ពី​អនុ​ផលិតផល​ទៅ​ជា​ស្រា​ដែល​មានគុណ​ភាព​ខ្ពស់​៖​ ក្រុមការងារ​របស់​អង្គការ​អូ​ឌី​ស៊ី​ចុះ​ទស្សនកិច្ច​រោងចក្រ​បិតស្រា​ «​សម័យ​»

​ដោយ​រក្សា​សកម្មភាព​ក្នុង​ការ​ដកស្រង់​សកម្មភាព​នៃ​ផលិតផល​ក្នុងស្រុក​ ដែល​មាន​ចីរភាព​នៅ​កម្ពុជា​ នា​ថ្ងៃ​ទី​ ២១​ ខែមិថុនា​ ក្រុមការងារ​របស់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​បាន​មក​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ក្រុមហ៊ុន​ «​សម័យ​»​ ដែល​ជា​ក្រុមហ៊ុន​បិតស្រា​រោម​ (Rum)​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ភ្នំពេញ​ ដែល​មាន​ភាព​ខុស​ប្លែក​គ្នា​ ពី​អាជីវកម្ម​គ្រឿង​អាល់កុល​បែប​ប្រពៃណី​។​

ក្រុមការងារអូឌីស៊ីធ្វើទស្សនកិច្ចនៅកន្លែងបិតស្រា «សម័យ»។ រួបភាពដោយ Daniel Aboagye អ្នក​ស្រាវជ្រាវ​ទិន្នន័យ​នៃ​អូ​ឌី​ស៊ី។

​ចាប់តាំងពី​ច្រកចូល​ទៅ​ក្នុង​កន្លែង​បិតស្រា​ ក្រុមការងារ​អូ​ឌី​ស៊ី​បាន​ជួប​ជាមួយ​លោក​ Daniel​ Pacheco​ និង​លោក​ Antonio​ Lopez​ de​ Haro​ ដែល​ជា​ស្ថាបនិក​នៃ​រោងចក្រ​ផលិត​ស្រា​នេះ​។​ អ្នក​ទាំង​ពីរ​បាន​មក​ប្រទេស​កម្ពុជា​ជិត​មួយ​ទសវត្សរ៍​ ដើម្បី​ធ្វើ​អាជីវកម្ម​ ដែល​មាន​ភាព​ខុស​ប្លែក​ពី​គេ​ទាំងស្រុង​។​ កន្លែង​បិតស្រា​នេះ​បាន​ផ្តល់​នូវ​ដំណោះស្រាយ​ថាមពល​ ប្រកបដោយ​ចីរភាព​រយៈពេល​វែង​ សម្រាប់​ប្រជាជន​នៅ​ក្នុង​តំបន់​ ដែល​ភាគច្រើន​មាន​ឯកទេស​ ក្នុង​ការ​ប្រើប្រាស់​ថាមពល​ពន្លឺព្រះអាទិត្យ​។​ លោក​ Antonio​ វិញ​ បាន​ចូលរួម​ក្នុង​ឧស្សាហកម្ម​បដិសណ្ឋារកិច្ច​ ដោយ​ផ្តោត​សំខាន់​ទៅ​លើ​ម្ហូបអាហារ​ និង​ភេសជ្ជៈ​ ហើយ​បាន​ក្លាយជា​អ្នកឯកទេស​លើ​ស្រា​ក្រឡុក​ និង​ភេសជ្ជៈ​គ្រប់​ប្រភេទ​។​ ដោយសារ​តែ​ពួក​គាត់​ចូល​ចិត្ត​លើ​ការ​រៀនសូត្រ​ដោយ​ការ​អនុវត្ត​នោះ​ ពួក​គាត់​បាន​បង្កើត​រោងចក្រ​បិតស្រា​រោម​ នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​។​

​រោងចក្រ​បិតស្រា​ «​សម័យ​»​ គឺជា​ «​ហាង​បិតស្រា​រោម​ ដំបូង​គេ​បង្អស់​របស់​ប្រទេស​កម្ពុជា​»​។​ ប្រាកដ​ណាស់​ មុន​ពេល​ Daniel​ និង​Antonio​ ដែល​ជា​ជនជាតិ​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​ពីរ​នាក់​ បាន​មក​ដល់​ប្រទេស​កម្ពុជា​នេះ​ ស្រា​រោម​ គឺជា​ស្រា​មាន​តម្លៃ​សម្រាប់​អតិថិជន​ក្នុងស្រុក​ភាគច្រើន​។​ ខណៈ​ពេល​ដែល​ពួក​គាត់​រស់នៅ​ប្រទេស​កម្ពុជា​ ហើយ​បាន​ចូលរួម​នៅ​ក្នុង​វិស័យ​ធុរកិច្ច​ដទៃ​ទៀត​ជា​ច្រើន​ លោក​ Pacheco​ និង​លោក​ Lopez​ de​ Haro​ បាន​ខិតខំ​ប្រឹងប្រែង​ស្វែងរក​ស្រា​រោម​ ដែល​មានគុណ​ភាពល្អ​ ដែល​ជា​ភេសជ្ជៈ​ល្បី​មួយ​ប្រភេទ​ ផលិត​នៅ​ក្នុងស្រុក​កំណើត​របស់​ពួក​គាត់​។​ ក្នុង​ពេល​ជាមួយ​គ្នា​ ពួក​គាត់​ទាំង​ពីរ​អ្នក​ បានឃើញ​ពី​ស្ថានភាព​អាកាសធាតុ​ល្អ​ឥត​ខ្ចោះ​ សម្រាប់​ការ​ដាំ​អំពៅ​ដែល​កម្ពុជា​ផ្តល់​ឱ្យ​។​ ដោយសារ​ការ​ចាប់អារម្មណ៍​នេះ​ Daniel​ និង​Antonio​ បាន​សម្រេចចិត្ត​ស្រាវជ្រាវ​បន្ថែម​។​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ អំពៅ​ភាគច្រើន​ត្រូវ​បាន​គេ​កៀប​យក​ទឹក​ ឬ​ជា​ចំណី​របស់​គោក្របី​។​ ទោះបីជា​អំពៅ​ក៏​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ផលិត​ស្ករស​ក៏​ដោយ​ ឧស្សាហកម្ម​ស្ករ​នៅ​ក្នុង​ប្រទេស​មិន​អាច​មាន​បច្ចេកវិទ្យា​ខ្ពស់​ទេ​។​ នេះ​មាន​ន័យ​ថា​ ខណៈ​ពេល​ដែល​ត្រូវ​បាន​កែ​ច្នៃ​ទៅ​ជា​ស្ករស​ កាក​សំណល់​នៃ​អំពៅ​បាន​បន្សល់​ទុក​កម្រិត​ជាតិ​ស្ករ​ក្នុង​បរិមាណ​ច្រើន​។​ កាក​សំណល់​ដែល​សំបូរ​ដោយ​ជាតិ​ស្ករ​នេះ​ ពិតជា​អ្វី​ដែល​ Daniel​ និង​Antonio​ ចង់បាន​។​ ជា​ទូទៅ​ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ «molasses»,​ «​កាក​សំណល់​»​ នៃ​ផលិតកម្ម​ស្ករ​ គឺជា​វត្ថុធាតុដើម​សំខាន់​ សម្រាប់​ផលិត​ស្រា​រោម​ នៅ​ក្នុង​ប្រទេស​របស់​ពួក​គាត់​។​

​ជាមួយនឹង​វត្ថុធាតុដើម​នេះ​ Daniel​ និង​Antonio​ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ដែល​ដឹង​ថា​ គ្មាន​នរណា​ម្នាក់​មើលឃើញ​ថា​ វា​ជា​ឱកាស​អាជីវកម្ម​ទេ​។​ គំនិត​នៃ​ការ​ផ្លាស់​ប្តូរ​កាក​សំណល់​ដែល​មានគុណ​ភាព​ល្ធ​នេះ​ ទៅ​ជា​ស្រា​រោម​ដែល​មានគុណ​ភាព​ខ្ពស់​ បាន​ក្លាយជា​គ្រឹះ​នៃ​អាជីវកម្ម​ថ្មី​របស់​ពួក​គាត់​ទាំង​ពីរ​។​ ជាមួយនឹង​ប្រពៃណី​ជនជាតិ​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​ ដែល​មាន​អាយុ​ច្រើន​សតវត្សរ៍​ ក្នុង​ការ​ផលិត​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ដែល​មានគុណ​ភាព​ខ្ពស់​ អ្នកជំនួញ​បាន​សម្រេចចិត្ត​បើក​ដំណើរការ​សហគ្រាស​ដំបូង​របស់​ខ្លួន​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ផ្ទុយ​ទៅ​នឹង​ក្រុមហ៊ុន​ជា​ច្រើន​ទៀត​ដែល​កំពុង​ដំណើរការ​ គំរូ​អាជីវកម្ម​ស្រ​ដៀង​គ្នា​ រោងចក្រ​បិតស្រា​ «​សម័យ​»​ បាន​ចាត់​ទុក​ខ្លួន​ពួក​គាត់​ជា​ក្រុមហ៊ុន​មានការ​ទទួលខុសត្រូវ​ផ្នែក​សង្គម​ ដែល​ផលិត​ផលិតផល​មានគុណ​ភាព​ខ្ពស់​ដោយ​ប្រជាជន​នៅ​ក្នុង​តំបន់​។​ នៅ​ពេល​អង្គការ​អូ​ឌី​ស៊ី​ បាន​ចុះ​ទស្សនកិច្ច​ យើង​ពិតជា​បានឃើញ​អ្វី​ដែល​ពួក​គាត់​និយាយ​មែន​។​

​ចាប់ពី​ដំណាក់កាល​ដំបូង​នៃ​ការ​ជ្រើសរើស​ប្រភេទ​ជាតិ​ស្ករ​ ដែល​មានគុណ​ភាពល្អ​បំផុត​ពី​អ្នក​ផលិត​ក្នុងស្រុក​ ក្រុមហ៊ុន​មិន​នាំ​ចូល​វត្ថុធាតុដើម​ពី​បរទេស​ទេ​ ប៉ុន្តែ​បាន​សហការ​ជាមួយ​កសិករ​ខ្មែរ​។​ ក្រៅពី​ផលិតផល​ដែល​ទទួល​បាន​ពានរង្វាន់​ «​ស្រា​រោម​មាស​»​ ដែល​ជា​ផលិតផល​ស្តង់ដារ​របស់​ក្រុមហ៊ុន​នេះ​ «​ស្រា​រោម​ម្រេច​កំពត​»​ បាន​ទទួល​នូវ​កេរ្តិ៍ឈ្មោះ​ដ៏​ល្បីល្បាញ​ ព្រមទាំង​ទទួល​បាន​រង្វាន់​ ពី​ការ​ប្រកួតប្រជែង​អន្តរជាតិ​ផង​ដែរ​។​ ជា​ការ​ពិត​ ដោយ​មាន​រសជាតិ​ហឹរ​ប្លែក​ពី​គេ​ ផលិតផល​ដំបូង​បំផុត​នេះ​លើកកម្ពស់​ការ​ដាំ​ដុះ​ប្រកបដោយ​ទំនួល​ខុស​ត្រូវ​ ក្នុង​ខេត្តកំពត​ ដោយ​ដាក់​បញ្ចូល​ ម្រេច​ ខេត្តកំពត​ ដែល​ដាំ​ដុះ​ដោយ​ចីរភាព​ពី​ La​ Plantation​ ទៅ​ក្នុង​រូបមន្ត​របស់​វា​តាំងពី​ដំបូង​។​

La Plantation: ចំការម្រេចកំពត។ រូបភាព​ដោយ Malica Christ, អ្នក​ហាត់​ការ​ស្រាវជ្រាវ នៅអូឌីស៊ី។

ការ​កាច់​មេ​ (Fermentation)​ -​ ដំណើរការ​ទី​ ២​ ដែល​ទាក់ទង​នឹង​ស្ករ​ និង​មេដំបែ​ ធ្វើ​ប្រតិកម្ម​នៅ​ក្នុង​ធុង​ដែក​។​ ដំណាក់កាល​បន្ទាប់​ ដើម្បី​ទទួល​បាន​អាល់កុល​រួចរាល់​សម្រាប់​ការ​បិតស្រា​ ដំណើរការ​នេះ​គួរតែ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ប្រុង​ប្រយ័ត្ន​ ដោយ​អ្នកជំនាញ​ដែល​មាន​ឯកទេស​ និង​ការ​បណ្តុះបណ្តាល​ពិសេស​។​ នៅ​ «​សម័យ​»​ លោក​ David​ ជា​វិស្វករ​គីមី​ ជនជាតិ​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​ កំពុងធ្វើការ​ជាមួយ​ Darachampich​ ដែល​ជា​អ្នកឯកទេស​ដំបូង​បង្អស់​ផ្នែក​ស្រា​រោម​របស់​ប្រទេស​កម្ពុជា​ ដែល​បាន​បញ្ចប់​ការ​សិក្សា​ពី​ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ (ITC)​ ។​ ដោយសារ​ចក្ខុវិស័យ​ចម្បង​របស់​សហគ្រាស​ គឺ​ផលិត​ ផលិតផល​ក្នុងស្រុក​ដែល​មានគុណ​ភាព​ខ្ពស់​ ក្រុមហ៊ុន​ពិតជា​មាន​ចំណាប់អារម្មណ៍​ខ្លាំង​ណាស់​ ក្នុង​ការ​ជ្រើសរើស​បុគ្គលិក​ក្នុង​តំបន់​ និង​បណ្តុះបណ្តាល​បុគ្គលិក​ផ្ទាល់ខ្លួន​។​ ដើម្បី​សម្រេច​គោលបំណង​នេះ​ «​សម័យ​»​ បាន​បង្កើត​កិច្ចសហការ​យូរអង្វែង​ ជាមួយ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ (ITC)​ ក្នុង​ការ​ជ្រើសរើស​វិស្វករ​ចំណីអាហារ​ ដែល​ទើបតែ​បញ្ចប់​ការ​សិក្សា​ និង​ផ្តល់​ការ​ហាត់​ការងារ​សម្រាប់​និស្សិត​ដែល​កំពុង​សិក្សា​។​

ធុងសម្រាប់ការកាច់មេ និងសំណាកដប

​ដោយឡែក​ រឿងរ៉ាវ​ផ្ទាល់ខ្លួន​របស់​អ្នកធ្វើការ​ងារ​ម្នាក់​ទៀត​ ដែល​ទទួលខុសត្រូវ​ ក្នុង​ការ​ត្រួតពិនិត្យ​ដំណើរការ​ចម្រាញ់​ក៏​គួរ​ឱ្យ​ចាប់អារម្មណ៍​ផង​ដែរ​។​
​បញ្ញា​ បាន​ចាប់ផ្តើម​ធ្វើការ​ជា​លើក​ដំបូង​ នៅ​«​សម័យ​»​ ជា​សន្តិសុខ​។​ ទោះជា​យ៉ាងណា​ក៏​ដោយ​ គាត់​មាន​ឆន្ទៈ​យ៉ាង​ខ្លាំង​ ក្នុង​ការ​ចូលរួម​ក្នុង​ដំណើរការ​ជា​សមាជិក​ក្រុម​ ហើយ​អ្នកគ្រប់គ្រង​បាន​សម្រេចចិត្ត​ផ្តល់​ឱ្យ​គាត់​នូវ​ការ​បណ្ដុះបណ្ដាល​ និង​អនុញ្ញាត​ឱ្យ​គាត់​ចូលរួម​នៅ​ក្នុង​អ្វី​ដែល​គាត់​ចង់បាន​។​
​នៅ​ពេល​នេះ​ លោក​ បញ្ញា​ ជា​អ្នកត្រួតពិនិត្យ​មើល​ការ​បិតស្រា​ទាំងអស់​របស់​«​សម័យ​»​ ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ឆ្នាំង​ ច្នៃ​ដោយ​ដៃ​ ដែល​មាន​រាង​ដូច​ខ្លោ​ក​ នា​ទសវត្សរ៍​ឆ្នាំ​ ១៨០០​។​

​បន្ទាប់​ពី​ការ​បិតស្រា​រួច​មក​ វី​ស្គី​ដែល​នឹង​ក្លាយជា​ស្រា​រោម​ ត្រូវ​បាន​គេ​កាត់​បន្ថយ​អាល់កុល​មក​ត្រឹម​ ៦៥​ ភាគរយ​ ហើយ​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ធុង​ឈើ​ ដើម្បី​ឱ្យ​មានកា​រវិ​វត្ត​។​ នេះ​គឺជា​កន្លែង​ដែល​វាទ​ទួល​បាន​រសជាតិ​ឆ្ងាញ់​ និង​តែ​មួយ​គត់​របស់​វា​។​ ស្រា​រោម​រសជាតិ​ម្រេច​កំពត​ ឈាន​ដល់​ការ​ច្រក​ដាក់​ដប​។​ ស្រា​រោម​ពិសេស​នេះ​ អាច​ទទួលទាន​បាន​ ដែល​មាន​ម្រេច​ខេត្តកំពត​ ជា​សមាសធាតុ​ផ្សំ​សំខាន់​។​

ធុងរក្សាអាយុ។ រូបភាពដោយ កន្លែងបិតស្រា «សម័យ» និង Daniel Aboagye អ្នក​ស្រាវជ្រាវ​ទិន្នន័យ​នៃ​អូ​ឌី​ស៊ី។

​បន្ទាប់​ពី​រក្សា​សារធាតុ​បាន​អាយុ​យ៉ាង​ហោច​ណាស់​ពីរ​ឆ្នាំ​នៅ​ក្នុង​ធុង​ អ្នកជំនាញ​របស់​ «​សម័យ​»​ បាន​ច្រោះ​យក​សំណាក​ល្អ​បំផុត​ ដែល​នាំ​យក​អាល់កុល​មក​ត្រឹម​ ៤០​ ភាគរយ​ មុន​ពេល​ច្រក​ដាក់​ចូល​ដប​។​ ចុងបញ្ចប់​ ស្លាក​សម្គាល់​ត្រូវ​បាន​បិទ​លើ​ដប​ ហើយ​បាន​ត្រៀមខ្លួន​រួចរាល់​ ដើម្បី​ដឹក​ជញ្ជូន​ទៅ​កាន់​អតិថិជន​។​

ការច្រកស្រារោមចូលក្នុងដប។ រូបភាពដោយ កន្លែងបិតស្រា «សម័យ»។

​ដូចដែល​យើង​បានឃើញ​ ទោះបីជា​ផលិតកម្ម​ស្រា​រោម​មួយ​ចំនួន​ នៅ​តែ​មាន​លក្ខណៈ​ដូច​គ្នា​នឹង​ដំណើរការ​នៅ​អា​មេ​រិ​កឡា​ទី​ន​ ក្រុមការងារ​របស់​ «​សម័យ​»​ កំពុង​ខិតខំ​ប្រឹងប្រែង​ដើម្បី​កែ​លម្អ​ស្នាដៃ​របស់​ពួក​គេ​។​ លើស​ពី​នេះ​ទៅ​ទៀត​ ដោយសារ​តែ​ឈ្មោះ​ក្រុមហ៊ុន​នេះ​ពាក់ព័ន្ធ​ទៅ​នឹង​ពាក្យ​ខ្មែរ​ ដែល​មាន​ន័យ​ថា​សម័យ​ទំនើប​ ដែល​កំពុង​សម្លឹង​ឆ្ពោះទៅ​រក​អនាគត​នោះ​ អូ​ឌី​ស៊ី​រីករាយ​នឹង​ឃើញ​ថា​ តាម​រយៈ​ការ​បង្កើត​ភេសជ្ជៈ​គុណភាព​ល្អ​ ជា​លើក​ដំបូង​របស់​ប្រទេស​ ពី​ធនធាន​ក្នុងស្រុក​ ការ​ជួល​បុគ្គលិក​ក្នុងស្រុក​ និង​អប់រំ​ប្រជាជន​ខ្មែរ​។​ «​សម័យ​»​ មាន​មោទនភាព​ដែល​បាន​ក្លាយជា​ ស្រា​រោម​ ដែល​មានគុណ​ភាពល្អ​ ដំបូង​គេ​បង្អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​បាន​ដាក់​ប្រទេស​កម្ពុជា​ នៅ​ក្នុង​ផែនទី​នៃ​ស្រា​រោម​ដ៏​ល្អ​បំផុត​មួយ​ចំនួន​នៅ​លើ​ពិភពលោក​ ខណៈ​ពេល​កំពុង​អភិវឌ្ឍ​ឧស្សាហកម្ម​ក្នុងស្រុក​។​

រូបថតជុំគ្នានៃក្រុមការងារ «សម័យ»។​ រូបភាពដោយ កន្លែងបិតស្រា «សម័យ»។