ចម្រៀង​ជំរុញ​អ្នក​បោះឆ្នោត​ផ្តោត​លើ​យុវជន

ភ្នំពេញៈ ក្នុង​ចំណោម​បទ​ចម្រៀង​ជា​ច្រើន​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​ បោះឆ្នោត​ឆ្នាំ​នេះ គឺ​មាន​បទ​ដែល​ជំរុញ​ឲ្យ​យុវជន-យុវតី ទៅ​ចូល​រួម​បោះឆ្នោត​ដោយ​ត្រូវ​ប្រើ​សិទ្ធិ​ជា​ពលរដ្ឋ​ក្នុង​ការ​បំពេញ​ កាតព្វកិច្ច​ក្នុង​លទ្ធិ​ប្រជា​ធិបតេយ្យ ក្នុង​នោះ​មាន​បទ​មួយ​ដែល​មាន​ការ​ឆ្លើយ​ឆ្លង​គ្នា​រវាង​យុវជន និង​យុវនារី ក្នុង​ភូមិ​មួយ​ដែល​នារីៗ​កំពុង​រូត​រះ​ធ្វើ​ដំណើរ​ទៅ​បោះឆ្នោត។… តែ​ទោះ​យ៉ាង​ណា​ក្តី​ក្រុម​អ្នក​រិះគន់ គ.ជ.ប បាន​បង្ហាញ​អំពី​គុណវិបត្តិ​ពាក់ព័ន្ធ​នឹង​បញ្ហា​នៅ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក ​បោះ​ឆ្នោត​កាល​ពី​ប៉ុន្មាន​សប្តាហ៍​នេះ​ក្នុង​នោះ​រួម​មាន​ដូច​ជា​ការ​បាត់ ​ឈ្មោះ​និង​ឈ្មោះ​អ្នក​បោះឆ្នោត​ដែល​បាន​ស្លាប់​។​ក្រុម​អ្នក​រិះគន់​បាន​ ទាម​ទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ដើម្បី​ធានា​និង​ការពារ​មិន​ឲ្យ​មាន​ការ​ បន្លំ​នៅ​ក្នុង​អំឡុង​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា​ខាង​មុខ​ក្នុង​ខណៈ​ដែល​គ.ជ.ប បាន​បដិសេធ​ដដែលៗ អំពី​ការ​លើក​ឡើង​បែប​នេះ​។…

ភ្នំពេញប៉ុស្តិ៍
http://www.postkhmer.com/index.php/election-watch/97910-2013-05-16-01-42-47