ការស្វែងរកការដាក់សម្ពាធលើរដ្ឋាភិបាលថ្មីបានផលវិជ្ជមានខ្លះ
ភ្នំពេញៈ ដំណើរទស្សនកិច្ច ២ សប្តាហ៍ទៅ អឺរ៉ុប និងសហរដ្ឋ អាមេរិក របស់លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងដើម្បីបញ្ចុះបញ្ចូលសហគមន៍អន្តរជាតិ ឲ្យដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាទទួលការឆ្លើយតបវិជ្ជមាន នៅមុនការវិលត្រឡប់មកកម្ពុជាវិញនៅសប្តាហ៍នេះ។
ព្រឹទ្ធសមាជិកគណបក្សសាធារណរដ្ឋ អាមេរិក លោក Lindsey Graham បានដាក់សំណើមួយទៅព្រឹទ្ធសភាអាមេរិកស្នើឲ្យព្យួរជំនួយយោធា ចំពោះកម្ពុជា រហូតមានការស៊ើបអង្កេតដែលអាចជឿជាក់បានទៅលើភាពមិនប្រក្រតីនៃ ការបោះឆ្នោត ហើយរដ្ឋាភិបាលប្តេជ្ញាចិត្តថាធ្វើការកែទម្រង់ការបោះឆ្នោត។
សំណើនេះសំដៅទៅលើពហិការរបស់គណបក្សសង្គ្រោះជាតិក្នុងសភា ដោយសារការមិនដោះស្រាយបញ្ហាភាពមិនប្រក្រតីនៃការបោះឆ្នោត ដែលគណបក្សនេះអះអាងថា បានធ្វើឲ្យខ្លួនបាត់បង់អាសនៈ។
គណបក្សសង្គ្រោះជាតិ បានបដិសេធអាសនៈចំនួន ៥៥ នៅក្នុងសភារហូត រដ្ឋាភិបាលប្តេជ្ញាឲ្យមានការស៊ើបអង្កេតឯករាជ្យលើភាពមិនប្រក្រតី នៃការបោះឆ្នោតនិងកំណែទម្រង់ផ្សេងៗ។…
Kevin Ponniah
http://www.postkhmer.com/index.php/national/1-national-news/105363-2013-10-21-03-38-48