មាន​​​ភ័ស្តុតាង​​​តិច​​​តួច​​​សម្រាប់​​​ការ​​​បញ្ជាក់​​​ថា ទឹក​​​ថ្នាំ​​​ជ្រលក់​​​ម្រាម​​​ដៃ​​​ពេល​​​បោះ​​​ឆ្នោត​​​ អាច​​​លាង​​​ជ្រះ​​​

រយៈ​​​ពេល​​​បី​​​ថ្ងៃ​​​ក្រោយ​​​ការ​​​បោះ​​​ឆ្នោត​​​កាល​​​ពី​​​ថ្ងៃ​​ ​អាទិត្យ​​​ ​​ ប្រជា​​​ជនដែល​​​បាន​​​បោះ​​​ឆ្នោតរួច​​​ហើយ​​​​​​ នៅ​​​មាន​​​​​​ទឹក​​​ថ្នាំ​​​ពណ៌​​​ស្វាយ​​​​​​ជាប់​​​ម្រាម​​​ដៃ​​​នៅឡើយ​​ ​ទេ​​​។ ទឹក​​​ថ្នាំ​​​លាង​​​មិន​​​ជ្រះ​​​នេះ​​​ ត្រូវ​​​បាន​​​ប្រើ​​​ដើម្បី​​​ធានា​​​ថា ពល​​​រដ្ឋ​​​មិន​​​អាច​​​​​​បោះ​​​ឆ្នោត​​​​​​បាន​​​លើស​​​ពី​​​មួយ​​​ដង​​​ ។ លោក គល់ បញ្ញា នាយក​​​ប្រតិបត្តិ​​​​​​គណៈ​​​កម្មា​​​ធិការ​​​​​​ដើម្បី​​​ការ​​​បោះ​​​ ឆ្នោត​​​ដោយ​​​សេរី និង​​​យុត្តិធម៌​​​​​​នៅ​​​កម្ពុជា​​​ ហៅ​​​កាត់​​​ថា ខុមហ្វ្រែល ​​​បាន​​​ឲ្យ​​​ដឹង​​​ថា បើ​​​ទោះបី​​​​​​ជា​​​ខុម​​ហ្វ្រែល​បាន​​​ព្រមាន​​​​​​កាល​​​ពី​​​ថ្ងៃ​​​ សុក្រ​​​ថា ទឹក​​​ថ្នាំ​​​នេះ គឺ​​​​​​អាច​​​លាង​​​ជ្រះ​​​បាន​​​យ៉ាង​​​ងាយ​​​ស្រួល​​​ក៏ដោយ​​​ ក៏​​​នៅ​​​តែ​​​ពុំ​​​ឃើញ​​​មាន​​​ពាក្យ​​​បណ្ដឹង​​​អំពី​​​​​​ករណី​​​​​​ មាន​​​អ្នក​​​​​​​​ព្យាយាម​​​​​​បោះ​​​ឆ្នោត​​​លើក​​​ទី​​​២​​​ទេ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ រឿង​​​មាន​​​ឈ្មោះ​​​បោះ​​​ឆ្នោត​​​ពីរដង​​​ យើង​​​មិន​​​ទាន់​​​បាន​​​ទទួល​​​ពាក្យ​​​បណ្ដឹង​​​ទេ​​​ ប៉ុន្តែ យើង​​​នៅ​​​តែ​​​មាន​​​ការ​​​ព្រួយ​​​បារម្ភ​​ ដោយ​​​​​​លោក​​​បាន​​​បន្ថែម​​​ថា ដោយ​​​សារ​​​គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះឆ្នោត​​​ ហៅ​​​កាត់​​​ថា គ.ជ.ប. បាន​​​បដិសេធ​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​ក្រុម​​​​​​សង្កេ​ត​​​ការ​ណ៍​​​​​ ឯករាជ្យ​​​ពិនិត្យ​​​បញ្ជី​​​ឈ្មោះ​​​អ្នក​​​បោះ​​​ឆ្នោត​​​ក្រោយ​​​ការ​​​ បោះ​​​ឆ្នោតនៅ​​​​​​តាម​​​ការិយាល័យ​​​​​​​​​បោះ​​​ឆ្នោត​​​នានា​​​នោះ ការ​​​រក​​​ឃើញ​​​ “ អ្នក​​​បោះ​​​ឆ្នោត​​​ពីរ​​​ដង”  គឺ​​​ស្ទើរ​​​តែ​​​មិន​​​អាច​​​ទៅ​​​រួច​​​ទេ​​​​​​។…

http://www.cambodiadailykhmer.com/latest/3588/