គ ជ ប បង្កើត​អនុ​គណៈកម្មការ​ស៊ើប​អង្កេត​មួយ

ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​ប្រកាស​កាល​ពី​ម្សិលមិញ​អំពី ការ​បង្កើត​អនុ​គណៈកម្មការ​មួយ ដើម្បី​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ពហិការ​មិន​ចូល​រួម​ក្នុង​កិច្ច ពិភាក្សា​អំពី​អាណតិ្ត​នៃ​ការ​ស៊ើប​អង្កេត​រួម​គ្នា​នោះ។ គណបក្ស ប្រឆាំង​បាន​លើក​ឡើង​ថា ការ​ស្ទាក់​ស្ទើរ​របស់ គ.ជ.ប ក្នុង​ការ​អនុញ្ញាត​ឲ្យ​មាន​ការ​ចូល​រួម​ពី​អន្តរជាតិ ជា​មូលហេតុ​ដែល​ខ្លួន​ធ្វើ​ពហិការ។ គ.ជ.ប អះអាង​ថា ក្រុម​ខាង​ក្រៅ​អាច​ចូល​រួម​តែ​ក្នុង​ឋានៈ​ជា​អ្នក​សង្កេត​ការណ៍​ប៉ុណ្ណោះ មិន​មែន​ជា​អ្នក​ស៊ើប​អង្កេត​ទេ។ ការ​បង្កើត​អនុ​គណៈកម្មការ​នេះ បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ បន្ទាប់​ពី​គណបក្ស​ប្រឆាំង គណបក្ស​កាន់​អំណាច និង គ.ជ.ប បាន​រៀបចំ​កិច្ច​ប្រជុំ​បិទ​ទ្វារ ដែល​បាន​ប្រកាស​ថា ភាគី​ទាំង​អស់​បាន​ព្រម​ព្រៀង​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​រួម។ លោក សម រង្ស៊ី មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​លិខិត​ទៅ​លោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប កាល​ពី​ថ្ងៃ​សៅរ៍ ដោយ​កោត​សរសើរ​អំពី​កិច្ច​ប្រជុំ​ដំបូង​ដែល​ជា​ជំហាន​វិជ្ជមាន ប៉ុន្តែ​ស្នើ​ឲ្យ​មាន​ការ​ចូល​រួម​ផ្ទាល់​ពី​អង្គការ​សហ​ប្រជាជាតិ​ជា «អាជ្ញាកណ្តាល» ក្នុង​ការ​ស៊ើប​អង្កេត។ លោក អ៊ឹម សួស្តី បាន​ប្រាប់ អ្នក​យក​ព័ត៌មាន​កាល​ពី​ម្សិលមិញ​ថា គ.ជ.ប នឹង​បង្កើត​គណៈកម្មការ​មាន​សមាជិក ៣ នាក់ ដើម្បី​គ្រប់​គ្រង​ការ​ស៊ើប​អង្កេត​លើ​ពាក្យ​បណ្តឹង​បោះឆ្នោត តាម​លក្ខខណ្ឌ​របស់​គណបក្ស​ប្រឆាំង។…

http://www.postkhmer.com/index.php/national/1-national-news/101836-2013-08-05-03-33-30