ខុមហ្វ្រែល​បង្ហាញ​របាយការណ៍​សង្កេត​ការណ៍​ទី២​ពី​ការ​បោះ​ឆ្នោត

គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ខុមហ្រ្វែល (Comfrel) នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី២៤ ខែ​សីហា បង្ហាញ​របាយការណ៍​សង្កេត​ការណ៍​ទី​២ របស់​ខ្លួន ដែល​ជា​ការ​សន្និដ្ឋាន​ពី​ស្ថានភាព​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​នីតិកាល​ទី៥។
ស្រប​គ្នា​នេះ ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាង ៣០​ស្ថាប័ន និង​តំណាង​គណបក្ស​នយោបាយ​ចំនួន​ពីរ ដែល​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​នៅ​ពេល​បង្ហាញ​របាយការណ៍ នៅ​តែ​បន្ត​ទាមទារ​អោយ​គណៈកម្មាធិការ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ដោះស្រាយ​បញ្ហា​ចម្បងៗ​នៅ​ក្នុង​ការ​បោះ​ឆ្នោត ដើម្បី​អោយ​ពលរដ្ឋ និង​អ្នក​សង្កេត​ការណ៍​ទាំងអស់​បាន​អស់​ចិត្ត។ ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​តំណាង​គណបក្ស​នយោបាយ​មួយ​ចំនួន ចង់​អោយ​មាន​ដំណោះស្រាយ​ភាព​មិន​ប្រក្រតី​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​ឲ្យ​ បាន​ត្រឹមត្រូវ ច្បាស់​លាស់ ដ្បិត​ពួក​គេ​នៅ​តែ​អះអាង​ថា ភាព​មិន​ប្រក្រតី​បាន​ធ្វើ​អោយ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​លទ្ធផល​ឆ្នោត។ ការ​លើក​ឡើង​បែប​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ពិភាក្សា​សន្និដ្ឋាន​ពី​ដំណើរ​ក្នុង​ការ​បោះ​ ឆ្នោត គឺ​ស្រប​ពេល​ដែល​អង្គការ ខុមហ្រ្វែល បាន​បង្ហាញ​របាយការណ៍​ថ្មី​មួយ​លម្អិត​ពី​ភាព​មិន​ប្រក្រតី ដែល​ខ្លួន​បាន​រក​ឃើញ។ ក្នុង​នោះ ខុមហ្រ្វែល ក៏​បាន​រក​ឃើញ​មណ្ឌល​បោះ​ឆ្នោត​ចំនួន​៥ ដែល​ភាព​មិន​ប្រក្រតី​បាន​ធ្វើ​អោយ​មាន​ផល​ប៉ះពាល់​ខ្លាំង​ទៅ​លើ​លទ្ធផល​ ឆ្នោត គឺ​មណ្ឌល​ភ្នំពេញ កណ្ដាល ក្រចេះ សៀមរាប និង​បាត់ដំបង។ នាយក​ប្រតិបត្តិ​អង្គការ ខុមហ្វ្រែល លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា ការ​ផ្ទៀង​ផ្ទាត់​លទ្ធផល ឬ​អាច​ឈាន​ដល់​ការ​បោះ​ឆ្នោត​ឡើង​វិញ នៅ​តាម​ការិយាល័យ​មួយ​ចំនួន គឺ​ជា​វិធាន​ការ​ដែល​អាច​ដោះស្រាយ ដើម្បី​ផ្ដល់​ទំនុក​ចិត្ត​ដល់​អ្នក​បោះ​ឆ្នោត។…

http://www.rfa.org/khmer/news/politics/comfrel-release-report-about-irregularity-of-election-08242013071519.html