ពលករធ្វើការក្រៅប្រទេសជាង៧សែននាក់មិនអាចចូលរួមការបោះឆ្នោត
អង្គការសង្គមស៊ីវិលបានរិះគន់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬ គ.ជ.ប ដោយលើកឡើងថា មិនបានយកចិត្តទុកដាក់ចំពោះពលករខ្មែរ ដែលខកខានក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥។ លោក មឿន តុលា មន្ត្រីនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានថ្លែងថាបច្ចុប្បន្ន មានពលករប្រមាណជា៧សែននាក់ កំពុងបំរើការនៅប្រទេសកូរ៉េខាងត្បូង អាហ្រិ្វកខាងត្បូង តៃវ៉ាន់ ចិន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ជប៉ុន និង ថៃជាដើម។ លោកមឿន តុលា បានថ្លែងថា ពលករទាំងនោះគួរតែត្រូវបានរៀបចំឲ្យមានការបោះឆ្នោតតាមប្រព័ន្ធ ពីក្រៅប្រទេសដូច ដែលមានអនុវត្តក្នុងបណ្តាប្រទេសរីកចម្រើនមួយចំនួន។ លោក ថ្លែងថានេះជាការសោកស្តាយបំផុតដោយសារសម្លេងជាង៧សែនសម្លេងបាន បាត់បង់។ ហើយលោកជឿថាមានពលករមិនដល់៥%ផងទេ ដែលអាចស្ម័គ្រចិត្តវិល ត្រឡប់មកបោះឆ្នោត។…
http://www.radioaustralia.net.au/khmer/radio/onairhighlights/1162136