រដ្ឋសភា​អនុម័ត​ថវិកា​​២៥​លាន​ដុល្លារ​​ ទោះបី​ជាអវត្តមាន​សមាជិក​ជាប់​ឆ្នោត​ជិត​ពាក់​កណ្តាល​ក៏​ដោយ​

គណៈកម្មាធិការ​អចិន្ត្រៃយ៍​ត្រួត​ត្រា​ដោយ​​គណបក្ស​ប្រជា​ជន​កម្ពុជា​នៅ​ រដ្ឋ​សភា​ថ្មី​ បាន​អនុម័ត​ថវិកា​២៥លាន​ដុល្លារ​ សម្រាប់​រ៉ាប់​រង​​រាល់​ ការ​ចំណាយ​របស់​​រដ្ឋ​សភា​នា​ឆ្នាំក្រោយ​​ទោះ​បីជា​សមាជិក​ជាប់​ឆ្នោត​របស់​ ខ្លួន​ជិត​ពាក់​កណ្តាល​នៃ​ចំនួន​សមាជិក​សរុប​១២៣​រូប​នៅ​តែ​បន្ត​អវត្តមាន​ ក៏ដោយ​។ សមាជិកស​ភា​ជាប់​ឆ្នោត​ទាំង​៥៥រូប​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​និង​ កំពុង​តែ​ធ្វើ​ពហិការ​សភា​ តាំង​ពី​សភា​បាន​បើក​សម័យ​ប្រជុំ​ដំបូ​ងរបស់​ ខ្លួន​ក្នុង​ថ្ងៃទី​២៣​ ខែ​កញ្ញា​ ដើម្បី​បដិសេធ​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ ខែ​កក្កដា​។ គណបក្ស​ប្រឆាំង​បាន​អះអាងថា ​គណបក្ស​ប្រជា​ជន​កម្ពុជា​​បាន​លួច ​បន្លំ​សន្លឹក​ឆ្នោត​។ គណបក្ស​សង្គ្រោះ​ជាតិ​ចាត់​ទុក​​សភា​បច្ចុប្បន្ន​ ជាសភា​មិន​ស្រប​នឹង​រដ្ឋ​ធម្មនុញ្ញ​ និង​កំពុង​តែ​ជំរុញ​ឲ្យ​ម្ចាស់​ជំនួយ​ របស់​ប្រទេស​កម្ពុជា​ផ្អាក​ទំនាក់​ទំនង​ជាមួយ​រដ្ឋាភិបាល​ថ្មី​រហូត​ទាល់​តែ ​ជម្លោះ​ក្នុង​ការ​បោះឆ្នោត​​ត្រូវ​​បាន​ដោះស្រាយ​។ សមាជិក​សភាទាំង​៦៨​រូបរបស់​​គណបក្ស​ប្រជា​ជន​កម្ពុជា​​​បាន​បង្កើត​ គណៈកម្មាធិការ​​អចិន្ត្រៃយ៍​ដែលមាន​សមាជិក​១២រូប​នៅ​រដ្ឋ​សភា​ រួ​មទាំង​ ប្រធាន​សភា​ អនុ​ប្រធាន​ពីរ​រូប​ និង​ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ ទាំង​ប្រាំ​បួន​នៃ​រដ្ឋសភា​។…

Hul Reaksmey
http://www.cambodiadailykhmer.com/news/6476/