ទូត​ស៊ុយអែត​វាយតម្លៃខ្ពស់​ចំពោះ​ដំណើរ​ការយុទ្ធនាការបោះឆ្នោត​នៅកម្ពុជា​

លោកស្រី Anne Hogund ឯកអគ្គរាជទូត ស៊ុយអែត ប្រចាំ​នៅ​កម្ពុជា​ដែល ទើប​បញ្ចប់​អាណត្តិ​បេសកកម្ម​ការទូត បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​បរិយាកាស​នៃ​ដំណើរការឃោសនា​បោះឆ្នោត នៅ​កម្ពុជា ថា​មាន​ភាពល្អ​ប្រសើរ​ប្រកបដោយ​សន្តិភាព និង​អហិង្សា ពិសេស​​លោកស្រី​បាន​ស្វា​គម​ន៏​ចំពោះ​ការលើកលែងទោស​ដល់​លោក សម រង្ស៊ី វិលត្រឡប់​ចូលរួម​បោះឆ្នោត​នាពេលខាងមុខឆាប់ៗនេះ។ ការ​ថ្លែង​បែបនេះ បាន​ធ្វើឡើង​នៅក្នុង​ជំនួប ជម្រាបលា​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស នា​ព្រឹក​ថ្ងៃ​ចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០១៣ ក្នុង​ដំណើរ​ដើម្បី​បញ្ចប់​ការ​បេស​កក​កម្ម​របស់​លោកស្រី​រយៈពេល៣ឆ្នាំ​នៅ​កម្ពុជា…

គឹម យុទ្ធណា
http://www.khmer.rfi.fr/Ambassadrice-suedoise-felicite-campagne-electorale