លោក​ សម រង្ស៊ី ចុះ​ឈ្មោះ​ក្នុងបញ្ជី​បេក្ខជន​ឈរឈ្មោះនៅ គ.ជ.ប.

លោក​ សម​ រង្ស៊ី មេដឹក​នាំគណបក្ស​ប្រឆាំង​​បាន​​ចុះ​ឈ្មោះ​របស់​លោក​ នៅក្នុង​បញ្ជី​ឈ្មោះ​បេក្ខជនឈរឈ្មោះបោះ​ឆ្នោត​របស់​គណៈ​កម្មាធិការ​ជាតិ​ រៀបចំការ​បោះ​ឆ្នោត ​(គ.ជ.ប.) ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ម្សិល​មិញ​ ជាការបើកផ្លូវ​ឲ្យ​ ឈ្មោះលោកចូលក្នុង​បញ្ជី​រាយ​នាម​នៃសមាជិក​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ ​ដើម​ឆ្នាំ​ក្រោយ​នេះ​។ ឈ្មោះ​របស់​លោក សម រង្ស៊ី ត្រូវបាន​ដក​ចេញពី​បញ្ជី​បេក្ខ​ជន​ឈរឈ្មោះ​​​ បោះ​ឆ្នោត​នៅ​ខែ​វិច្ឆិកា​ ឆ្នាំ​២០១២​ ដោយ​សារ​តែ​លោកជាប់ទោស​។ បន្ទាប់​ ពីលោក​បាន​ទទួល​ព្រះ​រាជ​លើក​លែង​ទោស​មួយ​ និង​បាន​ត្រឡប់​មក​កាន់​ប្រទេស​ វិញ​តែ​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ ថ្ងៃ​ ទី​​​២៨​​ខែ​កក្កដា  ទាំង​គណៈ​កម្មាធិការ​ជាតិ​រៀប​​​ចំការ​បោះឆ្នោត​ និង​ រដ្ឋ​សភាបាន​លើក​ឡើង​ថា វា​យឺត​ពេល​ហើយ​សម្រាប់​លោក​ ដែល​ងាក​មក​រក​ចុះ​ បញ្ជី​បេក្ខ​ជន​​ឈរ​ឈ្មោះ​បោះ​ឆ្នោត​នោះ​។ សេចក្តី​សម្រេច​នេះ​​បានផ្តល់​​លទ្ធ​ភាព​ឲ្យ​លោក​ សម រង្ស៊ី ឈរ​ឈ្មោះ​ជា ​បេក្ខ​ជន​ម្នាក់​សម្រាប់​រដ្ឋ​សភា​ បើ​ទោះជាលោក​ជា​ប្រធាន​​គណបក្ស​ប្រឆាំង ​ក៏​ដោយ​។ លោក​ សុន​ ឆ័យ ប្រធាន​ក្រុម​តំណាង​រាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ ជាតិ​ បាន​លើក​ឡើង​ថា ដោយចុះ​ឈ្មោះ​ជា​បេក្ខជន​ឈរ​ឈ្មោះ​ម្នាក់​កាល​ពី​ ម្សិល​មិញ​ លោក សម រង្ស៊ី នឹង​ក្លាយ​ជា​សមា​ជិក​​សភា​ម្នាក់​។…

Khy Sovuthy
http://www.cambodiadailykhmer.com/news/6121/