លោក ហ៊ុន សែន៖ ការបើកសម័យប្រជុំសភា មិនមែនជាចំណាប់ខ្មាំងរបស់អ្នកណាមួយទេ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៤ខែកញ្ញា ថ្លែងថា ការបើកសម័យប្រជុំនៃរដ្ឋសភាលើកដំបូង មិនមែនធ្វើឡើងក្នុងរូបភាពជាចំណាប់ខ្មាំងរបស់អ្នកណាមួយទេ តែធ្វើឡើងស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។ លោក ហ៊ុន សែន បានថ្លែងបែបនេះ ទៅកាន់តំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ដែលបន្តបើកសម័យប្រជុំសភា ដោយឯកបក្ស។ លោកបានឆ្លើយតបនឹងការលើក ដែលថាសភាឯកប្សនេះថា ការប្រជុំសភាលើកដំបូងតែងតែធ្វើឡើងក្នុងខែកញ្ញា ដែលជាទម្លាប់ ពោលមិនអាចពន្យារដល់ខែវិច្ឆិកាទេ ៖ “យើងទាំងអស់គ្នានៅទីនេះ គឺមិនមែនជាចំណាប់ខ្មាំងរបស់ក្រុមណាមួយនោះទេ យើងបានចូលបំពេញភារកិច្ចតាមតួនាទីរបស់យើង ស្របតាមរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា។ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ឲ្យការកោះប្រជុំរដ្ឋសភា ក្រោយការបោះឆ្នោតយូរបំផុត ៦០ថ្ងៃ រឿងនេះវាបានក្លាយទៅជាច្បាប់ផង និងវាក្លាយទៅជាទម្លាប់ផង សភារបស់យើងមិនដែលបើកការប្រជុំរហូតទៅដល់ខែវិច្ឆិកា ដូចអ្នកខ្លះបានលើកឡើងនោះទេ”។…
ជន ស្រីណុច និង អ៊ឹង ប៊ុនថន
http://vodhotnews.com/16331