ដោយ​​សារ​​​ទឹក​ជំនន់​ គ​.ជ.ប.​​​ បន្ថែម​​​​​​​​​​​​​​​​​រយៈ​ពេលបី​ថ្ងៃ​​ទៀតសម្រាប់​ការ​​​​ចុះ​ឈ្មោះ​

លោក ទេព នី​ថា​ អ​គ្គ​លេ​ខាធិ​កា​រ​​​គ​ណៈកម្មា​​ធិ​កា​រ​​​ជាតិរៀ​ប​ចំ​កា​រ​​​បោះ​​​ឆ្នោ​ ត​ (​គ​.ជ.ប.) ​​បា​ន​​​​ឲ្យដឹង​​​កា​ល​​ពី​ម្សិល​មិ​ញ​ថា ​គ​ណៈកម្មា​​ធិ​កា​រ​​​​ជាតិ​រៀ​ប​ចំ​កា​រ​​បោះឆ្នោ​ត​​ នឹ​ង​​បន្ថែម​​​​ពេល​វេលា​ រយៈ​ពេល​បីថ្ងៃ​ទៀត​​​សម្រាបើ​ការ​ចុះ​​ឈ្មោះ​​​អ្នក​​បោះ​​​ឆ្នោត​ នៅ​​​២០០ឃុំ ​​នៅ​ក្នុ​ង​​ខេត្ត​ចំ​​នួ​ន​១០ ដែលរ​ង​ផ​ល​​ប៉ះ​​ពាល់​​ដោ​យ​សារ​​​ទឹក​​​ជំ​នន់​​​​​។ ​សកម្មភាព​​ចុះឈ្មោះ​​​បោះ​​ឆ្នោត​​​ប្រចាំ​​​ឆ្នាំ​ បា​ន​​​ចាប់​ផ្តើម​​កា​ល​​ពី​ថ្ងៃ​​ទី​១ ​ខែតុ​លា​​ និ​ង​គ្រោ​ង​​​នឹ​ង​បញ្ចប់​​​នៅ​ថ្ងៃ​​ទី​​​​២០​​ខែ​តុ​លា ​​ប៉ុ​ន្តែ​លោក ទេព​ នី​ថា ​​បា​នឲ្យ​​​ដឹង​​​ថា ​​ទឹក​ជំនន់​​បាន​បង្ក​​​​​កា​រ​លំ​បាក​ សម្រាប់ប្រជា​​ជន​​ទៅ​កាន់​ទីស្នាក់​​ការ​គ​ណះ​​កម្មាធិ​កា​រ​​រៀ​ប​ចំ​ការ​ ​​បោះ​​​ឆ្នោត​​ខេត្ត​។ លោក​​បា​ន​មាន​ប្រសាសន៍​ថា “គេប្រា​ប់​យើង​​​​ថា ២០០ឃុំ​​​នៅ​ក្នុ​ង​១០​ខេត្ត​ ​រង​​​ប៉ះ​​​ពាល់​​ដោ​យ​សារទឹក​​​ជំ​នន់។ យើង​​សូ​ម​​​បន្ថែម​បីថ្ងៃសម្រាប់​ ការ​​​​ចុះ​​ឈ្មោះ​​​បោះឆ្នោ​ត​។ លោក​​បា​ន​ឲ្យដឹង​បន្ថែម​ទៀត​ថា​មក​​ទល់​​ពេល​នេះ​ ​​អ្នក​បោះ​ឆ្នោត​ថ្មី​​ជាង​៦៨.០០០​នាក់​​​បា​ន​​មក​​ចុះ​​ឈ្មោះ​​​បោះ​​ ឆ្នោ​ត​​ បើ​ត​ចាប់​​តាំ​ង​​ពី​​ថ្ងៃ​ទី​១១ ​ខែ​តុ​លា ​ក៏​ប៉ុ​ន្តែ​​​ ​គ​.ជ.ប.​​ រំ​​​ពឹ​ង​​​ថា​ មា​ន​​​អ្នក​បោះ​​ឆ្នោត​​​ជា​ង​៣​៣​៧.០០០​នាក់​នឹង​ចុះ​​ឈ្មោះ​ ក្នុង​រយៈ​ពេ​ល​​ចុះ​ឈ្មោះ​​នេះ​។​​​កា​រ​​បោះ​ឆ្នោត​​​បន្ទាប់​​មិន​​​ទាន់ ​​កំ​ណត់​​ពេល​​ទេ រហូ​ត​ដល់​ឆ្នាំ​​២០​១​៨។…

Eang Mengleng
http://www.cambodiadailykhmer.com/news/6316/