បារាំងនិងអូស្ត្រាលីអបអរសាទរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ប្រទេសបារាំង និងប្រទេសអូស្ត្រាលីបានអបអរសាទរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រូវបានជ្រើសតាំងជាផ្លូវការឲ្យធ្វើជា នាយករដ្ឋមន្ត្រីបន្តទៀត បន្ទាប់ពីការបោះឆ្នោតដ៏ប្រទាញប្រទង់គ្នាកាលពីខែ កក្កដា ហើយប្រទេសទាំងនេះក៏បានបង្ហាញការគាំទ្ររបស់ ខ្លួនផងដែរ ខណៈដែលលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង កំពុងបំពេញទស្សនកិច្ចនៅតំបន់អឺរ៉ុប ដោយជំរុញឲ្យម្ចាស់ជំនួយនានាផ្អាកទំនាក់ទំនង ជាមួយរដ្ឋាភិបាលថ្មីបច្ចុប្បន្ន។ ខណៈដែលប្រទេសផ្សេងៗជាច្រើនទៀត ជាពិសេសប្រទេសនៅក្នុងតំបន់អាស៊ីអបអរសាទរ លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជារបស់លោកយ៉ាងឆាប់រហ័សនោះ ប្រទេសអូស្ត្រាលី និងសហគមន៍អឺរ៉ុប (EU) ស្ថិតក្នុងចំណោមប្រទេស និងតំបន់មួយចំនួនដែលបានបង្ហាញក្ដីបារម្ភ អំពីលទ្ធផលផ្លូវការហើយដូចគ្នានឹងសហ រដ្ឋអាមេរិកដែរ ប្រទេសក្នុងតំបន់ទាំងនោះ បានលើកឡើងស្របគ្នានឹងសេចក្ដីអំពាវនាវរបស់ គណបក្សសង្គ្រោះជាតិ ដែលសុំឲ្យមានការស៊ើបអង្កេតឯករាជ្យចំពោះ ភាពមិនប្រក្រតីក្នុងការបោះឆ្នោត។ បច្ចុប្បន្ន ទាំងប្រទេសបារំាង និងប្រទេសអូស្ត្រាលី បានបង្ហាញការអបអរសាទរដ៏យឺតយ៉ាវដូចគ្នា។…
Zsombor Peter
http://www.cambodiadailykhmer.com/news/6312/