គ.ជ.ប ចាប់ផ្តើមបណ្តុះបណ្តាលអំពីរបៀបរៀបចំការបោះឆ្នោតនិងរាប់សន្លឹកឆ្នោត
នៅព្រឹកថ្ងៃទី១២ មិថុនានេះ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល សម្រាប់ការបណ្តុះបណ្តាលបន្តដល់ គណបក្ស និងអ្នកសង្កេតការណ៍ ទាក់ទងទៅនឹងការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត។ មន្រ្តី គ.ជ.ប បានឲ្យដឹងថា ការរៀបចំការបោះឆ្នោតខាងមុខនេះ មាននីតិថ្មីៗ អនុញ្ញាតិឲ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានដើម្បីឲ្យការបោះឆ្នោត ដំណើរការល្អនិងអាចជឿជាក់បាន។ លោក សាត់ សុវណ្ណ ប្រធានការិយាល័យបណ្តុះបណ្តាលរបស់ គ.ជ.ប បានឲ្យដឹងថា នីតិវិធីបោះឆ្នោតមានការកែសម្រួលមួយចំនួន ដែលផ្តល់ឱកាសឲ្យមានការចូលរួមត្រួតពិនិត្យ ដើម្បីឲ្យដំណើរការបោះឆ្នោតនិងរាប់សន្លឹកឆ្នោតស្ថិតនៅក្នុងការទទួល ខុសត្រូវ។
http://www.radioaustralia.net.au/khmer/radio/onairhighlights/1144930