បក្ស​ប្រជាជន​មិន​ចូល​រួម​វេទិកា​ស្តី​ពី​ការ​បោះឆ្នោត

ភ្នំពេញៈ គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច​ជា​ថ្មី​ម្តង​ទៀត​មិន​ចូល​រួម​នៅ​ក្នុង​កិច្ច​ ពិភាក្សា​វែក​ញែក​អំពី​គោល​នយោបាយ​របស់​គណបក្ស​នយោបាយ ដែល​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ចន្ទ​ឡើយ​បើ​ទោះ​បី​ជា​ សមិទ្ធផល​សម្រេច​បាន​របស់​គណបក្ស​កាន់​អំណាច​ត្រូវ​បាន​គេ​ធ្វើ​ការ​ពិនិត្យ ​នៅ​ក្នុង​វេទិកា​នេះ​ក៏​ដោយ។ ដោយ​គ្មាន​វត្តមាន​របស់​គណបក្ស​ប្រជាជន មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ (CCIM) បាន​រៀបចំ​ឲ្យ​មាន​ការ​ពិភាក្សា ពី​តំណាង​ជា​ច្រើន​មក​ពី​គណបក្ស​តូចៗ និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ធំ​មួយ​ទៅ​លើ​ក្តី​បារម្ភ​អំពី​ការ​បោះឆ្នោត​ដែល​លើក ​ឡើង​ដោយ​ប្រជា​ពលរដ្ឋ។ ខណៈ​ដែល​ការ​ពិភាក្សា​អំពី​គោល​នយោបាយ​ដឹក​នាំ​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល ​នៅ​ក្នុង​ដំណើរ​ការ​មុន​ពេល​ការ​បោះឆ្នោត គណបក្ស​ប្រជាជន​បាន​ខក​ខាន​មិន​បញ្ជូន​តំណាង​របស់​ខ្លួន​ចូល​រួម​ឡើយ​ហើយ​ លើក​នេះ គណបក្ស​ហ៊្វុនស៊ិនប៉ិច ក៏​បាន​បដិសេធ​មិន​ចូល​រួម​ពិភាក្សា​ផង​ដែរ។…

សែន ដាវីត និង Kevin Ponniah
http://www.postkhmer.com/index.php/election-watch/99851-2013-06-26-02-47-12