ការ​​​ចរ​​​ចា​​​ជាប់​​​គាំង​​​ពេលលទ្ធ​​​ផល​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​​​​ត្រូវបានប្រកាស

ការ​​​ចរចា​​​រវាង​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​និង​​​គណ​​​បក្ស​​ ​សង្គ្រោះ​​​ជាតិជុំវិញ​​​ការ​​​ស៊ើប​​​អង្កេត​​​ពី​​​ភាព​​​មិន​​​ប្រ​​​ ក្រតី​​​ក្នុង​​​ការ​បោះ​​​ឆ្នោត​​​បាន​​​ជាប់​​​គាំង បន្ទាប់​​​ពីគណៈ​​​កម្មា​​​ធិការ​​​ជាតិ​​​រៀប​​​ចំការ​​​បោះ​​​ឆ្នោត (​​​ គ.ជ.ប.) ​​​ចេញ​​​ផ្សាយ​​​​​​លទ្ធ​​​ផល​​​បឋម​​​​​​ផ្លូវ​​​ការ​​​នៃ​​​ការ​​​បោះ​​​ ឆ្នោត​​​ ដែល​​​​​​គាំ​​​ទ្រ​​​ការ​​​​​​អះអាង​​​ពី​​​ជ័យ​​​ជម្នះ​​​របស់​​ ​គណ​​​បក្ស​​​កាន់​​​អំណាច​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​​​​​​​។ អំឡុង​​​កិច្ច​​​ចរចា​​​ជុំដំបូង​​​នៅ​​​វិមាន​​​រដ្ឋ​​​សភា​​​ កាល​​​ពី​​​ថ្ងៃ​​​សុក្រ តំណាង​​​គណ​​​បក្ស​​​ទាំង​​​ពីរ​​​បាន​​​ព្រម​​​ព្រៀង​​​គ្នា​​​ថា អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​អាច​​​ឃ្លាំ​​​មើល​​​ការ​​​សើុប​​​អង្កេត​​​ ​​​ពី​​​អ្វី​​​ដែល​​​គណ​​​បក្ស​​​សង្គ្រោះ​​​​​​​​​ជាតិ​​​អះ​​​អាង​​​ថា ជា​​​ការក្លែងបន្លំក្នុង​​​បញ្ជី​​​ឈ្មោះ​​​បោះ​​​ឆ្នោតជាទូទៅ​​​ និង​​​ការ​​​លួច​​​បន្លំ​​​​​​សន្លឹក​​​ឆ្នោត​​​ភ្លាមៗ​​​ដោយ​​​គណ​​​បក្ស​​ ​​​​​​​​​ប្រជា​​​ជនកាន់​​​អំណាច​​​ និង​​​គ.ជ.ប.។ ប៉ុន្តែ ភាគី​​​ទាំង​​​ពីរ​​​មិន​​​​​​អាច​​​ឈាន​​​ដល់​​​កិច្ច​​​ព្រម​​​ព្រៀង​​​ ស្តី​​​ពី​​​សមាសភាព​​​គណៈ​​​កម្មា​​​ធិការ​​​មួយ​​​ដែល​​​ត្រូវ​​​ធ្វើ​​​ ការ​​​ស៊ើប​​​អង្កេត​​​ពិត​​​ប្រាកដ​​​និង​​​ដែល​​​ត្រូវ​​​ដើរ​​​តួ​​​នាទី ​​​សម្រប​​​សម្រួល​​​​​​រវាង​​​គណ​​​បក្ស​​​ទាំង​​​ពីរ​​​ ដើម្បី​​​បំបែក​​​ភាព​​​ទាល់​​​ច្រក​​​ផ្នែក​​​នយោ​​​បាយ​​​​​​បច្ចុប្បន្ន​ ​​ទេ។ អ្នក​​​ដឹក​​​នាំ​​​ការ​​​ចរចា​​​មកពី​​​គណ​​​បក្ស​​​ទាំង​​​ពីរ​​​បាន​​​ ឲ្យ​​​ដឹង​​​កាល​​​ពី​​​​​​ម្សិល​​​មិញ​​​ថា ខ្លួនកំពុង​​​រង់​​​ចាំ​​​ឲ្យ​​​ភាគី​​​ម្ខាង​​​ទៀត​​​បោះ​​​ជំហាន​​​ បន្ទាប់​​​​​​ ហើយ​​​មិន​​​ប្រាកដ​​​ថា តើ​​​ការ​​​ចរ​​​ចារវាង​​​គណ​​​បក្ស​​​ទាំង​​​ពីរ​​​នឹង​​​បន្តនៅ​​​ពេល​​​ ណា​​​ឡើយ។ លោក សុន ឆ័យ ជាប្រធាន​​​ក្រុមតំណាង​​​រាស្ត្រ​​​​​​មកពីគណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ បាន​​​មាន​​​ប្រសា​​​សន៍​​​ថា “ ខ្ញុំ​​​មិន​​​គិត​​​​​​ថា គ.ជ.ប. ហ៊ាន​ធ្វើ​​ការសម្រេច​​​ចិត្ត​​​ [ចេញ​​​ផ្សាយ​​​លទ្ធ​​​ផល​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​] ដោយ​​​មិន​​​បាន​​​ពិគ្រោះ​​​ជាមួយ​​​នឹងគណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​ ​​ទេ។ ប្រសិន​​​បើ​​​ដូច្នោះ​​​មែន​​​ វា​​​ប្រាកដ​​​ណាស់​​​ថា គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ បាន​​​ផ្លាស់​​​ប្តូរ​​​យុទ្ធ​​​សាស្ត្រ​​​របស់​​​​​​ខ្លួន​​​​​​ លែងបង្ហាញ​​ជំហរ​​​នៅ​​​ចំពោះ​​​មុខ​​​សាធា​​​រណជន​​​ថា ខ្លួនមាន​​​ឆន្ទៈ​​​​​​ក្នុង​​​ការ​​​ចូល​​​រួម​​​ស៊ើប​​​អង្កេត​​​ហើយ​​​”។ លោក សុន ឆ័យ​​​ ​​​លើក​​​ឡើង​​​ថា គណ​​​បក្ស​​​ទាំង​​​ពីរបាន​​​ព្រម​​​ព្រៀង​​​គ្នា​​​អំឡុងការ​​​ចរ​​​ចា​​​ កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា ខ្លួននឹង​​​ទុក គ.ជ.ប. ដែល​​​មជ្ឈ​​​ដ្ឋាន​​​ទូទៅ​​​មើល​​​ឃើញ​​​ថា លម្អៀង​​​ទៅ​​​រក​​​គណ​​​​​​បក្ស​​​ប្រជា​​​ជន​​​​​​កម្ពុជា​​​ នៅ​​​ក្រៅ​​​សង្វៀន​​​ ហើយ​​​ក៏បាន​​​វិល​​​ត្រឡប់​​​ទៅ​​​គណ​​​បក្ស​​​រៀងៗ​​​ខ្លួន​​​វិញ​​​ ដើម្បី​​​ពិភាក្សា​​​ជាមួយ​​​ថ្នាក់ដឹក​​​នាំ​​​បក្ស​​​របស់​​​ខ្លួន​​​អំពី ​​​លក្ខខណ្ឌ ​​​ដែល​​​ភាគី​​​នីមួយៗ​​​ចង់​​​ដាក់​​​មុន​​​ពេល​​​បង្កើត​​​ គណ​​ៈ​​​កម្មា​​​ធិការ​​​ស៊ើប​​​អង្កេត ​​​មុន​​​ពេល​​​មាន​​​ការ​​​ចរ​​​ចា ​​​បន្ត​​​ទៀត។…

http://www.cambodiadailykhmer.com/news/4208/