សមត្ថកិច្ច​និង​គណបក្ស​ប្រឆាំង​ហាត់​សម​ធ្វើ​និង​ទប់ស្កាត់​បាតុកម្ម​ព្រម​គ្នា

ភ្នំពេញៈ ក្រោយពី​សមត្ថកិច្ច​នគរបាល​ប្រឆាំង​កុបកម្ម​ប្រមាណ​២ពាន់​នាក់ ហាត់​សមពី​របៀប​គ្រប់គ្រង​ក្រុម​កុបកម្ម​និង​សាកល្បង​កា របាញ់​ទឹក​ទប់ស្កាត់​កុបករ​នៅ​កោះ​ពេជ្រ នៅ​ឯ​សួន​ប្រជាធិបតេយ្យ ឯណោះ​វិញ ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ជាង ៧០០ នាក់​ជា​ក្រុម​សមាធិ បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​ការ​ហាត់​សម​ត្រៀម​ធ្វើ​មហា​បាតុកម្ម​នៅ ថ្ងៃ​សៅរ៍​ខាង​មុខ​នេះ​ដូច​គ្នា។ ដោយ​ឈរ​ជា​ជួរៗ ដែល​មួយ​ជួរ​មាន​មនុស្ស​ប្រហែល​១០០ នាក់ ពាក់​កណ្តាល​នៃ​ក្រុម​នេះ​ត្រូវ​បាន​ស្នើ​ឲ្យ​ដើរតួ​ជា​កង​កម្លាំង សន្តិសុខ ចំណែក​ឯ​អ្នក​ដទៃ​ទៀត គឺជា​បាតុករ​សន្តិវិធី​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ ក្នុង ឆាក​ប្រឈម​ដាក់​គ្នា​ដំបូង ដែល​ក្រុម​បាតុករ​បាន​ទៅ​រុញ​រនាំង​របស់​សមត្ថកិច្ច ត្រូវ​បាន​ចាត់​ទុក​ថា ជា​អាកប្បកិរិយា​អរិភាព​ពេក ដោយ​អ្នក​ដឹក​នាំ​ហ្វឹកហាត់​មន្ត្រី​គណបក្ស​នោះ។ លោក ហូរ វ៉ាន់ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​តាម​ឧបករណ៍​បំពង​សំឡេង​ថា៖ «យើង​យល់​ថា អាកប្បកិរិយា​របស់​បាតុករ​យើង​មាន​លក្ខណ​អរិភាព។ យើង​ត្រូវ​ដឹង អំពី​របៀប​ធ្វើ​ឲ្យ​អារម្មណ៍​ស្ងប់ ហើយ​កុំ​រុញ​នគរបាល​ប្រឆាំង​កុបកម្ម»។ លោក​ថា គោល​បំណង​របស់​យើង គឺ​រៀបចំ​បាតុកម្ម​សន្តិវិធី ដូច្នេះ យើង​ត្រូវតែ​អត់ធ្មត់ ហើយ​បង្កើត​កិច្ច​សន្ទនា​ថែម​ទៀត​ជាមួយ​នឹង​នគរបាល។…

http://www.postkhmer.com/index.php/national/1-national-news/103281-2013-09-02-03-56-14