ខុមហ្វ្រែលរកឃើញភាពមិនប្រក្រតីក្រោយថ្ងៃបោះឆ្នោតចំនួន១០.៨២៧ករណី
សេចក្តីប្រកាសព័ត៌មានរបស់ខុមហ្វ្រែល ដែលចេញផ្សាយកាលពីថ្ងៃទី១៥ សីហាបានឲ្យដឹងថា របាយការណ៍របស់អ្នកសង្កេតការណ៍បណ្តាញខុមហ្វ្រែលបានបង្ហាញថា ចំនួននៃភាពមិនប្រក្រតីនៅកំឡុងថ្ងៃស ថ្ងៃបោះនិងថ្ងៃរាប់សន្លឹកឆ្នោតមានចំនួន១០.៨២៧ករណី។ ភាពមិនប្រក្រតីនេះបានកើតឡើង នៅក្នុងគ្រប់ខេត្ត/រាជធានី ដូចជា៖ កំពង់ចាម, ភ្នំពេញ, កំពត, កណ្តាល, ព្រៃវែង, តាកែវ, សៀមរាប, ពោធិសាត់, ប៉ៃលិន, បន្ទាយមានជ័យ,បាត់ដំបង, ក្រុងព្រះសីហនុ, កោះកុង និងខេត្តមួយចំនួនទៀត។…