សភាបើកប្រជុំលើក ទី២ ដោយមិនរំពឹងបក្សប្រឆាំងចូលរួម
សភាជាតិនឹងបើកសម័យប្រជុំលើក ទី២ នៅថ្ងៃនេះ គឺជាង ៦ខែ បន្ទាប់ពីគណបក្សប្រឆាំងធ្វើពហិការក្នុងការបើកសម័យប្រជុំសភាដំបូងថ្ងៃ ទី២៣ ខែកញ្ញា ដែលពេលនោះមានតំណាងរាស្រ្តបក្សប្រជាជនកម្ពុជាតែ ៦៨ រូបដែលស្បថចូលកាន់តំណែង។ តាមតំណាងរាស្រ្តគណបក្សប្រជាជនលោក ជាម យៀប ឲ្យដឹងថា សម័យប្រជុំសភាលើកនេះ នឹងឃើញតំណាងរាស្រ្តធ្វើការពិភាក្សាអំពីការអនុវត្តថវិកា ឆ្នាំ២០១២ ដែលជាការវាយតម្លៃថវិកាឆ្នាំចាស់ដែលធ្វើឡើងរាល់ឆ្នាំ ហើយនឹងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីផ្លូវថ្នល់ រួមទាំងបញ្ហាដទៃៗទៀត។ …
មាស សុខជា
http://www.postkhmer.com/national/1-national-news/112642-2014-04-01-03-40-58