ការសន្យាដ៏ច្រើនរបស់លោក ហ៊ុន សែន ធ្វើឲ្យប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមសប្បាយចិត្ត
ឃុំជើងព្រៃ, ខេត្តកំពង់ចាម-នៅម៉ោង៧ និង៥០នាទីព្រឹកឧទ្ធម្ភាគចក្ររបស់លោកនាយករដ្ឋមន្ត្រីបានហោះ ក្រឡឹងភូមិជនបទមួយនេះក្នុងខេត្តកំពង់ចាម។ ១០នាទីក្រោយមកក្បួនរថយន្តទំនើបៗ បានធ្វើដំណើរចូលវត្តគិរីមុន្នីសុវណ្ណ ដែលមានការតុបតែងយ៉ាងស្រស់ បំព្រង ហើយលោក ហ៊ុន សែន បានដើរចូលក្នុងវត្តនេះដោយមានអង្គរក្ស ការពារជាង២០នាក់ និងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ជាច្រើននាក់ ផ្សេងទៀត។ មើលទៅលោកហាក់ដូចជាសប្បាយចិត្តណាស់ដែលបានធ្វើដំណើរទៅទីនោះ។ មនុស្សប្រមាណ៥.០០០នាក់មកពីទូទាំងស្រុកបាធាយត្រូវបានដឹកតាម រថយន្តចូលវត្តនេះ ដើម្បីស្ដាប់សុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រី ដែលជាសុន្ទរកថាផ្សាយទូទាំងប្រទេសលើកចុងក្រោយរបស់លោក មុនពេល លោកលែងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ពិសេសអំឡុងរដូវកាល យុទ្ធនាការឃោសនាបោះឆ្នោតជាផ្លូវការរយៈពេលមួយខែ ដែលនឹងចាប់ ផ្ដើមនៅថ្ងៃព្រហស្បតិ៍។… លោក ហ៊ុន សែន ក៏បានប្រកាសដែរថា លោកនឹងចែកអំណោយដល់អ្នកចូលរួមជាច្រើនផងដែរ។ លោកមានប្រសាសន៍ថា សិស្សានុសិស្សដែលបានមកចូលរួមនេះនឹងទទួលបាន សៀវភៅពីរក្បាល ប៊ិចមួយ និងលុយចំនួន៥.០០០រៀលក្នុងម្នាក់ៗ។ រីឯលោកគ្រូអ្នកគ្រូនឹងទទួលបានលុយប្រហែល៣០.០០០រៀលក្នុងម្នាក់ ៗ។ ហើយលោកតាលោកយាយប្រហែល២០០នាក់ និងអ្នកស្ម័គ្រចិត្ត២០០នាក់ផ្សេងទៀតរបស់ក្រុមយុវជន និងក្រុមកាយឫទ្ធិមកពីកាកបាទក្រហមនឹងទទួលបាន១០.០០០រៀលក្នុង ម្នាក់ៗ។ លោក ហ៊ុន សែន បានចែកអំណោយទៅឲ្យតំណាងក្រុមនីមួយៗបន្ទាប់ពីបញ្ចប់សុន្ទរកថា របស់លោក ដោយមានការអំពាវនាវជាចុងក្រោយសុំការគាំទ្រពីអ្នកចូលរួម។…
Khuon Narim និង Colin Meyn
http://www.cambodiadailykhmer.com/news/1193/