តើ​តួនាទី ការ​ទទួល​ខុស​ត្រូវ និង​សិទ្ធ​របស់​អ្នក​បោះឆ្នោត​មាន​ដូចម្តេច​ខ្លះ?

សិទ្ធិ​បោះឆ្នោត គឺ​ជា​សិទ្ធិ​មូលដ្ឋាន​មួយ​ក្នុង​ចំណោម​សិទ្ធិ​មនុស្ស​ជាច្រើន​ដែល​ត្រូវ​ បាន​ការពារ និង​ធានា​ដោយ​ច្បាប់​ជាតិ និង​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ។ ក្នុង​សង្គម​ប្រជាធិបតេយ្យ ប្រជាពលរដ្ឋ​គ្រប់ៗ​រូប​មាន​សិទ្ធិ​បោះឆ្នោត​ជ្រើស​រើស​មេ​ដឹកនាំ​របស់​ ខ្លួន​តាម​ឆន្ទៈ។ សម្រាប់​ប្រទេស​កម្ពុជា ដោយ​ឈរ​លើ​មូលដ្ឋាន​គ្រឹះ​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ សិទ្ធិ​បោះឆ្នោត​របស់​ពលរដ្ឋ​កម្ពុជា មិន​ត្រឹម​តែ​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា ឆ្នាំ​១៩៩៣ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កម្ពុជា ក៏​បាន​ក្លាយ​ជា​ហត្ថលេខី​នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ថែម​ទៀត​ផង។ តើ​តួនាទី ការ​ទទួល​ខុស​ត្រូវ និង​សិទ្ធ​របស់​អ្នក​បោះឆ្នោត​មាន​ដូចម្តេច​ខ្លះ? ពលរដ្ឋ​ខ្មែរ​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ត្រឹមត្រូវ​តាម​ការ​កំណត់ និង​តម្រូវ​ការ​លក្ខខណ្ឌ​មួយ​ចំនួន​របស់​ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះឆ្នោត អាច​មាន​សិទ្ធិ​ចូលរួម​ការ​បោះឆ្នោត និង​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ឯករាជ្យ។ អ្នក​បោះឆ្នោត​មាន​សិទ្ធិ​សេរីភាព​ជ្រើស​រើស​គណបក្ស​ដែល​ពេញ​ចិត្ត និង​គូស​ឈ្មោះ​បេក្ខជន​លើ​សន្លឹក​ឆ្នោត ដោយ​ពុំ​មាន​ការ​គំរាម​កំហែង ឬ​ចាប់​បង្ខំ​ឡើយ។ អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត ត្រូវ​រូតរះ និង​ចំណាយ​ពេល​ទៅ​ពិនិត្យ​រក​ឈ្មោះ និង​ទីតាំង​នៃ​ការិយាល័យ​បោះឆ្នោត មុន​ថ្ងៃ​បោះឆ្នោត​ទី២៨ ខែ​កក្កដា ខាង​មុខ។…

វិទ្យុអាស៊ីសេរី
http://www.rfa.org/khmer/news/politics/roles-responsibilities-and-rights-of-voters-06082013061312.html?searchterm=%E1%9E%94%E1%9F%84%E1%9F%87%E1%9E%86%E1%9F%92%E1%9E%93%E1%9F%84%E1%9E%8F