គណបក្ស​ប្រជាជន​កម្ពុជា​ឧបត្ថម្ភ​ថវិកា​ដល់​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់​

គណ​បក្ស​​ប្រជា​​ជន​​កម្ពុជានឹង​ឧបត្ថម្ភ​ថវិកា​ចំនួន​៥០០.០០០រៀល​ដល់​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នីមួយ​ៗ​របស់​ខ្លួន​នៅមុនពេល​ពួក​គេ​ទៅ​បោះឆ្នោត​ជ្រើ​សរើស​ក្រុម​ប្រឹក្សា​​រាជ​ធានី​ ខេត្ត​​ ក្រុង​ ស្រុក​ ខណ្ឌ​ នៅ​ខែ​ឧសភា​។ យោ​ងតាម​​ច្បាប់​ចម្លង​នៃ​សេចក្តីជូន​ដំណឹង​ដែល​ចុះ​ហត្ថលេខា​កាល​ពីថ្ងៃ​ច័ន្ទ​ ដោយ​លោក សាយ​ ឈុំ ប្រធាន​គណៈកម្មា​ធិការ​កណ្តាល​គណ​បក្ស​​ប្រជា​​ជន​​កម្ពុជា ប្រធាន​គណៈកម្មាធិការ​គណបក្ស​រាជធានី​ខេត្ត​​នឹងត្រូវជួយ​សម្រួល​ដល់​ការ​ឧបត្ថម្ភនេះ​។ សេចក្តីជូន​ដំណឹង​នេះ​ ណែ​នាំដល់​ប្រធាន​គណៈកម្មា​ធិការ​​នោះថា “កំណត់​ឲ្យ​ឧបត្ថម្ភជូន​ក្នុង​ម្នាក់​ ៥០០.០០០រៀល​ស្មើ​ៗ​គ្នា​នៅ​ទូ​ទាំង​ប្រទេស​។ ពេល​វេលា​ដែល​ត្រូវ​ឧបត្ថម្ភ​គឺត្រូវ​ជូន​ឲ្យបាន​ព្រម​ៗ​គ្នា​ទាំង​អស់​នៅពេល​​ជិត​បុណ្យ​ចូល​ឆ្នាំ​ថ្មី​”។ សេចក្តី​ជូន​ដំណឹង​នេះ​លើក​ឡើង​ថា ប្រសិន​បើ​ក្រុម​ការ​ងារ​ និង​គណបក្ស​រាជ​ធានី​ ឬ​ខេត្ត​ណា​មាន​លទ្ធ​ភាព​ គឺសូម​​ម្ចាស់​ការ​ចំណាយ​។ តែ​បើ​ក្រុម​ការងារ​ និងគណបក្ស​រាជធានី ឬ​ខេត្ត​ណាមានលទ្ធភាព​ប៉ុន្មាន​ ហើយ​ខ្វះ​ប៉ុន្មាន​ទៀត​ នោះថ្នាក់​​កណ្តាល​នឹង​ជួយ​ដោះស្រាយ។ …

ឃួច ណារីម
http://www.cambodiadailykhmer.com/news/10944/