គ.ជ.ប.​ច្រាន​ចោល​សំណើ​សុំ​បង្កើត​គណៈកម្មាធិការ​ស៊ើបអង្កេត​រួម​

លោក​ ទេព នីថា អគ្គលេខាធិការ​គណៈ​កម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត​  (គ.ជ.ប.)​ បាន​លើក​ឡើង​សាជាថ្មី​ថា  គ.ជ.ប.​ គ្មាន​អំណាច​ធ្វើ​ការ​សើុបអង្កេត​រួម​គ្នា​លើ​ការ​ចោទ​ប្រកាន់​ ពីភាព​មិ​ន​ប្រក្រតី​​​​​​​កើត​​​ឡើង​​​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កាល​ ពីថ្ងៃអាទិត្យ​នោះ​ទេ រី​​​ឯ​​​​​​​លោក​ សម រង្ស៊ី មេដឹក​នាំ​គណ​​​បក្ស​​​​ ប្រឆាំង​បាន​មាន​ប្រសាសន៍ថា ឥឡូវ​នេះ​លោក​នឹង​ស្វែង​រក​ការ​សើុបអង្កេត​នៅ​ ខាង​ក្រៅ​ គ.ជ.ប.​ វិញ។ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​កាល​ពីថ្ងៃពុធថា  គណបក្ស​កាន់​អំណាច​នឹង​ចូល​រួម​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​រួម​គ្នា​លើ​ភាព​ មិន​ប្រក្រតី​ជាមួយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ប្រសិន​បើ​ គ.ជ.ប.​ ធ្វើ​តាម​ សំណើ​សុំ​បង្កើត​គណៈកម្មាធិការ​រួម​នោះ​។ លោក​ ទេព​ នីថា បាន​មាន​ប្រសាសន៍ថា គ.ជ.ប. មាន​អំណាច​ត្រួត​ពិនិត្យ​ពាក្យ​បណ្តឹង​អំពីភាព​មិន​ប្រក្រតី​​នៅ​ ក្នុង​ការ​បោះ​ឆ្នោត​​​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ​ ហើយ​ថា ខ្លួន​គ្មាន​អំណាច​ ធ្វើ​ការ​សុំបអង្កេត​ផ្សេងទៀត​ទេ​។ លោក​បាន​មាន​ប្រសាសន៍ថា “ ដូ​ច​យើង​​បាន​ឆ្លើយ​តប​ទៅ​ឯកឧត្តម​  សម រង្ស៊ី ហើយ​ សំណើ​សុំ​បង្កើត​គណៈកម្មាធិការ​ស៊ើបអង្កេត​រួម​នេះ​ ហួស​ ពីសិទ្ធិ​របស់​ គ.ជ.ប.”។ “ រឿង​នេះ​មិន​ស្ថិត​នៅ​ក្រោម​សមត្ថកិច្ច​របស់​យើង​ទេ​ ប៉ុន្តែ យើង​នឹង​ បង្កើត​នីតិ​វិធី​មួយ​សម្រាប់​ឲ្យ​ប្រជាពល​រដ្ឋ​គ្រប់​រូប​ដាក់​ពាក្យ​ បណ្តឹង​អំពីភាព​មិន​ប្រក្រតី​មក​ គ.ជ.ប.​ និង​គណៈកម្មាធិការ​រៀបចំការ​បោះ​ ឆ្នោត​ខេត្ត​ក្រុង​”។ លោក​ ទេព​ នីថា បានមាន​ប្រសាសន៍ថា ពាក្យ​បណ្តឹង​ដែល​ គ.ជ.ប.​​ និង​គណៈ​ កម្មា​​​ធិការ​រៀបចំការបោះឆ្នោត​ខេត្ត​ក្រុង​របស់​ខ្លួនទទួល​អំឡុង​ម៉ោង​ ធ្វើ​ការ​​​ចន្លោះ​ពីថ្ងៃ​នេះ​ដល់​ថ្ងៃ​អង្គារនោះ​ នឹង​ត្រូវ​ស៊ើប​អង្កេត​ មួយ​ករណី​ម្តង​ៗ​​ ហើយ​មាន​តែ​ពាក្យ​បណ្តឹ​ង​ដែល​ដាក់​ក្នុង​រង្វង់ពេល​បី​ ថ្ងៃ​នេះ​ប៉ុណ្ណោះ​នឹង​ត្រូវ​យក​មក​ពិចារណា​មុន​ពេល​ គ.ជ.ប.​ ប្រកាស​​លទ្ធ​ ផល​បឋម​​នៅ​ថ្ងៃ​ទី​១០ ខែ​សីហា។

http://www.cambodiadailykhmer.com/news/3747/