ពីការអនុវត្តទៅគោលបំណង៖ រឿងរ៉ាវនៃការសម្របខ្លួន និងការលូតលាស់
នៅពេលដែលសុខណាបានចូលរួមក្នុងគម្រោងនេះ គាត់គឺជាគ្រូបណ្តុះបណ្តាលម្នាក់ដែលមានគោលបំណងនៅក្នុងកាប្រើប្រាស់ជំនាញរបស់គាត់ក្នុងវិស័យព័ត៌មានវិទ្យា និងសន្តិសុខអ៊ីនធឺណិត ប្រកបដោយអត្ថន័យ។ បន្ទាប់ពីបានដឹងអំពីឱកាសនេះពីមិត្តរបស់គាត់ ដាវី ដែលជាគ្រូបណ្តុះបណ្តាលម្នាក់ក្នុងចំណោមគ្រូបណ្តុះបណ្តាលឧបករណ៍ផ្សេងទៀត គាត់ត្រូវបានជំរុញដោយគោលបំណងចង់ចែករំលែកចំណេះដឹងបច្ចេកទេស និងបទពិសោធន៍ផ្ទាល់ខ្លួនរបស់គាត់ ទៅតាមលទ្ធភាពដែលអាចប្រើប្រាស់បាន និងពាក់ព័ន្ធនឹងមនុស្សដែលមានកម្រិតចំណេះដឹងបច្ចេកវិទ្យាខុសៗគ្នា។ គម្រោងនេះបានផ្តល់ឱកាសឱ្យគាត់ជួយកាត់បន្ថយគម្លាតរវាងគំនិតឌីជីថលស្មុគស្មាញ និងសហគមន៍ ដែលជារឿយៗមានការប៉ះពាល់តិចតួចចំពោះពួកគេ។
“អ្នកអាចសម្របខ្លួនទៅនឹងស្ថានភាពណាមួយ ក្នុងនាមជាគ្រូបង្វឹក អ្នកមិនអាចពឹងផ្អែកតែលើបុគ្គលិកលក្ខណៈរបស់អ្នកបានទេ។ ឥទ្ធិពលវិជ្ជមានពិតប្រាកដបានមកពីការសម្របខ្លួន ការប្រាស្រ័យទាក់ទង និងឆន្ទៈនៅក្នុងការផ្លាស់ប្តូរ។”

ទិដ្ឋភាពមួយក្នុងចំណោមទិដ្ឋភាពល្អៗទាំងអស់នៃបទពិសោធន៍របស់គាត់គឺការរៀនពីរបៀបប្រាស្រ័យទាក់ទងទៅនឹងគំនិតបច្ចេកទេសឱ្យបានច្បាស់លាស់ និងប្រកបដោយទំនួលខុសត្រូវ។ ជាមួយនឹងបច្ចេកទេសរបស់គាត់ សុខណា បានយល់ពីសារៈសំខាន់នៃភាពត្រឹមត្រូវ ប៉ុន្តែគាត់ក៏បានដឹងកាន់តែច្បាស់អំពីហានិភ័យនៃការពន្យល់ដែលមានភាពស្មុគស្មាញហួសហេតុដល់អ្នកចូលរួម។ ការធ្វើបែបនេះតម្រូវឱ្យគាត់ឆ្លុះបញ្ចាំងឥតឈប់ឈរអំពីវិធីសាស្ត្ររបស់គាត់ ដោយបន្តធ្វើឱ្យគំនិតមានភាពសាមញ្ញតែមិនបាត់បង់អត្ថន័យ និងស្វែងរកឧទាហរណ៍ជាក់ស្តែងដែលមានភាពទាក់ទាញសម្រាប់ទស្សនិកជនផ្សេងៗគ្នា។

គម្រោងនេះបានចាប់ផ្តើមមានភាពទាក់ទាញជាមួយគាត់យ៉ាងខ្លាំង នៅពេលដែលគាត់បានសង្កេតឃើញការប្តេជ្ញាចិត្ត និងការចង់ដឹងចង់ឃើញរបស់អ្នកចូលរួមក្នុងអំឡុងពេលសិក្ខាសាលា។ ការដែលឃើញសិស្ស កុមារ និងព្រះសង្ឃចូលរួមយ៉ាងសកម្មជាមួយនឹងឧបករណ៍ និងគំនិតដែលពួកគេមិនធ្លាប់ស្គាល់ពីមុនមក បានពង្រឹងតម្លៃនៃការងាររបស់ពួកគេ។ បទពិសោធន៍ទាំងនេះបានគូសបញ្ជាក់ពីសារៈសំខាន់នៃការសម្របខ្លួន ដោយសារក្រុមនីមួយៗតម្រូវឱ្យមានភាពខុសគ្នាទាំង រចនាបថទំនាក់ទំនង កម្រិតនៃអន្តរកម្ម និងល្បឿននៃការរៀនសូត្រ។
ក្នុងនាមជាគ្រូបង្វឹក ទំនួលខុសត្រូវរបស់ សុខណា គឺលើសពីការយល់ដឹងអំពីប្រអប់ឧបករណ៍របស់គាត់។ គាត់ត្រូវបានប្រគល់ភារកិច្ចឱ្យរចនាសកម្មភាពសិក្សាដែលមានភាពទាក់ទាញ គ្រប់គ្រងថាមវន្តសិក្ខាសាលា និងធានាថាអ្នកចូលរួមនៅតែមានផាសុកភាព និងផ្តោតអារម្មណ៍ពេញមួយវគ្គ។ ការធ្វើសិក្ខាសាលានៅក្នុងការកាល:ទេស:ផ្សេងៗគ្នា ដូចជាបណ្ណាល័យអ្នកប្រយុទ្ធ អនុវិទ្យាល័យឈានមុខ និងវត្តប៉ាលហាល បានសង្កត់ធ្ងន់បន្ថែមទៀតពី តម្រូវការនៃភាពបត់បែន និងការយល់ដឹងអំពីស្ថានភាព។

ការគាំទ្រពីមិត្តរួមក្រុម និងគ្រូបង្វឹក បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍរបស់គាត់។ តាមរយៈការសហការជាមួយក្រុម សុខណាបានស្វែងយល់ពីយុទ្ធសាស្ត្រផ្សេងៗគ្នា ដើម្បីចូលរួមជាមួយអ្នកចូលរួមមកពីមជ្ឈដ្ឋានផ្សេងៗគ្នា។ នៅពេលដែលគាត់ជួបបញ្ហានៅក្នុងការពន្យល់អំពីគំនិតមួយចំនួន ការណែនាំពីគ្រូបណ្តុះបណ្តាលដែលមានបទពិសោធន៍ ជាពិសេសលោក ធី ទ្រី បានជួយគាត់ឱ្យអាចរកវិធីសាស្ត្រដោះស្រាយបញ្ហារបស់គាត់។ ការរៀនពីរបៀបគ្រប់គ្រងអ្នកចូលរួមវ័យក្មេង និងទទួលស្គាល់ភាពខុសគ្នានៃនៅក្នុងការទទួលបានការអប់រំ និងការទទួលបានបច្ចេកវិទ្យា បានក្លាយជាកត្តាសំខាន់សម្រាប់ការលូតលាស់របស់គាត់ក្នុងនាមជាគ្រូបណ្តុះបណ្តាល។
លើសពីជំនាញបច្ចេកទេស និងការបង្រៀន គម្រោងនេះមានឥទ្ធិពលផ្ទាល់ខ្លួនយ៉ាងខ្លាំង។ ជាធម្មតា លោក សុខណា ត្រូវបានគេរុញច្រានហួសពីតំបន់សុវត្ថិភាពរបស់គាត់ ហើយបានលើកទឹកចិត្តឱ្យមានការប្រាស្រ័យទាក់ទងកាន់តែបើកទូលាយ និងមានទំនុកចិត្ត។ យូរៗទៅ បទពិសោធន៍នេះបានពង្រឹងទំនុកចិត្តលើខ្លួនឯង ការសម្របខ្លួន និងជំនាញទំនាក់ទំនង ដែលរួមចំណែកដល់ការអភិវឌ្ឍវិជ្ជាជីវៈ និងខ្លួនរបស់គាត់ផ្ទាល់។

គាត់ជឿជាក់ថាគម្រោងនេះក៏បានបង្កើតឥទ្ធិពលវិជ្ជមានដ៏មានអត្ថន័យដល់អ្នកចូលរួមផងដែរ។ ខណៈពេលដែលគំនិតមួយចំនួនមានការប្រកួតប្រជែង អ្នកចូលរួមបានបង្ហាញពីការចង់ដឹងចង់ឃើញ និងភាពរីករាយ។ សម្រាប់មនុស្សជាច្រើន សិក្ខាសាលានេះបានបម្រើជាចំណុចចាប់ផ្តើម ដោយលើកកម្ពស់ការយល់ដឹងអំពីការចំណាយលើបរិស្ថានរបស់បញ្ញាសិប្បនិម្មិត និងលើកទឹកចិត្តឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយការគិតគូរ និងទំនួលខុសត្រូវខ្ពស់។

ដំបូន្មានរបស់សុខណា សម្រាប់អ្នកដែលចូលរួមក្នុងគម្រោងនេះក្នុងនាមជាគ្រូបណ្តុះបណ្តាលថ្ងៃនេះ គឺត្រូវប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធជាមួយក្រុម រក្សាភាពបត់បែនក្នុងវិធីសាស្ត្របង្រៀន និងត្រៀមខ្លួនដើម្បីសម្របការពន្យល់ឱ្យសមស្របទៅនឹងតម្រូវការរបស់ទស្សនិកជនចម្រុះ។