ក្រុមសហជីពប្រកាស់គាំទ្រ​គ​ណ​បក្ស​កាន់​អំណាច និង​គ​ណបក្សប្រឆាំង នៅ​មុន​ការ​បោះ​ឆ្នោត

កាល​​ពី​ម្សិល​មិញ ​សហ​ជីពចំនួនពីរបា​ន​​​ ប្រកាស់ការគាំទ្ររបស់ខ្លួនចំពោះ​​គ​ណ​បក្សធំៗ​​​ពីរ​​ក្នុង​កា​រ​បោះ​ឆ្នោត​ ​​នៅ​​​ខែ​នេះ​ ដោយ​​គ​ណ​បក្ស​​ទាំ​ង​​​ពីរនោះបាន​​​អះ​​​អា​ង​ថា​ ខ្លួន​មា ​ន​​ការ​គាំទ្រ​​ពី​កម្មករ​​ជា​ច្រើន​​​ក្នុ​ង​​វិស័យ​​កាត់​ដេរ​​នៅក្នុង​ ប្រទេស​កម្ពុជា​។ ខណៈដែល​​​សហ​​​ជី​ព​​សេរី​កម្មករ ជា​​​ស​​ហ​​​ជីព​​ចំ​ណាស់​​ជា​ង​គេ​​នៅ​ក្នុង​ប្រទេស​​នេះ ដែលបា​ន​​ប្រកាស​​ជា​ផ្លូ​វការ​​នូវ​ការ​គាំ​ទ្រ​​​របស់​​ខ្លួន​ចំ​ពោះ​​​គណ ​បក្ស​​សង្គ្រោះ​ជាតិ​​ ជា​គណ​បក្ស​ប្រឆាំង​​​ ក្នុងពេលនោះដែរ ការដង្ហែរក្បួនដ៏ធំមួយ​ ដែល​មាន​​រថ​យន្ត​​ប្រហែល​​៥០០គ្រឿងនិ​ង​ម៉ូតូ​ចំ​ នួន​២.០០០​គ្រឿង​បា​ន​​ដឹក​កម្មករ​​​យ៉ាង​ច្រើន​​នៅ​តា​ម​ផ្លូវ​ក្នុង​រាជ​​ ​ធា​នី​ភ្នំ​ពេញ​ ​ជួបជុំគ្នាដើម្បី​​គាំទ្រ​​គណ​​បក្ស​​ប្រជា​​ជន​ កម្ពុជាផងដែរ។ ​លោក សំ អូ​ន ប្រធា​ន​​សហ​​ព័ន្ធ​សហជីព​ការ​ងារកម្ពុជាបា​ន​មា​ន​ប្រ​ សាសន៍​ថា ​កម្មករ​​​ជា​​​ង​១៥.០០០នាក់​​​ដែល​បា​ន​ចូ​ល​រួ​ម​​ក្នុង​កា​រ​​​ ​ដង្ហែ​ក្បួន​នេះ​គឺ​​គ្រាន់​តែ​ជា​​ការ​គាំទ្រ​​មួ​យ​ភាគ​​​ប៉ុណ្ណោះ​​​ របស់​សហ​ជីព​លោក​ចំពោះ​​​គ​ណ​​​បក្ស​​​​កាន់​​អំណាច​​​នៅ​ក្នុង​ការ​បោះ​ ឆ្នោ​ត​នេះ​។ ​លោក ​សំ​ អូន ​​បន្ត​​ថា “ គ​ណ​បក្ស​ប្រជា​​​ជន​កម្ពុជា​​ដឹក​នាំ​ប្រទេ​ស​​​បា​ន​​​​ល្អ​ ​ធ្វើ​ឲ្យ​​ស្ថិរភាព និង​កា​រ​​​អ​ភិ​វឌ្ឍ​​ដោ​យ​សន្តិ​វិ​ធី​។… លោក ​ជា មុនី ប្រធា​ន​​​សហ​​​ជីព​សេរី កម្មករ​​​បា​ន​មា​ន​​ប្រ​សាស​ន៍​​ថា “ យើង​មើលឃើញ​ថា ​​ភា​គ​ច្រើន​ក្នុ​ង​ ចំ​ណោ​ម​ពួកគេ​គាំ​​ទ្រ​​គ​ណ​បក្ស​​សង្គ្រោះ​​ជាតិ​ ដូច្នេះសហជីព​​​របស់​​​យើង​​បា​ន​សម្រេច​បោះឆ្នោត​គាំ​ទ្រ​​​គ​ណ​បក្ស​​ សង្គ្រោះជាតិ​ ​ពី​ព្រោះ​​គណ​​បក្ស​សង្គ្រោះ​​ជាតិ​​បា​ន​សន្យា​​​​ដំ​ឡើង​ ប្រាក់​ខែ​​របស់​​យើង​ឲ្យ​ដល់​១៥០​ដុល្លារ​ ប្រសិ​ន​បើ​​​ពួ​ក​គេ​ឈ្នះ​​ ឆ្នោត។ កម្មករ​ចង់​ឡើ​ង​​ប្រាក់​ខែ​ ​​ពី​ព្រោះ​​​ពួ​ក​គេ​ធ្វើការ​​យ៉ាប់​ណាស់​  ហើយ​​ពួ​ក​គេ​​​ទទួល​បា​ន​​ប្រាក់​ខែ​តិច​​ពេក។ កម្មករ​​ចំនួ​ន​៥០០.០០០នាក់ ​នឹ​ង​បោះ​​​ឆ្នោត​គាំ​​ទ្រ​​​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​ ​ពី​ព្រោះ​​​បក្ស​ នេះ​​សន្យា​​ដំឡើង​ប្រាក់ខែ​ឲ្យ​​​​​ពួ​ក​គេ​”។…

Khuon Narim
http://www.cambodiadailykhmer.com/news/2467/