គណបក្ស​សង្គ្រោះ​ជាតិ​​ប្ដេជ្ញា​ធ្វើ​ពហិការមិន​ចូល​រួម​ប្រជុំ​សភា​ ហើយ​នឹង​ធ្វើ​បាតុកម្ម​បន្តទៀត​

បន្ទាប់​ពី​កា​រ​បើក​​សម័យ​ប្រជុំ​សភា​ដំបូង​ដែល​មាន​តែ​សមាជិក​សភា​​មក​ ពី​គណបក្ស​ប្រជាជន​កម្ពុជា​ចូល​រួម​ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ ម្សិលមិញ​បាន​មាន​ប្រសាសន៍​ថា ខ្លួន​នឹង​​នៅ​តែ​បន្ត​ធ្វើ​ពហិការ​មិន​ចូល​ រួម​ប្រជុំ​សភា​ ហើយ​ប្រើ​មហា​បាតុ​កម្ម​ជា​មធ្យោបាយ​ ដើម្បី​ដាក់​សម្ពាធ​ លើ​រដ្ឋា​ភិ​បាល​ឲ្យ​ដោះ​ស្រាយ​ការ​ទាម​ទារ​របស់​ខ្លួន​ ដើម្បី​ស្វែង​រក​  “យុត្តិធម៌” បន្ទាប់​ពី​ខ្លួន​បាន​អះអាង​ថា ការ​បោះឆ្នោត​ជាតិ​មាន​ការ​​លួច ​បន្លំ​នោះ​។ បន្ទាប់​ពី​បរាជ័យ​ក្នុង​ការ​ទូល​ថ្វាយព្រះ​មហាក្សត្រ​​​នរោត្តម​  សីហមុនី ឲ្យ​ពន្យារ​ពេល​នៃ​ការ​បង្កើត​រដ្ឋសភា​ថ្មី មេដឹកនាំ​គណបក្ស​ ប្រឆាំង​បាន​លើក​ឡើង​ថា ការ​ធ្វើ​បាតុកម្ម​​លើក​ក្រោយ​ៗ​ប្រឆាំង​រដ្ឋាភិបាល ​​ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​តាម​បណ្ដា​ខេត្ត​ ហើយ​លោក​ សម រង្ស៊ី ប្រធាន​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​មានប្រសាសន៍​ថា លោក​ និង​លោក​ កឹម​ សុខា  អនុប្រធាន​បក្ស​​នឹង​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ ដើម្បី​បង្កើន​ការ​ដាក់​​ សម្ពាធ​​​ពី​អន្តរ​ជាតិ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​។ លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា “យើង​កំពុង​តែ​រៀប​ផែនការ​ ដើម្បី​ ប្រមូល​អ្នក​គំាទ្រ​ឲ្យ​បន្ត​ធ្វើ​បាតុកម្ម​​ដោយ​សន្ដិវិធី​​បន្ត​ទៀត​  ហើយការ​បដិសេធ​មិន​គោរព​ច្បាប់​រដ្ឋ​ដោយ​កម្លាំង​មហាជន​តាម​សន្ដិវិធីក៏​អាច ​ត្រូវ​ធ្វើ​ដែរ​ ប្រសិន​បើ​ស្រប​ច្បាប់​”។​ លោក​ សម រង្ស៊ី បាន​បន្ថែម​ថា  គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ប្រើ​ “ទាំង​វិធាន​ការ​​ក្នុងប្រទេស​​ និង​ក្រៅ​ ប្រទេស​” ដើម្បី​ជំរុញ​ឲ្យ​មាន​កំណែ​ទម្រង់​នៃ​រដ្ឋាភិបាល​របស់​លោក​នាយក​ រដ្ឋ​មន្ត្រី​ ហ៊ុន សែន​។…

Colin Meyn and Khuon Narim
http://www.cambodiadailykhmer.com/news/5716/