន​ថែម​ទៀត​ អាច​ត្រូវ​បានឃើញ​នៅ​លើ​ ODC’s​ Flickr​ account. ​ស្នើ​សុំ​ការ​ទស្សនា​មក​កាន់​ការិយាល័យ​របស់​អង្គការ​អូឌីស៊ី​ សូម​ទាក់ទង​យើង​។​