សង្គម​ស៊ីវិល៖​ការ​ប្រកាស​លទ្ធផល​ដោយ​គ.ជ.ប.​មុន​មាន​ដំណោះ​ស្រាយ​អាច​នាំ​ឲ្យ​មាន​ការ​រំជើប​រំជួល

វ៉ាស៊ីនតោន — ក្រុម​អង្គការ​សង្គម​ស៊ីវិល​ខកចិត្ត​នឹង​ការ​ប្រកាសលទ្ធផល​ឆ្នោត​របស់​ គ.ជ.ប.​ដោយ​បារម្ភ​អំពី​ភាព​រំជើប​រំជួល​ដោយសារ​តែ​គ្មាន​ដំណោះ​ស្រាយ​រវាង​ ភាគី​ទាំង​ពីរ​ទាក់ទង​នឹងភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត។​ ពី​រដ្ឋ​ធានី​វ៉ាស៊ីនតោន ​លោក​សុខ ខេមរា​នៃ​វីអូអេ​រាយ​ការណ៍​ថា​ ក្រុម​សង្គម​ស៊ីវិល​និង​អ្នក​សង្កេត​ការណ៍ឯករាជ្យ​លើក​ឡើង​ថា​ នៅ​ពេល​ការ​ចរចាកំពុង​ដំណើរ​ការ​មិន​គួរ​មាន​ការ​ប្រកាស​លទ្ធផល​បោះឆ្នោត​ ដំបូង​ដែល​នាំ​ឲ្យ​មាន​ភាព​តាន​តឹង​នយោបាយ​ទេ។​ មន្ត្រី​សង្គម​ស៊ីវិល​និង​អ្នក​ឃ្លាំមើល​ការ​បោះឆ្នោត​អះអាង​ថា ​ការ​ប្រកាស​លទ្ធផល​បោះឆ្នោត​ជាផ្លូវការ​ដំបូង​របស់​គណៈ​កម្មាធិការ​ជាតិ​ រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប.)នឹងនាំ​ឲ្យមាន​កំដៅ​នយោបាយ​កាន់​តែ​រីកឡើង​ ក្នុង​ចំណោម​អ្នក​មិន​បាន​បោះឆ្នោត​ នៅ​ពេល​ដែល​បញ្ហា​ស៊ើបអង្កេត​អំពីភាព​មិនប្រក្រតី​មិន​ទាន់​ត្រូវ​បាន​ ដោះស្រាយ ​ហើយ​ការ​ចរចា​បង្កើត​គណៈ​កម្មការ​ឯករាជ្យ​មួយ​កំពុង​ដំណើរការ​ទៅ​មុខ មិន​ទាន់​សម្រេច​បាន​នៅ​ឡើយ។​…

http://khmer.voanews.com/content/early-election-result-issued-by-nec-could-lead-violence/1728489.html