ពលរដ្ឋនៅមណ្ឌលគិរីនិយាយពីមូលហេតុបក្សប្រជាជនធ្លាក់សំឡេងឆ្នោត
អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា នៅខេត្តមណ្ឌលគិរី ព្រមានថ្នាក់ដឹកនាំគណបក្សឲ្យចាត់វិធានការក្ដៅចំពោះមន្ត្រីនៅ ក្រោមឱវាទពីបញ្ហាពុករលួយនិងបក្សពួកនិយម។ ការព្រមាននេះ ស្របពេលដែលសំឡេងឆ្នោតគាំទ្រគណបក្សប្រឆាំងមានកើនឡើង និងបន្ទាប់ពីគណបក្សប្រជាជនកម្ពុជា ផ្សាយថា គណបក្សដែលកាន់អំណាចជាង ៣០ឆ្នាំមកហើយនេះ បានទទួលសំឡេងឆ្នោត ៦៨អាសនៈ គឺទាបជាងអាណត្តិទី៤ ចំនួន ២២អាសនៈ។ បន្ទាប់ពីការបោះឆ្នោតចប់មួយថ្ងៃ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តមណ្ឌលគិរី ចាប់ផ្ដើមពិភាក្សាតាមហាងកាហ្វេ ហាងគុយទាវ និងកន្លែងជួបជុំនានាដើម្បីវែកញែកពីមូលហេតុដែលនាំឲ្យគណបក្សកាន់ អំណាចបាត់បង់ការគាំទ្រយ៉ាងច្រើននៅអាណត្តិនេះ។ ប្រជាពលរដ្ឋជនជាតិដើមភាគតិចដែលធ្លាប់គាំទ្រគណបក្សប្រជាជន កម្ពុជា បានបន្ទោសថា មកពីបញ្ហាពុករលួយ និងបក្សពួកនិយមក្នុងជួរមន្ត្រីថ្នាក់ក្រោមច្រើនពេក ទើបបង្កឲ្យពលរដ្ឋខឹងសម្បា ហើយបោះឆ្នោតទម្លាក់។ ប្រជាពលរដ្ឋរស់នៅឃុំម៉េម៉ង់ ស្រុកកែវសីមា លោក ហ៊ឺយ ម៉ីវ នៅថ្ងៃទី២៩ ខែកក្កដា មានប្រសាសន៍ថា លោកបានបោះឆ្នោតឲ្យបក្សកាន់អំណាចជាច្រើនអាណត្តិមកហើយ រួមទាំងអាណត្តិទី៥នេះ ដោយសារតែលោកនឹកឃើញគុណសម្បត្តិរបស់លោក ហ៊ុន សែន។ លោកបន្តថា គណបក្សប្រជាជនកម្ពុជា ប្រហែលជាមិនអាចឈ្នះឆ្នោតនៅអាណត្តិទី៦ បានទៀតទេ បើសិនជាមន្ត្រីថ្នាក់ក្រោមនៅរកស៊ីឈើខុសច្បាប់ និងរឹបអូសដីធ្លីពលរដ្ឋក្រីក្រតទៅទៀតនោះ។…
http://www.rfa.org/khmer/news/politics/people-talk-about-why-cpp-voters-decrease-07302013034237.html