គ.ជ.ប. ប្រកាសលទ្ធផល​បឋម​មុន​ពេល​ដោះ​ស្រាយ​ពាក្យ​បណ្ដឹង​

គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត (គ.ជ.ប.) ​ប្រកាស​លទ្ធផល​បោះ​ ឆ្នោត​បឋម​នៅ​ម៉ោង​៩ព្រឹក​ថ្ងៃនេះ​ ថ្វី​បើ​កំពុង​មាន​ការ​ចរចា​រវាង​គណបក្ស ​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​អំពី​របៀប​ស៊ើប​អង្កេត​​​​ភាព​ មិន​ប្រក្រតី​ដែល​គេ​ចោទ​ថា ​បាន​កើត​មាន​នៅ​ពេល​បោះ​ឆ្នោតក៏ដោយ​។ គ.ជ.ប. បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ប្រកាស​មួយ​​ថា “ នៅ​ថ្ងៃច័ន្ទ​  ទី១២ ខែ សីហា​ ឆ្នាំ​២០១៣ នៅ​ម៉ោង​៩ព្រឹក គ.ជ.ប. នឹង​ប្រកាស​លទ្ធផល​បឋម​នៃ​ ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥នេះ តាម​ទូរទស្សន៍​ និង ​វិទ្យុ​ជាតិ​”។ គ.ជ.ប.ក៏បាន​ប្រកាស​ដែរ​ថា ខ្លួន​នឹង​មិន​ ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​នោះ​ទេ  ព្រោះ​គណបក្ស​នេះ​មិន​បាន​ផ្ដល់​ភ័ស្តុ​តាង​គ្រប់​គ្រាន់​​អំពីការ​បន្លំ​ បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ និង​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​ ដែល​ត្រូវ​បាន​ចោទ ​មក​លើ​គ.ជ.ប. និង​គណបក្ស​ប្រជា​ជន​កម្ពុជា​នោះ​ទេ។ សេចក្ដី​ប្រកាស​នោះ​បាន​លើក​ឡើង​ថា “ គណបក្ស​សង្គ្រោះ​ជាតិ​មិន​បាន​ ផ្ដល់​ភ័ស្តុ​តាង​គាំ​ទ្រ​ដល់​គ.ជ.ប.ទេ ព្រោះ​គណបក្ស​នេះ​នឹង​ផ្ដល់​​ភ័ស្តុ ​តាង​ទៅ​ឲ្យ​តែ​គណៈកម្មាធិការ​ពិសេស​មួយ​ ដើម្បី​ស៊ើប​អង្កេត​ពីភាព​មិន​ ប្រក្រតី និង​វាយ​តម្លៃ​ផល​ប៉ះពាល់​នៃការ​បោះ​ឆ្នោត​នេះ​តែ​ប៉ុណ្ណោះ​។  ដូច្នេះ​ហើយ​ គ.ជ.ប. មិន​អាច​ត្រួត​ពិនិត្យ​សេចក្ដី​រាយ​ការណ៍​​ទាំង​នេះ​ បាន​ទេ​”។ លោក ទេព នីថា​ អគ្គលេខាធិការ​គ.ជ.ប. បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញថា  លទ្ធ​ផល​នៅ​ថ្ងៃ​នេះមិន​រាប់​បញ្ចូល​ការ​បែង​ចែក​អាសនៈ​នៅក្នុង​រដ្ឋសភា​ទេ។ លោក​បាន​មាន​ប្រសាសន៍​ថា “ យើង​នឹង​មិន​ប្រកាស​ពី​ការ​បែង​ចែកអាសនៈ​ទេ។  លទ្ធផល​បឋម​នេះ​នឹង​ប្រកាស​តែ​ចំនួន​សន្លឹក​ឆ្នោត​សរុប​នៅ​តាម​ មណ្ឌលនីមួយៗប៉ុណ្ណោះ ហើយយើង​នឹង​រង់​ចាំ​ទទួល​ពាក្យ​បណ្ដឹង​ពីគណបក្ស​នយោ​ បាយ​ បន្ទាប់​មក​យើង​នឹង​ដោះស្រាយ​ពាក្យ​បណ្ដឹង​ទាំង​នោះ មុន​ពេល​ប្រកាស​ លទ្ធផល​ចុង​ក្រោយ​​ជា​មួយ​អាសនៈ​រដ្ឋសភា​” មុន​ថ្ងៃ​ទី​៨ ខែកញ្ញា។…

http://www.cambodiadailykhmer.com/news/4149/