គ.ជ.ប. រក្សាជំហររបស់ខ្លួនមិនបង្កើតគណៈកម្មការស៊ើបអង្កេតទេ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) កាលពីម្សិលមិញ បានរក្សាជំហររបស់ខ្លួនក្នុងការមិនពិចារណាអំពីសំណើមួយរបស់ គណបក្សសង្គ្រោះជាតិជាគណបក្សប្រឆាំង សុំឲ្យមានការស៊ើបអង្កេតដោយឯករាជ្យពីភាពមិនប្រក្រតី ក្នុងការបោះឆ្នោតជាតិកាលពីថ្ងៃទី២៨ ខែកក្កដា។ លិខិតដែលបានផ្ញើទៅផ្ញើមករវាងគណបក្សសង្គ្រោះជាតិ និងគ.ជ.ប. កាលពីម្សិលមិញ ជាថ្ងៃចុងក្រោយសម្រាប់គណបក្សនយោបាយដាក់ពាក្យបណ្ដឹងអំពី ភាពមិនប្រក្រតីក្នុងការបោះឆ្នោត ហើយបានបញ្ជាក់ច្បាស់ថា ភាគីទាំងពីរមិនអាចឯកភាពគ្នាក្នុងការដោះស្រាយភាពទាល់ ច្រកផ្នែកនយោបាយ ដែលគណបក្សប្រឆាំងបានលើកឡើងថា ជាការចាំបាច់ត្រូវតែដោះស្រាយមុនគណបក្សនេះទទួលយកការចាញ់ ឆ្នោតរបស់ខ្លួននោះ។ លិខិតមួយច្បាប់របស់ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានផ្ញើជូនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក អ៊ឹម សួស្តី កាលពីម្សិលមិញឲ្យដឹងថា “ ចំពោះឯកសារដែលបង្ហាញពីភាពមិនប្រក្រតីដែលបានកើតឡើងអំឡុងពេលបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិ នឹងបង្ហាញបញ្ហាទាំងនោះ[ជាសាធារណៈ] នៅពេលណា គណៈកម្មការពិសេសមួយត្រូវបានបង្កើតឡើងដើម្បីស៊ើបអង្កេត ភាពមិនប្រក្រតី និងវាយតម្លៃពីផលប៉ះពាល់នៃលទ្ធផលការបោះឆ្នោត”។…