គណបក្ស​សង្គ្រោះ​ជាតិ ចាត់ទុក​សភា​កើតចេញ​នៅថ្ងៃនេះ ជា​សភា​ឯក​បក្ស​​

គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ចន្ទ​នេះ ប្រកាស​ជា​ផ្លូវការ​ថា សភា ដែល​កើតឡើង​នៅថ្ងៃនេះ គឺជា​សភា​ឯក​បក្ស មិនមែន​តំណាងឲ្យ​ប្រជា​ជាតិ​​ខ្មែរ​ទាំងមូល​ទេ​។​ ​សេចក្តីថ្លែងការណ៍ ​របស់​គណបក្ស ​ចេញផ្សា​យ​នៅ​ថ្ងៃ​ទី​២៣​ខែកញ្ញា​នេះ ខណៈ​សម័យប្រជុំ​សភា​លើកដំបូងកំពុងដំណើរការ ចាត់ទុក​ការប្រជុំ​សភា​នេះ ផ្ទុយ​ទាំងស្រុង​ទៅនឹង​គោលការណ៍​ប្រជាធិបតេយ្យ សេរី ពហុបក្ស ហើយ​កំពុង​នាំ​ប្រទេស​ទៅ​កាន់​របប​ផ្តាច់ការ​សា​ជា​ថ្មី​។…

ស៊ុន ណារិន
http://vodhotnews.com/?p=article&id=16289&lang=kh