ខុមហ្វ្រែល បង្ហាញពីការសង្កេត ដំណើរការដោះស្រាយបណ្តឹង លទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោត នៅក្រុមប្រឹក្សាធម្មនុញ្ញ​​​​​​​​​​​​​​​​

គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្រ្វែល) នៅព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១៣ បានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពី ការសង្កេតដំណើរការដោះ ស្រាយ​បណ្តឹង ដោយក្រុមប្រឹក្សាធម្មនុញ្ញទាក់ទងនឹងលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត សម្រាប់បួនមណ្ឌល រួមមាន មណ្ឌលខេត្តក្រចេះ បាត់ដំបង សៀមរាប និងកណ្តាល។ ក្នុងសេចក្តី ប្រកាសព័ត៌មាននោះ ខុមហ្វ្រែលរកឃើញថា ដំណើរដោះស្រាយបណ្តឹងនៅក្រុមប្រឹក្សាធម្មនុញ្ញ ខាងលើ គឺមានតម្លាភាពជាងនៅ គ.ជ.ប ព្រោះដំណើរការដោះស្រាយបណ្តឹងនោះគឺធ្វើឡើង ក្រោម​រូបជាសវនាការសាធារណៈ និងមានការដាក់សំណួរដល់ភាគីដើមចម្លើយ និង​ចុង​ចម្លើយ​ផងដែរ។ ទោះបីជាយ៉ាងនេះក្តី ខុមហ្រ្វែលបាបន្តថា ដំណើរការសវនាការដោះស្រាយបណ្តឹងនេះ គឺគ្មាននីតិវិធីច្បាស់លាស់ ហើយក៍មិនមានសាក្សីផ្ទាល់ផ្តល់សក្ខីកម្មដល់អង្គជំនុំជម្រះផងដែរ។…

http://www.cambodianvotervoice.org/kh/index.php?option=com_content&view=article&id=4478:2013-09-11-07-44-14&catid=13:2011-10-14-07-20-47