គណបក្ស​សង្រ្គោះជាតិ​រក្សាជំហរ​ធ្វើ​បាតុកម្ម​បើ​ទោះណា​ជាមានការ​ដាក់​បង្កៃគ្រាប់បែក​នៅក្បែរ​ទីលាន​ប្រជាធិបតេយ្យកាលពីព្រឹកមិញ​ក្ដី

កាលពីព្រឹកមិញ​នេះ​ អាជ្ញាធរ​បាន​រក​ឃើញ​ការ​ដាក់​បង្កៃ​គ្រាប់​បែក​នៅ​កន្លែង​ពីរ​ផ្សេង​គ្នា​ ក្នុង​រាជធានី​ភ្នំពេញ។ ​ទីមួយ​នៅ​បរិវេណ​ទល់​មុខ​រដ្ឋភា​ជាតិ​ និង​ទី​២ ​គ្រាប់​បែក​ត្រូវ​បាន​គេ​ដាក់​បង្កៃ​ត្រង់​បរិវេណ​សួន​ច្បារ​កែ្បរ​ស្ពាន​ នាគ។ លោក​ យឹម សុវណ្ណ​ អ្នក​នាំពាក្យ​គណបក្ស​សង្រ្គោះជាតិ​បាន​ថ្លែងថា ​​បើទោះណា​ជាមាន​ការ​គំរាម​ដោយ​ការ​បង្កៃ​គ្រាប់បែក​នៅ​ស្ពាន​នាគ​ដែល​នៅ​ កៀក​នឹង​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ​ក៏​ដោយ​ ក៏​គណបក្ស​សង្រ្គោះ​ជាតិ​នៅតែ​រក្សា​ជំហរ​ធ្វើ​មហា​បាតុកម្ម​ដដែល​។ ​ លោក ​យឹម សុវណ្ណ ​​បាន​ថ្លែងប្រាប់​វិទ្យុអូស្ត្រាលី​ថា ​គ្រាប់​បែក​បី​គ្រាប់​នោះ​មិន​អាច​កម្លាច​ប្រជាពលរដ្ឋ​ដែលនឹង​ចូល​រួម​មហា​ បាតុកម្ម​នា​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ​ទេ។​…

http://www.radioaustralia.net.au/khmer/2013-09-13/1190465