ក្រសួងមហាផ្ទៃ៖ បទល្មើសពាក់ព័ន្ធនឹងការបោះឆ្នោតជាតិទាំងអស់ត្រូវតែធ្វើការស៊ើបអង្កេត
ក្រសួងមហាផ្ទៃបានចេញបទបញ្ជាឲ្យអាជ្ញាធរមូលដ្ឋាននៅទូទាំង ប្រទេសស៊ើបអង្កេតរាល់បទល្មើសពាក់ព័ន្ធនឹងការបោះឆ្នោតជាតិ ដើម្បីធានាឲ្យបានថា បរិយាកាសមុនការបោះឆ្នោតនៅថ្ងៃទី២៨ ខែ កក្កដា មានយុត្តិធម៌ និងគ្មានការបំភិតបំភ័យផ្នែកនយោបាយ។ ក្នុងសេចក្ដីថ្លែងការណ៍មួយចេញកាលពីថ្ងៃសុក្រ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវឲ្យអាជ្ញាធរថ្នាក់ខេត្ត មានការប្រុងប្រយ័ត្ន នៅពេលស៊ើបអង្កេត និងដាក់ទោសជនល្មើសដែលប្រព្រឹត្តបទល្មើសពាក់ព័ន្ធនឹងការបោះ ឆ្នោត ដូចជាការធ្វើឲ្យខូចស្លាកសញ្ញារបស់គណបក្សនយោបាយនានា ជាដើម។ ការប្រកាសនេះធ្វើឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពី ស្លាកសញ្ញាគណបក្សសង្គ្រោះជាតិចំនួន១៦ផ្ទាំងត្រូវបានបំផ្លាញ ក្នុងខេត្តព្រៃវែង និងស្វាយរៀង។ ក្រោយមក ក្រសួងមហាផ្ទៃបានចោទ ប្រកាន់គណបក្សសង្គ្រោះជាតិថា ជាអ្នកបំផ្លាញស្លាក សញ្ញាទាំងនោះដោយខ្លួនឯង ប៉ុន្តែមិនបានចេញឈ្មោះចំៗទេ ។
Aun Pheap
http://www.cambodiadailykhmer.com/news/1122/