គ.ជ.ប ពន្យល់អ្នកបោះឆ្នោតនៅពេលរកឈ្មោះមិនឃើញ
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រាប់ប្រជាពលរដ្ឋអំពី វិធីសាស្ត្រមួយចំនួននៅពេលទៅបោះឆ្នោត ប៉ុន្តែជួបបញ្ហាបាត់ឈ្មោះក្នុងបញ្ជីបោះឆ្នោត។ តាមសេចក្ដីប្រកាសរបស់គ.ជ.ប ដែលកម្ពុជាថ្មីទទួលបានលើកឡើងថា នៅថ្ងៃអាទិត្យទី២៨ ខែកក្កដា ឆ្នាំ២០១៣ វេលាម៉ោង៧ព្រឹកខាងមុខការិយាល័យបោះឆ្នោតនៅទូទាំងប្រទេស ដែលមានចំនួន១៩០០៩ការិយាល័យនឹងត្រូវបើកទ្វារសម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥។ អ្នកបោះឆ្នោតចំនួន៩៦៧៥៤៥៣នាក់នឹងត្រូវមកបោះឆ្នោតចាប់ពីម៉ោង៧ ព្រឹករហូតដល់ម៉ោង៣រសៀល។ ការិយាល័យបោះឆ្នោតនីមួយៗនឹងត្រូវមានមន្ត្រីការិយាល័យបោះឆ្នោតចំនួន ៦រូប។ ក្នុងចំណោមមន្ត្រីការិយាល័យទាំង៦រូប មន្ត្រី២រូបដែលឈរនៅខាងក្រៅការិយាល័យបោះឆ្នោតក្នុងអំឡុងពេល បោះឆ្នោតគឺមួយរូបជាសមាជិកទទួលបន្ទុកសណ្ដាប់ធ្នាប់ និងមួយរូបទៀតជាជំនួយការទី២ ហើយមន្ត្រីការិយាល័យបោះឆ្នោតចំនួនចំនួន៤រូបទៀតដែលស្ថិតនៅក្នុង ការិយាល័យបោះឆ្នោតនោះរួមមាន ប្រធានការិយាល័យ១រូប អនុប្រធាន១រូប លេខាធិការ១រូប និងជំនួយការទី១មួយរូប។…