បន្ទប់​ស្ថានការណ៍​បោះឆ្នោត​របស់​អង្គការ​សង្គមស៊ីវិល​ទទួល​ជោគជ័យ​តែ​សូម​ឲ្យ​គ.ជ.បសហការ បន្ថែម

កំឡុង​ពេល​បោះឆ្នោត អង្គការ​សង្គម​ស៊ីវិល​មួយ​ក្រុម​ជិត ៤០​ស្ថាប័ន​បាន​រួមគ្នា​បង្កើត​បន្ទប់​ស្ថានការណ៍​បោះឆ្នោត ដើម្បីចូលរួមឃ្លាំមើល ដោះស្រាយ និង​រាយ​ការណ៍ ពីស្ថានភាព​បោះឆ្នោត។ បន្ទប់​ស្ថានការណ៍​បោះឆ្នោត បាន​ក្លាយ​ជា​កន្លែង​ប្រមូល​ផ្តុំ និង ចែកចាយ​ព័ត៌មាន​ពី​ការបោះឆ្នោត​ដ៏​ធំមួយ មុន​ថ្ងៃបោះឆ្នោត នៅ​ថ្ងៃបោះឆ្នោត និង​ក្រោយ ថ្ងៃបោះឆ្នោត។ រហូតមក​ទល់ពេល​នេះ បន្ទប់ធំ​ដែល​បុគ្គលិក​អង្គការ​ អ្នកសារព័ត៌មាន អ្នក វិភាគនយោបាយ ធ្លាប់​បានជួបជុំគ្នា​បាន​បិទទ្វារ​ហើយ ប៉ុន្តែ​ការងារ របស់​សមាជិក​​បន្ទប់​ស្ថានការណ៍ បោះឆ្នោត នៅមិនទាន់​បញ្ចប់​បេសកកម្ម​របស់ខ្លួន​ទេ ពីព្រោះ ពួកគេ​ត្រូវ​ស៊ើប អង្កេតភាព​មិនប្រក្រតី ការ​បោះឆ្នោត​បន្តទៀត។…

វិទ្យុបារាំងអន្តរជាតិ
http://www.khmer.rfi.fr/cambodia/20130804-election-room-closed-after-election