រដ្ឋមន្ត្រីការបរទេសចិន​ទទួល​ស្គាល់​ថាបក្ស​ប្រជាជន​ជា​អ្នក​ឈ­្នះឆ្នោត

ក្រុម​មន្ត្រី​បាន​និយាយថា លោក​ វ៉ាង យី រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចិន ​កាល​ពីម្សិល​មិញ​បាន​ទទួល​ស្គាល់​​ជ័យ​ជម្នះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ក្នុងការ​បោះឆ្នោត​ជាតិ​កាល​ពី​​​ថ្ងៃទី​២៨​ខែ​កក្កដា​ បន្ទាប់​ពី​មាន​ការ​ ​ជួប​ពិភាក្សា​​​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​លោក​ ហោ ណាំហុង​  រដ្ឋ​មន្ត្រី​ក្រសួង​ការបរ​ទេស​កម្ពុជា​នៅក្នុង​រាជធានី​ភ្នំពេញ​។ បើ​តាម​​លទ្ធផល​បឋម​​ដែល​ គ.ជ.ប. និង​គណបក្ស​ប្រជាជន​កម្ពុជាបាន​ផ្សព្វ​ ផ្សាយ​​ គឺគណបក្ស​​ប្រជាជន​កម្ពុជា​ឈ្នះបាន​៦៨​អាសនៈ​ទល់​នឹង​៥៥​អាសនៈ​ គឺ​ បង្ហាញ​ពីការ​ធ្លាក់ចុះសំឡេង​គាំទ្រ​របស់​លោក ហ៊ុន សែន ចាប់​តាំង​ពី​ការ​ បោះ​ឆ្នោតឆ្នាំ១៩៩៣ ​ដែល​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ​​មក​។​ ប៉ុន្តែ គណបក្ស​ប្រឆាំង​ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​អះអាង​ថា មាន​ ភាព​មិន​ប្រក្រតី​ច្រើន​នៅ​ក្នុង​ការ​បោះឆ្នោត​នេះ​បាន​តវ៉ា​នឹង​លទ្ធផល​នេះ ​ ហើយ​ទាំង​សហ​រដ្ឋ​អាមេរិក​ និង​សហ​ភាពអឺរ៉ុប​បាន​អំពាវ​នាវ​ឲ្យមាន​ការ​ ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​លើ​ការ​បោះ​ឆ្នោត​​នេះ​មុន​ពេល​ខ្លួន​ទទួល​ស្គាល់​ លទ្ធផល​នៃការ​បោះឆ្នោត​នេះ​។ លោក​ វ៉ាង យី បាន​មាន​ប្រសាសន៍ថា “នៅ​​​​ក្នុងការ​បោះប្នោ​តនេះ​ គណបក្សប្រជា​ជន​កម្ពុជា​​ដែល​ជាគណបក្ស​កាន់​អំណាច​​ទទួលបាន​សំឡេង​ភាគ​ច្រើន ​ដាច់​ខាត​នៅ​​រដ្ឋ​សភា​ ហើយ​មេដឹកនាំ​ចិន​បាន​សរសេរ​លិខិត​អបអរ​សាទរ​ មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា…

http://www.cambodiadailykhmer.com/news/4607/