ការរបូត​អាសនៈ​ឆ្លុះ​បញ្ចាំង​​ពី​ភាព​ខុស​គ្នា​រវាង​ការ​គាំទ្រ​បក្ស​​ជា​សាធារណៈ​និង​ជា​លក្ខណៈ​បុគ្គល​

នៅ​ឯ​សាលា​បឋម​​សិក្សា​ចាក់​អង្រែ​ក្រោម​ ​​​ក្នុង​ខណ្ឌ​មាន​ជ័យ​ រាជ​ធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​អាទិត្យ លោកតា​ កាត់ អុំ អាយុ​៨២​ឆ្នាំ​ បាន​ដើរ​​​​យឺត​ៗ​ចេញ​ពី​​​​ការិយាល័យ​​​បោះឆ្នោត​​​​​​ ដោយ​​​​ម្រាម​ដៃ​​​មាន​​​​ប្រឡាក់​ទឹក​ខ្មៅ​។ លោក​តា កាត់ អុំ ទៅ​​​បោះ​ឆ្នោត​មិន​​​ដែល​​​​​​ខាន​​​ទេ​​​ ដោយ​​​​លោកតា​​​គាំទ្រ​គណបក្ស​ ប្រជា​ជន​កម្ពុជា​ ដែល​​​​អះអាង​ថា មាន​សមាជិក​ដល់ទៅ​​​​៥,៧​លាន​នាក់​ ក្នុង​​​ការ​​​​បោះ​ឆ្នោត​​​រាល់​​​លើក​​​​ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣​មក​។ ប៉ុន្តែ​​​ក្នុងការ​​​បោះឆ្នោត​​​ឆ្នាំ​នេះ​​​​ លោកតា​​​បាន​​​ប្តូរ​​​ចិត្ត​​​ហើយ​​​​​​ ​។ លោក​តា​បាន​មាន​ប្រសាសន៍​ថា “ពេល​នេះ​ខ្ញុំ​ប្ដូរ​ចិត្ត​​​​ហើយ​ ព្រោះ​ខ្ញុំ​ត្រូវ​ការ​ឲ្យ​​​មាន​​​ការ​​​ផ្លាស់​ប្ដូរ​ខ្លះ​​។​​​ នេះ​​​​​​​បើ​​​តាម​​​គំនិត​​​របស់​​​ខ្ញុំ​” ដោយ​​​លោក​តា​​បាន​បដិសេធ​មិន​បញ្ចេញ​​​ឈ្មោះ​គណបក្ស​ដែល​លោកតា​បាន​​​បោះ​​ ​ឆ្នោត​​​​​​ឲ្យ​​​នោះ​ទេ​។លោក​តា​ កាត់​ អុំ ស្ថិត​​​នៅ​​​​ក្នុង​ចំណោម​ប្រជា​ជន​ដ៏​ច្រើន​​​​លើសលុប​​​​ដែល​បាន​គាំទ្រ​ គណបក្សប្រជាជន​​​កម្ពុជា​​​​ជា​សាធារណៈ​អស់​​​រយៈពេល​​​ជា​​​យូរ​មក​​ហើយ​​​ ​ ប៉ុន្តែ​​​​​​ដែល​​​បាន​​​ប្តូរ​​​ចិត្ត​​​​បោះ​ឆ្នោត​ឲ្យ​​គណបក្ស​មួយ​ ផ្សេង​​​ទៀត​​​វិញ​​​​​​​ ជាហេតុ​​​​ធ្វើ​ឲ្យ​អាសនៈ​​​សភា​​​របស់​​​គណបក្ស​ប្រជា​ជន​កម្ពុជា ​​​​ធ្លាក់ចុះ​​​ពី​​​​៩០​មក​ត្រឹម​៦៨​អាសនៈ​​​​វិញ​​​។ កាល​ពី​ថ្ងៃ​អាទិត្យ​ គណបក្ស​ប្រជា​ជន​កម្ពុជា​អះអាង​ថា ខ្លួន​ទទួល​បាន​សន្លឹក​ឆ្នោត​ចំនួន​៣,២​លាន​ ​​​ជាហេតុ​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​ចោទ​​​សួរ​​​អំពី​​​សន្លឹក​ឆ្នោត​​​​ ទាំង​​​២,៥​លាន​​​​ផ្សេង​​​ទៀត​​​​ដែល​ខ្លួន​មិន​បាន​ទទួល​ពី​សមាជិក​បក្ស​ របស់​ខ្លួន​។ គណបក្ស​ប្រជាជន​កម្ពុជា​​​​បាន​​​ធ្វើ​​​យុទ្ធនា​​​ការយ៉ាង​​​គគ្រឹកគគ្រេង​ ​​​​​​​​ពេញ​​​​រយៈ​ពេល​​៣០​ថ្ងៃ​ ដោយ​​​មាន​​​ការ​​​ចូលរួម​​​ពី​​​​មនុស្ស​រាប់​លាន​​​នាក់​នៅ​ទូទាំង​ប្រទេស ​ដែល​​​​​​ម្នាក់ៗ​​​សុទ្ធតែ​​​​​​​​​ពាក់​អាវ​​​​និង​មួក​​​​មាន​​​បិទ​​​ រូប​​​សញ្ញា​​​គណបក្ស​​​​ប្រជាជន​​​។​​​…

http://www.cambodiadailykhmer.com/news/3590/